សុខភាព
តើត្រូវសង្រ្គោះបែបណាពេលមានគ្រោះថ្នាក់រលាកភ្លើង រលាកទឹកក្តៅ ទឹកអាស៊ីត…
មូលហេតុផ្សេងៗ ដែលបណ្តាលឱ្យរលាកដូចជាភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅ ឬឆេះសាំងរលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។
ក. កម្រិតនៃការរលាក៖
ប្រសិនបើការរលាកស្បែកចាប់ពី ២០%ឡើងទៅ វាបណ្តាលឱ្យមាន៖
– ការឈឺចាប់ រលាកក្រហម ហើម រលួយ
– ក្តៅខ្លួន រឺត្រជាក់ខ្លួន បេះដួងដើរញាប់ ដង្ហើមញាប់ គ្រាប់ឈាមសឡើង
– បេះដូង និងសរសៃឈាម៖ បណ្តាលឱ្យសម្ពាធឈាមចុះ
– ផ្លូវដង្ហើម៖ បណ្តាលឱ្យរលាកផ្លូវដង្ហើម រលាកសួត រឺហើមសួតធ្ងន់ធ្ងរ
– តម្រងនោម៖ បណ្តាលឱ្យខូចតំរងនោមដោយសារ បាត់បង់ជាតិទឹកនៅក្នុងខ្លួន ការខូចសាច់ដុំនៅពេលរលាកដោយការឆក់ខ្សែភ្លើង មេរោគនៅក្នុងឈាម និងតម្រងនោមពុលដោយសារថ្នាំផ្សះ

ខ. មូលហេតុនៃការរលាកស្បែក៖
ការរលាកស្បែកគឺជាការបញ្ជូនថាមពលរវាងប្រភពកំដៅនិងខ្លួនមនុស្សយើង។ មូលហេតុដែលបណ្តាលឱ្យរលាកស្បែកមាន៖
– ការរលាកដោយកំដៅ (Brûlure thermique):
+ ប៉ះផ្ទាល់ជាមួយ ភ្លើង ទឹកក្តៅ ប្រេងក្តៅ ភ្លើងធ្យូង ដុំដែកក្តៅ ។ល។
+ ការឆាបសាំង អាល់កុល ហ្គាស
– ការឆក់ខ្សែភ្លើង (Brûlure électrique)
– អាស៊ីត៖ ភាពធ្ងន់ធ្ងរវាទាក់ទងទៅនឹងប្រភេទអាស៊ីត បរិមាណអាស៊ីត កំហាប់អាស៊ីត និងរយៈពេលនៃការប៉ះពាល់។

គ. កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ៖
– អាយុ តិចជាង៥ឆ្នាំ រឺ ច្រើនជាង៦០ឆ្នាំ
– ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ
– ការរលាកមានជម្រៅជ្រៅ
– ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល
– មានការរលាកផ្លូវដង្ហើមរួមផ្សំ
– មានការប៉ះទង្គិចរួមផ្សំ
– ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជា លើសឈាម ជម្ងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។

ឃ. វិធីជួយសង្គ្រោះ៖
ការជួយសង្គ្រោះបឋមគឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ៖
– អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចំបងសិន។ ឧទាហរណ៍ ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាកដោយសារសារធាតុគីមី គឺយើងត្រូវពាក់ម៉ាស់ និងស្រោមដៃ។
– បញ្ឈប់រាល់មូលហេតុដែលបណ្តាលអោយរលាកស្បែក។ យកជនរងគ្រោះចេញអោយឆ្ងាយពីប្រភពរលាក ដោះសំលៀកបំពាក់ចេញ និងលាងសំអាតកន្លែងដែលរលាក។
– ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកំដៅ និងការឈឺចាប់។
– ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោយឱ្យជនរងគ្រោះដេកនៅលើដី រួចរមៀល ឬយកអ្វីមួយមកគ្រប ឬយកទឹកមកបាចពន្លត់។
– ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកឱ្យបានយូរ។
– ប្រសិនបើខ្ទាតចូលភ្នែក គឺត្រូវលាងសំអាតភ្នែកនឹងទឹកឱ្យបានយូរ។
– ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។
– អ្វីដែលយើងមិនត្រូវធ្វើមាន៖
+ មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ
+ មិនត្រូវប្រើប្រាស់ទឹកកកទេ
+ មិនត្រូវលាងទឹកយូរពេក ដែលនាំអោយអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៏ជាកត្តាគ្រោះថ្នាក់មួយដែរ។

ង. ការព្យាបាល៖
ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឱ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។
ក្រុមការងារគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមជម្រាបលោក លោកស្រីមេត្តាប្រយ័ត្នប្រយែងនឹងគ្រោះថ្នាក់ជាយថាហេតុ និងសូមមេត្តាប្រញ៉ាប់ប្រញល់មកទទួលការសង្គ្រោះជាបន្ទាន់ ករណីជួបប្រទះស្ថានការណ៍រៀបរាប់ខាងលើ៕
អត្ថបទ៖ រស្មី
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


