សុខភាព
ប្រសិនវ៉ាក់សាំងដូសទី៣ត្រូវបានអនុម័តឱ្យប្រើប្រាស់ មនុស្សមួយប្រភេទនេះមិនអាចចាក់បានឡើយ
ស្របពេលប្រទេសជាច្រើន គ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ដើម្បីបន្ថែមការការពារដល់ប្រព័ន្ធភាពស៊ាំ ប្រទេសអ៊ីស្រាអែល បានចេញសេចក្ដីព្រមានចំពោះអ្នកជំងីមហារីកមិនគួរចាក់វ៉ាក់សាំងលើកទី៣នោះទេ។

ក្រសួងសុខាភិបាលអ៊ីស្រាអែល បានបញ្ជាក់ថា មួលហេតុដែលអ្នកជំងឺមហារីកមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដូសទី៣ ព្រោះថាវ៉ាក់សាំងអាចបង្កផលប៉ះពាល់ដល់ការព្យាបាលជំងឺមហារីក ក៏ដូចជាពន្យាពេលជាសះស្បើយឱ្យបន្តកាន់តែវែង។
យ៉ាងណាមិញ ការសិក្សាដំបូង អះអាងថា វ៉ាក់សាំងការពារកូវីដ-១៩ មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺមហារីក ទោះបីប្រព័ន្ធភាពស៊ាំឆ្លើយតបតិចជាងអ្នកដែលមិនមានជំងឺក៏ដោយ។ នេះបើតាមលទ្ធផលស្រាវជ្រាវដែលចេញផ្សាយដោយ JAMA Oncology កាលពីដើមខែមិនថុនា ឆ្នាំ២០២១។

ក្រោយសិក្សាលើមនុស្សចំនួន ១៨០ នាក់ មាននិងគ្មានជំងឺមហារីកដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech និង Moderna លទ្ធផលបង្ហាញថា អ្នកគ្មានជំងឺមហារីកចំនួន ១០០% មានអង់ទីគ័រប្រឆាំងនឹងការចម្លងមេរោគ ក្រោយពីរសប្តាហ៍បន្ទាប់ពីបានទទួលវ៉ាក់សាំង ខណៈដែលអ្នកជំងឺមហារីក ៩០% ក៏អាចបណ្ដុះអង់ទីគ័រការពារវីរុសបានដូចគ្នា។
យោងតាមលទ្ធផលខាងលើ វេជ្ជបណ្ឌិត Stemmer ដែលជាអ្នកដឹកនាំការស្រាវជ្រាវរំពឹងថា អ្នកជំងឺមហារីកទាំងអស់នឹងមានប្រតិកម្មភាពស៊ាំខ្លាំងជាមួយវ៉ាក់សាំងការពារ COVID-19 ដទៃទៀត ដូចគ្នាទៅនឹងការសាកល្បងវ៉ាក់សាំង Pfizer-BioNTech ដូច្នោះដែរ។

ក្នុងករណីដែលអ្នកជំងឺមហារីកអាចចាក់វ៉ាក់សាំងពីរដូស អ៉ីស្រាអែលក៏បានយល់ស្របផងដែរ ប៉ុន្តែប្រទេសនេះបានហាមប្រាមម្ដងទៀតថា វ៉ាក់សាំងដូសទី៣ មិនគួរចាក់ឱ្យអ្នកជំងីមហារីកឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UPI/ Medical Express
ចុចអាន៖ ការសិក្សាថ្មីរកឃើញប្រសិទ្ធភាពវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់អ្នកជំងឺមហារីក
ចុចអាន៖ អ្នកស្រាវជ្រាវជឿថា ចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


