ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ យុទ្ធនាការអាមេរិកសម្លាប់«ពួកភេរវករគ្រឿងញៀន»វ៉េណេស៊ុយអេឡា ១១នាក់
កាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកបានបំផ្លាញនាវាដឹកគ្រឿងញៀននៅភាគខាងត្បូងតំបន់ការ៉ាប៊ីន ដោយបានសម្លាប់សមាជិកសង្ស័យចំនួន ១១នាក់នៃក្រុមកឧក្រិដ្ឋជន Tren de Aragua របស់ប្រទេសវ៉េណេស៊ុយអេឡា។

លោក ត្រាំ បាននិយាយថា ការវាយប្រហារនេះ សំដៅទៅលើអ្វីដែលលោកហៅថាជា«ពួកភេរវករគ្រឿងញៀន» ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ។ លោកអះអាងថា កប៉ាល់នេះកំពុងដឹកជញ្ជូនគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក។
មេដឹកនាំអាមេរិក បានរៀបរាប់នៅលើបណ្ដាញសង្គម Truth Social ថា «កាលពីព្រឹកមិញ តាមបញ្ជារបស់ខ្ញុំ កងកម្លាំងយោធាសហរដ្ឋអាមេរិកបានធ្វើចលនាវាយប្រហារប្រឆាំងនឹងក្រុមភេរវករគ្រឿងញៀន Tren de Aragua ដែលត្រូវបានកំណត់អត្តសញ្ញាណជាក់លាក់នៅក្នុងតំបន់ SOUTHCOM។ ការវាយប្រហារនេះបានបណ្តាលឲ្យភេរវករ ១១នាក់ត្រូវបានសម្លាប់នៅនឹងកន្លែង។ គ្មានកងកម្លាំងសហរដ្ឋអាមេរិកណាម្នាក់រងគ្រោះថ្នាក់ចំពោះការវាយប្រហារនេះទេ។ សូមទុកនេះជាសារជូនដំណឹងដល់អ្នកណាដែលគិតអំពីការនាំគ្រឿងញៀនចូលសហរដ្ឋអាមេរិក។ ចូរប្រយ័ត្នខ្លួន!»។
ការវាយប្រហារលើកនេះ គឺជាការកើនឡើងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ដែលរដ្ឋបាលលោក ត្រាំ ចោទប្រកាន់ថាបានដឹកនាំសហគ្រាសឧក្រិដ្ឋកម្ម។ សហរដ្ឋអាមេរិកបានផ្តល់រង្វាន់ចំនួន ៥០លានដុល្លារសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ លើការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
កាលពីថ្ងៃចន្ទ លោក ម៉ាឌូរ៉ូ បានព្រមានថា លោកបានត្រៀមខ្លួនប្រយុទ្ធរួចរាល់ហើយ ប្រសិនបើកងកម្លាំងដែលសហរដ្ឋអាមេរិកដាក់ពង្រាយនៅតំបន់ការ៉ាប៊ីន បើកការវាយប្រហារលើប្រទេសរបស់លោក។ លោកបញ្ជាក់ថា នាវាយោធាអាមេរិកចំនួន៨គ្រឿងដែលបំពាក់ដោយមីស៊ីលចំនួន១ ២០០គ្រាប់ ឥឡូវនេះកំពុងតម្រង់គោលដៅលើប្រទេសវ៉េណេស៊ុយអេឡា។ លោកបានហៅការដាក់ពង្រាយនេះថា «ជាការគំរាមកំហែងដ៏ធំបំផុតដែលត្រូវបានគេមើលឃើញនៅលើទ្វីបរបស់យើងក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ»៕
ដោយ៖ ឈាង
ចុចអាន៖ ម៉ាឌូរ៉ូ ប្រកាសត្រៀមខ្លួនប្រយុទ្ធ ខណៈកងទ័ពអាមេរិកតម្រង់មីស៊ីល ១ ២០០គ្រាប់លើវ៉េណេស៊ុយអេឡា
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


