Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហាណូយជន់លិចម្តងទៀត ខណៈព្យុះទីហ្វុង Matmo នាំមកនូវភ្លៀងធ្លាក់ខ្លាំង

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៧ខែ តុលា ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះទីហ្វុង Matmo បង្កការជន់លិចក្នុងទីក្រុងហាណូយម្ដងទៀត ខណៈទឹកជំនន់ដ៏ធ្ងន់ធ្ងរជាបន្តបន្ទាប់បានវាយប្រហារភាគខាងជើងប្រទេសវៀតណាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកសារប្រព័ន្ធលូមិនអាចទប់ទល់បាន ផ្លូវសំខាន់ៗក្នុងរាជធានីត្រូវបានជន់លិច ធ្វើឱ្យយានយន្តជាប់គាំង និងបង្ខំឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជ្រៅ ។ សាលារៀនជាច្រើនបានបិទ ឬប្តូរទៅរៀនអនឡាញ ខណៈជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវបានពន្យារពេល ឬប្តូរកាលវិភាគឡើងវិញ។

គួរបញ្ជាក់ថាទឹកជំនន់នេះបានកើតឡើងតែមួយសប្តាហ៍បន្ទាប់ពីព្យុះទីហ្វុង Bualoi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់ និងបណ្តាលឱ្យមានការខាតបង់ប្រហែល ៦០០លានដុល្លារនៅទូទាំងប្រទេសវៀតណាម។ ព្យុះទីហ្វុង Matmo បានបោកបក់មកស្របពេល មនុស្សជាច្រើនទើបតែចាប់ផ្តើមសម្អាតការបំផ្លិចបំផ្លាញបក្រោយរងគ្រោះពីព្យុះ Bualoi ដែលបង្កបញ្ហាកាន់តែច្រើនសម្រាប់ពួកគេម្តងទៀត។

លើសពីនេះទីភ្នាក់ងារអាកាសធាតុជាតិវៀតណាមបានព្រមានថា ព្យុះរហូតដល់បីទៀតអាចវាយប្រហារប្រទេសវៀតណាមមុនដំណាច់ឆ្នាំ២០២៥ ដែលបង្កើនហានិភ័យនៃទឹកជំនន់បន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម