ព័ត៌មានអន្ដរជាតិ
ការវាយប្រហារលើអន្តេវាសិកដ្ឋាននៅតំបន់ Luhansk ត្រូវមន្ត្រី UN លើកកង្វល់ប្រាប់កិច្ចប្រជុំ UNSC
មន្ត្រីអង្គការសហប្រជាជាតិ (UN) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ក្រោយមានសេចក្តីរាយការណ៍ដែលថា ការវាយប្រហារដ៏សាហាវមួយលើអន្តេវាសិកដ្ឋានមហាវិទ្យាល័យសម្រាប់និស្សិតនៅតំបន់ Luhansk កាន់កាប់ដោយរុស្ស៊ី។
យោងតាមភ្នាក់ងារសារព័ត៌មាន Anadolu ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកស្រី Edem Wosornu នាយកផ្នែកប្រតិបត្តិការ និងការតស៊ូមតិនៅការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបន្ទាន់ថា៖ « ការវាយប្រហារទាំងនោះបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ រួមទាំងកុមារផងដែរ»។

លោកស្រី Wosornu និយាយថា៖ « ការចំណាយលើមនុស្សនៃសង្គ្រាមនេះបង្ហាញពីគំរូមួយដែលប្រឆាំងនឹងច្បាប់មនុស្សធម៌អន្តរជាតិ។ ជនស៊ីវិលត្រូវតែទទួលបានការការពារ»។
ការវាយប្រហារនោះត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់និងរងរបួសរាប់សិបនាក់ រួមទាំងកុមារផងដែរ។ យោងតាម លោកស្រី Wosornu មានជនស៊ីវិលជិត ១៦ ០០០នាក់ត្រូវបានសម្លាប់ និងជាង ៤៤ ០០០នាក់រងរបួស ក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ដោយឡែក លោកស្រី Vanessa Frazier បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកុមារនិងជម្លោះប្រដាប់អាវុធនិយាយថា អង្គការសហប្រជាជាតិបានតាមដាននិងមានការព្រួយបារម្ភអំពីរបាយការណ៍ពីតំបន់ Luhansk នៃប្រទេសអ៊ុយក្រែន ក្រោមការកាន់កាប់បណ្តោះអាសន្នដោយសហព័ន្ធរុស្ស៊ី។
លោកស្រីនិយាយថា៖ « ការវាយប្រហារពេញមួយយប់លើសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងអន្តេវាសិកដ្ឋានមួយក្នុងទីក្រុង Starobilsk បានសម្លាប់និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស រួមទាំងកុមារផងដែរ»។
យ៉ាងណា លោកស្រី Frazier កត់សម្គាល់ថា៖ «អង្គការសហប្រជាជាតិមិនមានលទ្ធភាពចូលទៅកាន់តំបន់នោះទេ ហើយវាមិនស្ថិតក្នុងជំហរ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃការវាយប្រហារដែលបានរាយការណ៍នោះទេ»។
លោកស្រីថ្កោលទោសពីការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល ដោយនិយាយថា ការវាយប្រហារទាំងនោះត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ លោក Vasily Nebenzya បេសកជនអង្គការសហប្រជាជាតិរបស់រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា៖ « មានចេតនា វាយប្រហារអន្តេវាសិកដ្ឋានដោយប្រើដ្រូនចំនួនបួនគ្រឿងដើម្បីវាយប្រហារដ៏គួរឱ្យរន្ធត់។ ការវាយប្រហារនេះគឺចេតនា វាមិនអាចកើតឡើងដោយចៃដន្យទេ។ រលកដ្រូនចំនួនបីបានវាយប្រហារតំបន់តែមួយ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


