សុខភាព
ស្វែងយល់ពីសារប្រយោជន៍នៃឧបករណ៍វាស់សំពាធឈាម អាចមើលដឹងពីកម្រិត អុកស៊ីសែនចុះទាបក្នុងរាងកាយ
Pulse Oximeter គឺជាឧបករណ៍មួយផ្សេងទៀត ដែលត្រូវបានបានគេដឹងថា អាចវាស់សំពាធឈាមដឹង ព្រោះវាជួយមើលស្ថានភាពអុកស៊ីសែនក្នុងរាងកាយ ដើម្បីដឹងថា យើងពិតជារោគសញ្ញាដែលទាក់ទងនឹងកូវីដឬអត់ ប្រសិនបើសួតឬដង្ហើមរបស់យើងខ្សោយ នោះអុកស៊ីសែននឹងចុះទាបខ្លាំង។

តើ Pulse Oximeter គឺជាអ្វី?
Pulse Oximeter ដែលត្រូវបានគេស្គាល់ផងដែរថា ជាម៉ែត្រអុកស៊ីសែនសម្រាប់វាស់ឈាម និងជាឧបករណ៍វេជ្ជសាស្ត្រ ត្រូវបានប្រើដើម្បីវាស់អុកស៊ីសែននៅក្នុងឈាម អត្រាបេះដូងនិងអុកស៊ីសែន។ ជាធម្មតាអនុវត្តចំពោះអ្នកជំងឺដែលត្រូវការតាមដានកម្រិតអុកស៊ីសែនក្នុងឈាម។
Pulse Oximeter មិនមែនប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យថា តើឆ្លងឬមិនបានឆ្លងមេរោគឡើយ
ត្រូវយល់ថា វាមិនមែនជាឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យថា តើរាងកាយយើងបានមានវិជ្ជមានកូវីដ ១៩ ឬអត់ទេ ប៉ុន្តែត្រូវប្រើក្នុងករណីមើលពីចង្វាក់បេះដូង និងមើលឃើញកម្រិតអុកស៊ីសែននៅក្នុងឈាម។ ប្រសិនបើកម្រិតអុកស៊ីសែនមិនធម្មតា វាអាចបង្ហាញពីភាពមិនធម្មតានៃសួតរបស់យើង ។

របៀបប្រើ Pulse Oximeter
បញ្ចូលម្រាមដៃរបស់អ្នកចូលក្នុងម៉ាស៊ីន។ ចុចប៊ូតុងដើម្បីប្រើវា បើវាលោតចេញ ពណ៌បៃតង អុកស៊ីសែន មានលក្ខណៈធម្មតា ៩៦ ភាគរយ ទៅ ១០០ ភាគរយ សម្រាប់មនុស្សមធ្យម។
ពណ៌លឿង អុកស៊ីសែនមានអត្រា ៩០ ភាគរយ ទៅ៩៥ ភាគរយ ប្រសិនបើនៅកម្រិតនេះ អ្នកត្រូវទាក់ទងវេជ្ជបណ្ឌិត ព្រោះវាត្រូវបានគេចាត់ទុកថាជាកម្រិតមិនធម្មតា។
ពណ៌ក្រហម អុកស៊ីសែនមានអត្រា ៩០ភាគរយ ប្រសិនបើវាស្ថិតក្នុងកម្រិតនេះ ចាំបាច់ត្រូវតែចូលបន្ទប់សង្គ្រោះបន្ទាន់។
ត្រូវចំណាំថា SpO2 គឺជាការតិត្ថិភាពនៃអុកស៊ីសែននៅក្នុងឈាម។ PR គឺជាចង្វាក់បេះដូង។
អនុសាសន៍ឬការប្រុងប្រយ័ត្ន
លាងដៃឲ្យស្អាត និងត្រូវកាត់ក្រចកឲ្យស្អាត មុនដាក់ដៃចូលត្រូវរង់ចាំឲ្យម៉ាស៊ីនបង្ហាញកម្រិតអុកស៊ីសែននៅក្នុងឈាមនិងជីពចរដំណាលគ្នា។ ត្រូវព្យាយាមមិនឲ្យផ្លាស់ទីឧបករណ៍។

តើអុកស៊ីសែនទាបនៅក្នុងឈាមមានឥទ្ធិពលអ្វីខ្លះដល់រាងកាយ?
ពិបាកក្នុងការដកដង្ហើមមិនពេញលេញ។ ដកដង្ហើមលឿនឬខ្លាំងជាងមុន ដូចជារាងកាយព្យាយាមធ្វើឲ្យមានតុល្យភាព។ ការវិវត្តឬការស្លាប់របស់កោសិកានៅក្នុងសរីរាង្គ រោគសញ្ញានៃភាពមិនចេះចប់នៃខួរក្បាលនិងមានដំណើរការយឺត ជាពិសេសគឺមានជំងឺខ្សោយបេះដូង ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង
-
ចរាចរណ៍១៥ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


