សុខភាព
សូមប្រុងប្រយ័ត្ន ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចជាជំងឺមហារីកលំពែងបាន!
ក) អ្វីជាមហារីកលំពែង?
មហារីកលំពែង ជាជំងឺកម្រ (rare) តែកាចសាហាវ (agressif) ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ៨០%នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែងជាងខ្លួន និងកន្ទុយលំពែង។

ខ) មូលហេតុ និងកត្តារួមផ្សំ (Causes et facteur de risque)
គេនៅមិនទាន់រកឃើញ អំពីមូលហេតុពិតប្រាកដ នៃជំងឺមហារីកលំពែងនេះ នៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួន ដែលអាចបង្កឲ្យមានជំងឺមហារីកនេះ៖
– ទឹកនោមផ្អែម
– រលាកលំពែងរ៉ាំរ៉ៃ
– ស្រា និងបារី
– អាហារសំបូរទៅដោយខ្លាញ់ និងសាច់សត្វ
– និងកត្តាតំណពូជផ្សេងៗទៀត


គ) រោគសញ្ញា
– គេពិបាកនឹងឃើញរោគសញ្ញាជាក់លាក់ណាស់ វាកើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើឲ្យអ្នកជំងឺមិនសូវឃ្លាន ឬថយចំណង់អាហារ។
– អាចរាគមួល
– មានទឹកនោមផ្អែម
– ឡើងលឿង នៅលើស្បែក និងភ្នែក
– ស្រកទម្ងន់

ឃ) ការព្យាបាល
ការព្យាបាល គឺអាស្រ័យទៅលើទីតាំងរបស់ដុំមហារីក ដោយពឹងផ្អែកទៅលើវិធីវះកាត់។ គ្រូពេទ្យវះកាត់ នឹងកាត់យកបំណែកណាមួយនៃលំពែង ដែលមានដុំមហារីក។ ក្រោយវះកាត់រួច អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយថ្នាំគីមី ឬបាញ់កាំរស្មី។

សូមលោក លោកស្រីមកទទួលប្រឹក្សាជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញមហារីក វះកាត់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អំពីវិធីសាស្ត្រព្យាបាលជំងឺមហារីក ឲ្យបានទាន់ពេល និងទទួលបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ?

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស