ព័ត៌មានអន្ដរជាតិ
ម៉ាឌូរ៉ូ ប្រកាសត្រៀមខ្លួនប្រយុទ្ធ ខណៈកងទ័ពអាមេរិកតម្រង់មីស៊ីល ១ ២០០គ្រាប់លើវ៉េណេស៊ុយអេឡា
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានព្រមានកាលពីថ្ងៃចន្ទទី១ខែកញ្ញាថា លោកបានត្រៀមខ្លួនប្រយុទ្ធរួចរាល់ហើយ ប្រសិនបើកងកម្លាំងដែលសហរដ្ឋអាមេរិកដាក់ពង្រាយនៅតំបន់ការ៉ាប៊ីន បើកការវាយប្រហារលើប្រទេសរបស់លោក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ម៉ាឌូរ៉ូ បានអះអាងថា នាវាយោធាអាមេរិកចំនួន៨គ្រឿងដែលបំពាក់ដោយមីស៊ីលចំនួន១ ២០០គ្រាប់ ឥឡូវនេះកំពុងតម្រង់គោលដៅលើប្រទេសវ៉េណេស៊ុយអេឡា។ លោកបានហៅការដាក់ពង្រាយនេះថា «ជាការគំរាមកំហែងដ៏ធំបំផុតដែលត្រូវបានគេមើលឃើញនៅលើទ្វីបរបស់យើងក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ»។
ថ្មីៗនេះ សហរដ្ឋអាមេរិកបានពង្រីកដែនសមុទ្ររបស់ខ្លួននៅក្នុងតំបន់ការីប៊ីន ដើម្បីប្រឆាំងបណ្តាញជួញដូរគ្រឿងញៀន ដោយមិនទាន់មានសញ្ញាបង្ហាញពីការត្រៀមលុកលុយដែនដីណាមួយនោះទេ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានឆ្លើយតបដោយការចល័តទ័ពនៅតាមឆ្នេរសមុទ្ររបស់ខ្លួន និងព្រំដែនកូឡុំប៊ី ខណៈពេលដែលលើកទឹកចិត្តជនស៊ីវិលឲ្យចុះឈ្មោះក្នុងកងជីវពល។
លោក ម៉ាឌូរ៉ូ បាននិយាយថា «ប្រឈមមុខនឹងសម្ពាធយោធាអតិបរមានេះ យើងបានប្រកាសពីការត្រៀមខ្លួនជាអតិបរមាសម្រាប់ការការពារប្រទេសវ៉េណេស៊ុយអេឡា»។ លោកបានពណ៌នាការដាក់ពង្រាយរបស់សហរដ្ឋអាមេរិកថា«ហួសហេតុ មិនសមហេតុផល អសីលធម៌ និងជាឧក្រិដ្ឋកម្មពិតប្រាកដ»។
យោងតាមមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ការដាក់ពង្រាយរួមមាននាវាពិឃាត Aegis USS Gravely USS Jason Dunham និង USS Sampson រួមជាមួយនឹងនាវា USS Lake Erie។ វត្តមាននេះនឹងកើនឡើងជាមួយនឹងនាវាវាយលុកចំនួន៣គ្រឿងបន្ថែមទៀត ដែលរំពឹងថានឹងបរចូលក្នុងតំបន់នាសប្តាហ៍នេះ ដោយដឹកនាវិក និងកងម៉ារីនជាង ៤ ០០០នាក់។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់លោក ម៉ាឌូរ៉ូ ពីបទគ្រប់គ្រងក្រុមជួញដូរគ្រឿងញៀន ហើយថ្មីៗនេះបានបង្កើនប្រាក់រង្វាន់ទ្វេដងសម្រាប់ការចាប់ខ្លួនគាត់ដល់ ៥០លានដុល្លារ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានត្រឡប់ចូលកាន់តំណែងក្នុងខែមករា បានបញ្ជាឲ្យមន្ទីរបញ្ចកោណ ចាត់ទុកក្រុមឧក្រិដ្ឋជនអាមេរិកឡាទីនមួយចំនួន ជាអង្គការភេរវករ។ រដ្ឋបាលរបស់លោក ត្រាំ អះអាងថា ក្រុមឧក្រិដ្ឋជនទាំងនោះកំពុងបង្កើនការប្រើប្រាស់គ្រឿងញៀននៅលើទឹកដីអាមេរិក និងអំពើហិង្សាក្នុងទីក្រុងតាមរយៈការជួញដូរថ្នាំ fentanyl និងកូកាអ៊ីន។
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yván Gil បានច្រានចោលយុត្តិកម្មរបស់សហរដ្ឋអាមេរិក ដោយលើកឡើងពីរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងថា កូកាអ៊ីនភាគច្រើនពីកូឡុំប៊ី ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក មិនមែនវ៉េណេស៊ុយអេឡានោះទេ។ លោកបានព្រមានថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនឹង «ធ្វើឲ្យតំបន់ទាំងមូលមានអស្ថិរភាព»។
យ៉ាងណាមិញ មេបក្សប្រឆាំងរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី María Corina Machado បានស្វាគមន៍វត្តមានរបស់សហរដ្ឋអាមេរិក ដោយហៅវាថាជា «វិធីសាស្រ្តត្រឹមត្រូវ» ប្រឆាំងនឹងអ្វីដែលលោកស្រីពិពណ៌នាថាជា «សហគ្រាសឧក្រិដ្ឋកម្ម» របស់លោក ម៉ាឌូរ៉ូ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


