ក្រោយកូនៗចាក់ដូសទី ១ រួចហើយ រយៈពេលប៉ុន្មានដែលអាចចាក់ដូសទី ២ និង ៣ បាន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ក្រោយកូនៗចាក់ដូសទី ១ រួចហើយ រយៈពេលប៉ុន្មានដែលអាចចាក់ដូសទី ២ និង ៣ បាន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញ​ប្រកាស​បើកយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ជូនដល់កុមារអាយុចាប់ពី៦ ឆ្នាំ ដល់​ក្រោម ១២ឆ្នាំ នៅ​វិមាន​សន្តិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះដែរ ចំពោះកុមារទូទៅមានអាយុដូចដែលបានលើកឡើងនេះ ក៏ត្រូវ​មកទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ តាមទីតាំងបានប្រកាស។ ជាពិសេស សូមពុកម៉ែទាំងអស់​ត្រូវដឹង​និងចងចាំឲ្យច្បាស់ នៅថ្ងៃខែក្រោយកូនៗចាក់ដូចទី ១ រួចរាល់ ​ប្រការ​ក្រែង​ច្រឡំ​យក​កូន​ទៅ​ចាក់​ដូសទី ២ ឬ ៣ ទាំង​មិន​ទាន់​ដល់​ថ្ងៃ​កំណត់​ឲ្យ​ចាក់​បាន​នូវឡើយ។

ផ្អែក​តាម​ការ​លើកឡើង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​ក្មេង​អាយុ​ពី ៦ ទៅ ១២ ឆ្នាំ​ចាក់ គឺ​ជា​វ៉ាក់សាំង​របស់​ប្រទេស​ចិន ប្រភេទ Sinovac រយៈ​ពេល​ត្រូវ​ចាក់​ បន្ទាប់​ពី​ចាក់​ដូស​ទី​មួយ ត្រូវ​រង់ចាំ​រយៈ​ពេល ២១ ថ្ងៃ ទើប​អាច​ចាក់​ដូស​ទី​ ២ បាន ចំណែក​ដូសទី ៣ អាច​ចាក់​បាន​ចន្លោះពី ៦ ទៅ ៨ ខែដូច​មនុស្ស​ធំដែរ។ ឧទាហរណ៍​ ប្រសិន​បើ​កូនចៅ​របស់​ពុក​ម៉ែ​បងប្អូន​ចាក់​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ២០២១ថ្ងៃនេះ ដូច្នេះ​ក្រោយ ២១ ថ្ងៃ​ ក្មេង​អាច​មក​ចាក់​ដូសទី២ នៅ​ថ្ងៃទៅ ០៨ ខែតុលា ឆ្នាំ២០២១ បានហើយ។

សូម​ពុក​ម៉ែ ​លោក​យាយ​ លោកតា​ ចងចាំ​ថា ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដូចជា​វ៉ាក់សាំង Sinovac ដែល​កូនៗ​កំពុង​ចាក់​បច្ចុប្បន្ន​នេះ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ ​ដើម្បី​ការពារ​ការរីករាលដាល​នៃជំងឺ ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត​កុមារ​ និង​មនុស្ស​វ័យជំទង់។ ការចាក់ថ្នាំបង្ការ ធ្វើ​ឲ្យ​ប្រព័ន្ធភាពស៊ាំ​របស់​ក្មេង​កាន់​តែ​រឹងមាំ និង​ផលិត​អង្គ​ទីគ័រ​ដែល​ការពារ​ពួកគេ​ ពីជំងឺ​ដែល​អាច​សម្លាប់​មនុស្ស​បាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណុចសំខាន់ៗ ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦-១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac 

ចុចអាន៖នេះ ផលរំខានពីវ៉ាក់សាំង Sinovac លើក្មេងអាយុ ៦ ទៅ ១២ ឆ្នាំ ពុកម៉ែត្រូវដឹង និងត្រៀមខ្លួន

ចុចអាន៖៧ ចំណុចសំខាន់ខ្លាំង ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦- ១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ស្អែកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ១ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services