Connect with us

សុខភាព

ប្រសិនវ៉ាក់សាំងដូសទី៣ត្រូវបានអនុម័តឱ្យប្រើប្រាស់ មនុស្សមួយប្រភេទនេះមិនអាចចាក់បានឡើយ

បានផុស

នៅ

ស្របពេលប្រទេសជាច្រើន គ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ដើម្បីបន្ថែមការការពារដល់ប្រព័ន្ធភាពស៊ាំ ប្រទេសអ៊ីស្រាអែល បានចេញសេចក្ដីព្រមានចំពោះអ្នកជំងីមហារីកមិនគួរចាក់វ៉ាក់សាំងលើកទី៣​នោះទេ។

coronavirus vaccine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលអ៊ីស្រាអែល បានបញ្ជាក់ថា មួលហេតុដែលអ្នកជំងឺមហារីកមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដូសទី៣ ព្រោះថាវ៉ាក់សាំងអាចបង្កផលប៉ះពាល់ដល់ការព្យាបាលជំងឺមហារីក ក៏ដូចជាពន្យាពេលជាសះស្បើយឱ្យបន្តកាន់តែវែង។

យ៉ាងណាមិញ ការសិក្សាដំបូង អះអាងថា វ៉ាក់សាំងការពារកូវីដ-១៩ មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺមហារីក ទោះបីប្រព័ន្ធភាពស៊ាំឆ្លើយតបតិចជាងអ្នកដែលមិនមានជំងឺក៏ដោយ។ នេះបើតាមលទ្ធផលស្រាវជ្រាវដែលចេញផ្សាយដោយ JAMA Oncology កាលពីដើមខែមិនថុនា ឆ្នាំ២០២១។

Should You Get the COVID-19 Vaccine If You Have Allergies? – Health  Essentials from Cleveland Clinic

ក្រោយសិក្សាលើមនុស្សចំនួន ១៨០ នាក់ មាននិងគ្មានជំងឺមហារីកដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech និង Moderna  លទ្ធផលបង្ហាញថា អ្នកគ្មានជំងឺមហារីកចំនួន ១០០% មានអង់ទីគ័រប្រឆាំងនឹងការចម្លងមេរោគ ក្រោយពីរសប្តាហ៍បន្ទាប់ពីបានទទួលវ៉ាក់សាំង ខណៈដែលអ្នកជំងឺមហារីក ៩០% ក៏អាចបណ្ដុះអង់ទីគ័រការពារវីរុសបានដូចគ្នា។

យោងតាមលទ្ធផលខាងលើ វេជ្ជបណ្ឌិត Stemmer ដែលជាអ្នកដឹកនាំការស្រាវជ្រាវរំពឹងថា អ្នកជំងឺមហារីកទាំងអស់នឹងមានប្រតិកម្មភាពស៊ាំខ្លាំងជាមួយវ៉ាក់សាំងការពារ COVID-19 ដទៃទៀត ដូចគ្នាទៅនឹងការសាកល្បងវ៉ាក់សាំង Pfizer-BioNTech ដូច្នោះដែរ។

No complaints received involving pressure on employees to get vaccinated -  Gov't

ក្នុងករណីដែលអ្នកជំងឺមហារីកអាចចាក់វ៉ាក់សាំងពីរដូស អ៉ីស្រាអែលក៏បានយល់ស្របផងដែរ ប៉ុន្តែប្រទេសនេះបានហាមប្រាមម្ដងទៀតថា វ៉ាក់សាំងដូសទី៣ មិនគួរចាក់ឱ្យអ្នកជំងីមហារីកឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ UPI/ Medical Express

ចុចអាន៖ ការសិក្សាថ្មីរកឃើញប្រសិទ្ធភាពវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់អ្នកជំងឺមហារីក

ចុចអាន៖ អ្នកស្រាវជ្រាវជឿថា ចាក់វ៉ាក់សាំងដូសទី៣ អាចបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម