ព័ត៌មានអន្ដរជាតិ
វត្តមានរបស់ត្រាំ បញ្ចប់ពាក្យចចារ៉ាមថា លោកទទួលមរណភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី២ ខែកញ្ញា បានច្រានចោលពាក្យចចាមអារ៉ាមតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានរីករាលដាលអំពីសុខភាព រួមទាំងថាគាត់បានទទួលមរណភាព សុទ្ធតែជាព័ត៌មានក្លែងក្លាយ នៅក្នុងអំឡុងពេលសន្និសីទកាសែតនៅសេតវិមាន។

យោងតាម Yaho លោកត្រាំ មិនបានកំណត់ពេលការបង្ហាញខ្លួនជាសាធារណៈ ឬធ្វើសន្និសីទសារព័ត៌មានណាមួយអស់រយៈពេលជាច្រើនថ្ងៃកាលពីសប្តាហ៍មុន ដែលជាការអវត្តមានគួរឲ្យកត់សម្គាល់ពីកាមេរ៉ាសម្រាប់បុរសវ័យ ៧៩ ឆ្នាំ ដែលស្រឡាញ់ការផ្សព្វផ្សាយជាសាធារណៈ។
គួបផ្សំនឹងវ័យជ្រេ លោកក៏ជាមនុស្សចាស់បំផុតដែលមិនធ្លាប់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ហើយរូបភាពថ្មីៗនៃដៃ និងកជើងហើមរបស់គាត់ ភាពស្ងប់ស្ងាត់ពីការិយាល័យ Oval បានបញ្ឆេះការរំពឹងទុកយ៉ាងទូលំទូលាយថា មានអ្វីមួយខុសប្រក្រតីចំពោះសុខភាពរបស់លោកត្រាំនាពេលបច្ចប្បន្ននេះ។
អ្នកប្រើប្រាស់ជាច្រើនថែមទាំងបានផ្តល់យោបល់ថា ប្រធានាធិបតីអាមេរិកទី ៤៧ ប្រហែលជាបានទទួលមរណភាពទៅហើយ ហើយថាសេតវិមានកំពុងបិទបាំងព័ត៌មានមួយនេះយ៉ាងអាថ៌កំបាំងបំផុត។
កាលពីខែកក្កដា សេតវិមានបាននិយាយថា ការប្រែពណ៌នៅលើដៃស្តាំរបស់លោកគឺជារលាកជាលិកា ពីការចាប់ដៃញឹកញាប់ និងការប្រើប្រាស់ថ្នាំអាស្ពីរីនច្រើន ដែលជាផ្នែកមួយនៃការព្យាបាលសរសៃឈាមបេះដូងស្តង់ដារ។ ចំណែកឯជើងរបស់គាត់បានហើម ព្រោះជំងឺសរសៃឈាមវ៉ែនរ៉ាំរ៉ៃ ពោលគឺជាស្ថានភាពធម្មតានៃសរសៃឈាមវ៉ែនតែប៉ុណ្ណោះ។ ស្ថានភាពនេះទៀតសោត ជាប់ពាក់ព័ន្ធនឹងសរសៃជើងដែលខូច ដែលមិនអាចរក្សាឈាមបានត្រឹមត្រូវ។
ក្រោយមក គ្រូពេទ្យប្រចាំខ្លួនប្រធានាធិបតី លោក Sean Barbabella បាននិយាយនៅក្នុងលិខិតមួយដែលចេញផ្សាយដោយសេតវិមាននៅពេលនោះថា លោកត្រាំ នៅតែមានសុខភាពល្អឥតខ្ចោះ ទោះបីជាមានស្ថានភាពមិនល្អក៏ដោយ។
ជារឿយៗ គណបក្សសាធារណរដ្ឋតែងតែអួតពីសុខភាព និងកម្រិតថាមពលរបស់លោកត្រាំ ខណៈរដ្ឋបាលថែមទាំងបង្ហោះរូបភាពដែលពណ៌នាគាត់ថាជា Superman ថែមទៀតផង។ យ៉ាងណាក៏ដោយ សុខភាពរបស់ប្រធានាធិបតីអាមេរិក តែងតែត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ប៉ុន្តែសេតវិមានឃើញអ្នកកាន់តំណែងចាស់ជាងគេពីរនាក់របស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៧ មក ហើយការត្រួតពិនិត្យឥឡូវនេះគឺធ្ងន់ជាងពេលណាទាំងអស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


