Connect with us

KPT+

ប៉ាម៉ាក់ត្រូវច្បាស់ មុននាំកូនតូចៗ អាយុ ៣-៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac

បានផុស

នៅ

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារតូចៗ ក្នុងចន្លោះអាយុ ០៣ ទៅក្រោម ០៥ ឆ្នាំ គឺត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២​ខាងមុខនេះតទៅ។

ទន្ទឹមនឹងនេះ ចំពោះកុមារដែលមានអាយុ ពី ០៣ ទៅក្រោម ០៥ ឆ្នាំ ដែល​មកទទួល​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ សូមមាតាបិតា-អាណាព្យាបាល ចាំបាច់ត្រូវដឹងនិងស្វែងយល់ឲ្យច្បាស់​ មុននាំកូនៗទៅចាក់វ៉ាក់សាំងដូចដែលបានកំណត់ទុក។

ត្រូវដឹងថា វ៉ាក់សាំងដែលក្មេងអាយុក្រោម ០៥ ឆ្នាំ​ ចាក់ គឺជាវ៉ាក់សាំងរបស់ប្រទេសចិន ប្រភេទ Sinovac។

 រយៈពេលត្រូវ​ចាក់​ បន្ទាប់​ពី​កូនៗរបស់អ្នកបានចាក់​ដូស​ទី​មួយរួចរាល់ ត្រូវ​រង់ចាំ​រយៈ​ពេល ២៨ ថ្ងៃ​សិន ទើប​អាចមក​ចាក់​ដូស​ទី​ពីរ​បាន ។

សូមពុកម៉ែគ្រប់គ្នាកុំភ្លេច ភ្ជាប់​ជាមួយ​នឹង​សំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសា និងបណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្ដាយចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ។

ចំពោះកុមារ ដែលរស់នៅជាមួយមាតាបិតា-អាណាព្យាបាល ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត​ឲ្យ​ចាក់ វ៉ាក់សាំង ជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល ។

ចំពោះកុមារ ដែលស្នាក់នៅឆ្ងាយពីមាតាបិតា-អាណាព្យាបាល តម្រូវឲ្យមាតាបិតា-អាណាព្យាបាល បំពេញ នូវលិខិតព្រមព្រៀងអនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមក បុត្រធីតាឬសាច់ញាតិ ដើម្បីផ្ដល់​ឲ្យ​គ្រូពេទ្យនៅទីតាំង​ចាក់វ៉ាក់សាំង​ផ្ទាល់។

ចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ

ចំពោះកុមារដែលជាជនអនាថា មិនអាចកំណត់អត្តសញ្ញាណមាតាបិតា គ្មានអាណាព្យាបាល និងមិនមាន ទីតាំងស្នាក់នៅ​ពិតប្រាកដ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចេញលិខិត​បញ្ជាក់ និងនាំយក​ពួកគេមកទទួលវ៉ាក់សាំង​ឲ្យ​បានគ្រប់ៗគ្នា។

ដោយឡែក លោកស្រី ឱ វណ្ណឌីន ក៏សូមណែនាំដល់ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពកុមារ ទាំងមុន និងក្រោយការចាក់វ៉ាក់សាំង ឲ្យបានត្រឹមត្រូវ។

ទន្ទឹមនោះ លោកស្រី វេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ដោយនាំកូនចៅ ដែលមានអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ទៅចាក់វ៉ាក់សាំងកូដ-១៩ នៅតាមទីតាំងនិងកាលបរិច្ឆេទ ដែលបានកំណត់ឲ្យបានគ្រប់គ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីការពារកូនតូចៗ ពីការឆ្លង​ Omicron អ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ

ចុចអាន៖ពុកម៉ែគួរដឹង កុមារតូចៗ បើឆ្លង Omicron នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៥៤ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

Sokha Hotels

ព័ត៌មានពេញនិយម