Connect with us

សុខភាព

គ្រោះថ្នាក់២យ៉ាងចំពោះអ្នកប្រើថ្នាំ គ្លូតា កំលុងពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

បានផុស

នៅ

អ្នកដែលនិយមលេបឬចាក់ថ្នាំ គ្លូតា ជាប្រចាំ គប្បីមានការប្រុងប្រយ័ត្នខ្ពស់កំលុងពេលចាក់វ៉ាក់សាំង ព្រោះជាតិស្ករ Glutathione ឬហៅខ្លីថា គ្លូតា  គឺជាធាតុផ្សំនៃសារធាតុគីមី ដែលមិនមានការ​រកឃើញដោយវិទ្យាសាស្ត្រ​អាចធានាអំពីសុវត្ថិភាពក្នុងការ​ប្រើប្រាស់​នៅឡើយ។

Gluta IV Push for Two from Gluta Drip Manila | Booky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស គ្លូតា សំយោគ (គីមី) អាចបង្កគ្រោះថ្នាក់ដល់សុខភាព ចំពោះអ្នកដែលត្រូវចាក់វ៉ាក់សាំង ត្បិតការប្រើឱសថនេះមិនត្រឹមត្រូវ នឹងបង្កគ្រោះថ្នាក់ពីរយ៉ាងធំៗគឺ បញ្ហាផ្លូវដង្ហើមនិងជំងឺស្បែកធ្ងន់ធ្ងរ។ ក្នុងករណីខ្លះ គេអាចមានអាការហើមមុខខ្លាំងទៀតផង។

Glutathione IV Therapy - MedWorld Clinic | Rixos, Antalya, Turkey %

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានព្រមានសាធារណជនដែលទម្លាប់ប្រើ គ្លូតា គួរតែចៀសវាងការលេបឬចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌មួយនេះយ៉ាងហោច ២ សប្ដាហ៍មុនពេលចាក់វ៉ាក់សាំង និងត្រូវរង់ចាំពី ២-៤ សប្ដាហ៍ក្រោយចាក់ដូសទី២ សឹមបន្តប្រើវាទៀត។ ពុំនោះទេ រាងកាយអាចប្រតិកម្មជាមួយថ្នាំដោយអាចធ្វើឱ្យស្ទះខ្យល់ដង្ហើម ហើយនាំឱ្យដង្ហើមដកញាប់ខុសប្រក្រតី។ មួយវិញទៀត ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបទៅក្នុងរាងកាយយ៉ាងលើសលុប អាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ហើយនាំឱ្យកើតជំងឺមហារីកស្បែក។

4 SUPPLEMENTS TO PREPARE YOUR BODY FOR THE COVID VACCINE — Beyond The  Mountain Wellness

ការផ្អាកប្រើប្រាស់ឱសថនេះមួយអន្លើសិន អាចការពារគ្រោះថ្នាក់សុខភាពផ្សេងទៀតផងដែរ ខណៈហានិភ័យរបស់វា ​កំពុងត្រូវសិក្សាបន្ថែម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Prevention

ចុចអាន៖ តើអ្នកនិយមចាក់ Botox រងផលប៉ះពាល់ដែរទេ ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩?

ចុចអាន៖ លេប​ថ្នាំ Gluta ឲ្យ​ស្បែក​ស អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​អត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម