កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រយ័ត្នពុលថ្នាំខូចថ្លើម តម្រងនោម
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កុំចេះតែឲ្យកូនលេបថ្នាំផ្ដេសផ្ដាស ប្រយ័ត្នពុលថ្នាំខូចថ្លើម តម្រងនោម

បានផុស

នៅ

ពេល​កូន​នៅ​តូច​ការ​ថែទាំ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត ពោល​សង្កេត​សឹង​គ្រប់​ដង្ហើម​ចេញ​ចូល ចៀសវាង​ពេល​មាន​បញ្ហា ឬ​ឈឺ​ថ្កាត់​ជួប​ការ​លំបាក​ច្រើន​យ៉ាង ក្នុង​នោះ​រឿង​លេប​ថ្នាំ​ជា​កត្តា​ចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
✓ girl taking medicine Stock Photos

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ក្រោម​អាយុ​ក្រោម ២ ឆ្នាំ​ម៉ាក់ប៉ា​ត្រូវ​ថែរក្សា​ឲ្យ​បាន​ហ្មត់ចត់ កុំឲ្យ​ឈឺ​ថ្កាត់​ផ្ដេសផ្ដាស ព្រោះ​ពេល​ឈឺ​​គឺ​ពិបាក​មើល​ថែណាស់ ណាមួយ​បើ​ឈឺចុកចាប់​កន្លែង​ណា​ក៏​ពិបាក​នឹង​ប្រាប់ ហើយមួយ​វិញ​ទៀត​យើង​ចេះតែ​ចង់​ឲ្យ​កូន​ជា​ឆាប់​រហូត​បញ្ចុក​ថ្នាំ​លើស​កម្រិត។ ដែល​ប្រការ​នេះ​ហើយ​​បណ្ដាល​ឲ្យ​មាន​ករណី​ខ្លះ កូន​ពុល​ថ្នាំ​ដោយសារ​ក​ម្រិតថ្នាំ​លើស​ពី​អាយុ និង​ទម្ងន់​កូន រហូត​ស្លាប់​ក៏​មាន។

Premium Photo | Sick asian child girl is lying on bed and looking sadly on  medicine.

លោក​បន្ថែម​ថា ពេល​កូន​ឈឺ​ម៉ាក់​ប៉ា​មានតែ​យក​កូន​ទៅ​រក​គ្រូពេទ្យ​ឲ្យ​ជួយ​ពិនិត្យ​ព្យាបាល​តែ​ប៉ុណ្ណោះ មិន​អាច​ចេះតែ​សន្និដ្ឋាន​ខ្លួនឯង​ផ្ដេសផ្ដាស ហើយ​ទៅ​ផ្សំ​ថ្នាំ​ឲ្យ​កូន​លេប​នោះ​ទេ។ ចំពោះ​អាការៈ​ពុល​ថ្នាំ បណ្ដាល​ឲ្យ​ពុល​លើ​សរីរាង្គ​ថ្លើម​ដែល​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន ហើយ​ពពួក​ថ្នាំ​អាណាព្យាបាល​ប្រើ​លើស​ភាគច្រើន​គឺ​ពពួក​ប៉ារ៉ាសេតាមុល ដែល​​មកពី​កូន​មាន​ជំងឺ​ក្ដៅ​ខ្លួន និង​គ្រុន​ផ្ដាសាយ ហៀរ​សម្បោរ​ជាដើម។

Premium Photo | Asian baby boy takes medicine syrup from a spoon. sick  child.

ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​អាច​មាន​ផល​ប៉ះពាល់​តិចតួច ឬ​ខ្លាំង​អាស្រ័យ​លើ​កម្រិត​​ថ្នាំ​ដូច​គ្នា​ដែរ ហើយ​អាច​ឃើញ​ភ្លាម​ៗ ឬ​យូរអង្វែង​ទៅ​មុខ។ មាន​ន័យ​ថា​បើ​ប្រើ​ច្រើន​លើស​កម្រិត​ប៉ះពាល់​ទៅ​លើ​កោសិកា​ថ្លើម​ក៏​ខ្លាំង បើ​តិច​វា​ប៉ះពាល់​ទៅ​លើ​ថ្លើម​តិច​ដូច​គ្នា។ កម្រិត​នៃ​ការ​លើស​នោះ ប្រសិនបើ​យើង​ឲ្យ​កូន​លេប​ ១៥០ mg/kg ក្នុង១ដូស លើស​កម្រិត​ធម្មតា ១០ ដូស ឬ​លេប​ច្រើន​ដង​លើស​កម្រិត​ធម្មតា ( កូន​ក្មេង​គេ​ឲ្យ​លេប ១០-១៥ mg/kg​ ក្នុង១ដូស) តែ​បើ​​កូន​លេប​លើស​ចំណុះ ហើយ​ច្រើន​ដង ៥-៧ ដង​ជាដើម ក្នុង​ករណី​ធ្ងន់ធ្ងរ​បណ្ដាលឲ្យ​ឲ្យ​កូន​ក្មេង​ស្លាប់ គឺ​ដោយសារ​ខូច​ថ្លើម ឬ​ខូច​តម្រង​នោម។

Getting Kids to Take Their Medicine Doesn't Have to be a Nightmare

ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​រក្សា​ទុក​ជាតិ​ស្ករ ដូចនេះ​ពេល​ណា​ខូច​ទៅ​ជាតិ​ស្ករ​អ្នក​ជំងឺ​ធ្លាក់​ចុះ រហូត​ដល់​សន្លប់ ឬ​ប្រកាច់ ហើយ​មួយ​វិញ​ទៀត​តួនាទី​ថ្លើម​គឺជា​កន្លែងផលិត​កំណក​ឈាម និង​ផលិត​អ័រម៉ូន​ដែល​ជួយ​ភ្ញោច​ទៅ​ការ​ផលិត​ប្លាកែត។ ដូចនេះ​ពេល​កំណក​ឈាម និង​ប្លាកែត​មាន​បញ្ហា អ្នក​ជំងឺ​មាន​សញ្ញា​ហូរ​ឈាម​នៅ​តាម​ផ្លូវ​រំលាយ​អាហារ ឬ​ចុក​ពោះ​ខ្លាំង ក្អួត​ឈាម និង​បន្ទោបង់​លាមក​ពណ៌​ខ្មៅ។ ចំណែក​តម្រង​នោម​វិញ​កាលណា​ប្រើ​លើស​កម្រិត​ខ្លាំង​ពេក កូន​មិន​នោម ឡើង​ហើម​ពេញ​ខ្លួន​រហូត​បណ្ដាល​ឲ្យ​ស្លាប់​បាន។

A young Asian girl looking over a counter of open medicine - Children's  Blood & Cancer Center

ចំណុច​មួយ​ទៀត​ដែល​បណ្ដាល​ឲ្យ​កូន​ពុល​ថ្នាំ មកពី​ប៉ាម៉ាក់​ទុក​ដាក់​មិន​បាន​ល្អ កូន​ឃើញ​ក៏​យក​ទៅ​លេប​លេង ដោយ​ស្មានថា​ជា​ស្ករគ្រាប់។ ដូច្នេះ​ប្រសិនបើ​សង្កេត​ឃើញ​អាការៈ​កូន​ដូច​អ្វី​ដែល​រៀបរាប់​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ហើយ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ព្យាបាល ក៏​ដូចជា​ទប់ស្កាត់​កុំឲ្យ​ជាតិ​ថ្នាំ​តាម​រយៈ​រោគសញ្ញា​នីមួយ និង​កុំ​ប្រើ​ថ្នាំ​តាម​ចិត្ត​ចង់​ឲ្យ​សោះ។ ក្រៅ​ពី​ថ្នាំ​ប៉ារ៉ាសេតាមុល ប្រភេទ​ថ្នាំ​ដទៃ​ទៀត​ដែល​ប្រើ​ចំពោះ​មនុស្ស​ធំ ក៏​មិន​អាច​ប្រើ​លើ​កូន​ក្មេង ឬ​ទារក​បាន​ដូច​គ្នា​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ឪពុកម្ដាយត្រូវដឹង!

ចុចអាន៖ កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥២ នាទី មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩១ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services