សុខភាព
ស្ដ្រីកើតជំងឺទឹកនោមផ្អែម ហើយមានកូន តើមានផលប៉ះពាល់អ្វីខ្លះដល់ខ្លូនឯង និងទារក?
ដូចដែលបងប្អូនប្រជាជនយើងបានជ្រាបហើយថា ជំងឺទឹកនោមផ្អែមមាន បីប្រភេទ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣(កើតលើស្ត្រីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះយើងខ្ញុំសុំធ្វើ ការបកស្រាយអំពីអ្នកជំងឺជាពិសេស ស្ត្រីដែលកើតជំងឺទឹកនោមផ្អែមហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែលឬទេ ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?
ជាការពិតណាស់បើស្ត្រីមិនទាន់មានផ្ទៃពោះហើយគាត់ប្រាថ្នាចង់បានបុត្រ គឺគាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនឲ្យបាន ត្រឹមត្រូវដើម្បីជៀសវាងផលវិបាក។
ប្រសិនបើណាជាគាត់ មិនបានរៀបចំខ្លួនឲ្យបានត្រឹមត្រូវទេ នោះគាត់ អាចប្រឈមមុខនូវផលវិបាកទៅលើម្តាយ និងទៅលើកូន(ទាំងសងខាង)។

-ម្តាយអាចប្រឈមមុខជាមួយ: ជំងឺលើសឈាម ជំងឺក្រឡាភ្លើង
-ទារកអាចប្រឈមជាមួយ: ទារកឡើងគីឡូខ្លាំង ដែលជាហេតុធ្វើឲ្យពិបាក សម្រាល ទារកអាចមានបញ្ហាផ្លូវដង្ហើម និងអាចរលូត ឬក៏ទារកអាចស្លាប់ ក្នុងផ្ទៃ។
ហេតុដូចនេះហើយបានជាយើងលើកយកអត្ថបទនេះឡើងដើម្បីពន្យល់បង ប្អូនមហាជន ជាពិសេស ស្ត្រី និងក្រុមគ្រួសារដើម្បីរៀបចំខ្លួនជៀសវាង នូវផលវិបាកដូចបានរៀបរាប់ខាងលើ។
ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ឬក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់ បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖

– ពិនិត្យហើយតាមដានជាតិស្ករឲ្យមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)
– ត្រូវព្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម តើពេលគួរគប្បីយកបុត្រ ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនមានការរៀបចំ អ្វីច្រើនទេ ពីព្រោះអ្នកជំងឺប្រភេទទីមួយនេះ គឺគាត់បានទទួល ការព្យាបាល ដោយការចាក់ អាំងស៊ុយលីន រួចមកហើយ ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ដែលគាត់ប្រើថ្នាំ គ្រាប់ក្នុងការព្យាបាលហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើ ទារកក្នុងករណីចាំបាច់ត្រូវធ្វើការ ផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។ ថ្នាំចាក់ អាងស៊ុយលីន នេះមិនមាន ផ្តល់ជាផលគ្រោះថ្នាក់អ្វីទាំងអស់ទៅលើទារក ហើយត្រូវបាន អ្នកវិទ្យាសាស្ត្រធំៗនានានៅពិភពលោក ចាត់ទុកថាជាថ្នាំជម្រើសដំបូង សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែម ហើយចង់បានបុត្រ។

– អ្នកជំងឺទឹកនោមផ្អែមជាស្ត្រីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ដើម្បីរុករកមើល ផលប៉ះពាល់ទៅ លើភ្នែក មុននឹងសម្រេចចិត្តយកបុត្រ។ គេសង្កេតឃើញថា អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមនៅពេលដែល គាត់មានបុត្រគឺពេលនោះគាត់អាចមានផលប៉ះពាល់ទៅលើបាទភ្នែក ហេតុដូចនេះមុននឹកការសម្រេចចិត្តយក បុត្រគួរគាប់បីទៅពិនិត្យភ្នែក ដើម្បីសុវត្ថិភាព។

– អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ ដើម្បីស្វែងយល់អំពីអាហារជៀសវាង និង អាហារដែលទទួលទានបាន ព្រោះថាស្ត្រីដែលមានផ្ទៃពោះ គឺលំនឹងនៃរបបអាហារត្រូវតែសំខាន់ណាស់ ពីព្រោះបើគាត់តមខ្លាំងពេកនោះគាត់អាចមានផលប៉ះពាលជាកង្វះអាហារូបត្ថម្ភទៅលើទារកនៅក្នុងផ្ទៃ បើគាត់ទទួលទានច្រើនពេកជាតិស្ករគាត់នឹងចុះ ក៏មានផលប៉ះពាល់ទៅលើទារក និងខ្លួនគាត់ដូចគ្នាក្នុងករណីអ្នកជំងឺទឹកនោមផ្អែមហើយគាត់មានគភ៌ តើវិធីសាស្ត្រសម្រាលបែបណាល្អសម្រាប់ពួកគាត់?

ស្ត្រីដែលមានជំងឺទឹកនោមផ្អែមហើយមានគភ៌ ត្រូវបានចាត់ទុកនៅក្នុងស្ត្រីដែល ប្រឈមមុខគ្រោះថ្នាក់ខ្ពស់ ក្នុងការសម្រាល ដូចច្នេះអ្នកជំងឺ និងក្រុមគ្រួសារ គួរគាប់បីយល់ដឹងថា អ្នកជំងឺ គួរតាមដាននឹងពិនិត្យ ឯកទេសទឹកនោមផ្អែម និងឯកទេសខាងសម្ភព ស្ត្រីត្រូវថែរក្សាកំរិតជាតិស្ករឲ្យបានល្អ និងតឹងរឹង បំផុតដើម្បី ជៀសវាងនៅផលលំបាកនានាដូចបានរៀបរាប់ខាងលើ គឺមុនពេលបាយជាតិស្ករក្រោម ១០០ml/dl និងក្រោយពេលបាយពីរម៉ោងតិចជាង១២០ml/dl ។ ប្រសិនណាបើគាត់អាចរក្សាជាតិស្ករក្នុងកម្រិតដូចបានជម្រាបជូនខាងដើម នោះវិធីសាស្ត្រក្នុងការសម្រាលតាមការវះកាត់ក្តី ឬតាមធម្មជាតិក្តីលែងជាបញ្ហាសម្រាប់គាត់ទៀតហើយ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រោគសញ្ញា និងភាពខុសគ្នា រវាងជំងឺមហារីកក្រពះ និងរលាកក្រពះ ឬខ្សោយក្រពះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



