សុខភាព
គ្រូពេទ្យដាស់តឿនថា ចំពោះជំងឺខាន់លឿងលើស្បែក និងភ្នែក អាចជាជំងឺមហារីកលំពែងបាន
គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត បានចេញការដាស់តឿននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) ព្រោះអាចជាជំងឺមហារីកលំពែងបាន។

តាមសំណរលើហ្វេសប៊ុករបស់មន្ទីរពេទ្យបានឱ្យដឹងថា មហារីកលំពែង ជាជំងឺកំរ (rare) តែកាចសាហាវ (agressif) ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ជាមួយគ្នានេះ ៨០%នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែងជាងខ្លួន និងកន្ទុយលំពែង។ តាមប្រភពដដែល គេនៅមិនទាន់អាចកំណត់បានពីមូលហេតុនៃការកើតជំងឺមហារីកលំពែងនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំច្រើនដែលអាចនាំឱ្យកើតមានជំងឺនេះបាន។ កត្តារួមផ្សំមានដូចជា ទឹកនោមផ្អែម រលាកលំពែងរ៉ាំរៃ ស្រា និងបារី អាហារសម្បូរដោយសារធាតុខ្លាញ់ និងសាច់សត្វ ជាមួយនឹងកត្តាដំណពូជផ្សេងទៀត។

ចំពោះជំងឺមហារីកលំពែងនេះ គេពិបាករកឃើញរោគសញ្ញាជាក់លាក់ណាស់ ព្រោះវាកើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើឱ្យមិនសូវឃ្លាន ឬខ្សោយចំណង់អាហារ។ រោគសញ្ញាអាចមានរាកមួល មានទឹកនោមផ្អែម ឡើងលឿងនៅលើស្បែក និងភ្នែក និងស្រកទម្ងន់ជាដើម។
ចំណែកការព្យាបាលវិញ គ្រូពេទ្យថាអាស្រ័យលើទីតាំងរបស់ដុំមហារីក និងពឹងផ្អែកលើការវះកាត់។ គ្រូពេទ្យវះកាត់ នឹងកាត់យកបំណែកណាមួយនៃលំពែងដែលមានដុំមហារីកនោះ។ បន្ទាប់ពីវះកាត់រួច អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយប្រើថ្នាំគីមី ឬបាញ់កាំរស្មី។ គ្រូពេទ្យ ក៏បានផ្តាំឱ្យពលរដ្ឋស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ដោយពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកមហារីក ដើម្បីទទួលបានការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ផងដែរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


