Connect with us

សុខភាព

កុំ​មើល​រំលង​ ការ​រាករូស​រ៉ាំរ៉ៃ វា​អាច​ជា​ផល​រំខាន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ !

បានផុស

នៅ

​ការ​រាគ​រ៉ាំរ៉ៃ ជា​បញ្ហា​មួយ​ ដែល​ក្រុម​វេជ្ជបណ្ឌិត​យើង​តែង​តែ​បាន​ជួបប្រទះ​ជា​ញឹកញាប់​។ និយមន័យ​ពិតប្រាកដ​នៃ​ការ​រាគ​រ៉ាំរ៉ៃ​នេះ គឺជា​ការ​រាគ​ដោយ​លាមក​មាន​សភាព​ជ្រាយ (Semi liquide) ឬក៏​ទឹក​សុទ្ធ (liquide) ដែល​មាន​រយៈពេល​លើស​ពី​២១​ថ្ងៃ​ឡើង​ទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ

​កត្តា​បង្ក​ឲ្យ​មានការ​រាគ​រ៉ាំរ៉ៃ​ គឺ​មាន​ច្រើន​ហើយ​ពេលខ្លះ​ គឺ​តម្រូវ​ឲ្យ​មាន​ការពិនិត្យ និង​តាមដាន​ដោយ​យកចិត្តទុកដាក់ ក៏ដូចជា​បច្ចេកទេស​វេជ្ជសាស្ត្រ​លក្ខណៈ​ឯកទេស​ផង​ដែរ​ដូច​ជាៈ​

– ជំងឺ​រលាក​ពោះវៀនធំ​ដោយ​មេរោគ​ឆ្លង (colite infectieuse) ក្នុង​នោះ​ក៏​មាន​ជំងឺរបេង​ពោះវៀនធំ​ផង​ដែរ។​

– ជំងឺ​រលាក​ពោះវៀនធំ ​ដោយ​គ្មាន​មេរោគ​ឆ្លង (colite inflamatoire ou MICI)។​

– ជំងឺ​ខ្សោយ​ពោះវៀន ឬ​ពោះវៀន​ដើរ​ខុសធម្មតា (troubles fonctionnels intestinaux form diarrhée) ។​

– មាន​ដុំ​សាច់​ដុះ ​នៅ​ក្នុង​ពោះវៀនធំ (​មហារីក​ពោះវៀនធំ​)។​

– ជំងឺ​ឡើង​ជាតិពុល​នៃ​ក្រពេញ​បំពង់ក (hyperthyroidie) ។​

– ជំងឺ​រាគ​នៅ​លើ​អ្នកជំងឺ​អេដស៍ ដែល​ភាគ​ច្រើន​ជាង​គេ​នោះ ​គឺ​បង្កឡើង​ដោយ​ពពួក​ផ្សិត​នៅ​ពោះវៀនធំ។​

– ពពួក​ប៉ារ៉ាស៊ីត (​ព្រូន តេន​ញ៉ា អាមីប ជាដើម​។​ល​។​) ។​

– វា​ក៏​អាច​បណ្តាល​មក​ពី​ការ​ពិសា​ឱសថ​មួយ​ចំនួន​ផង​ដែរ (​ជាពិសេស​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។​ល​។​) ។​

​ខ​) រោគសញ្ញា​

​រោគសញ្ញា​ ដែល​អាច​មាន​អម​មក​ជា​មួយ​ការ​រាករូស​រ៉ាំរ៉ៃ​មាន​

– ក្តៅ​ខ្លួន រងា​ញាក់​

– ឈឺ​ចុកចាប់​ក្នុង​ពោះ​

– លាមក​មាន​លាយ​ឈាម សំបោរ ឬ​ខ្ទុះ​

– ស្រក​ទម្ងន់​លឿន និង​ខុស​ពី​ធម្មតា​

– អស់កម្លាំង ល្ហិតល្ហៃ​

– ស្លេកស្លាំង ចុះ​ឬ​បាត់​គ្រាប់​ឈាម​ក្រហម​

– មាន​ដុំ​ពោះ ដែល​យើង​អាច​ស្ទាប​ទៅ​ប៉ះ​

– ការខ្វះ ឬ​ខ្សោះ​ជាតិ​ទឹក គឺ​យើង​កម្រ​នឹង​កើតមាន​ណាស់​ចំពោះ​ការ​រាករូស​រ៉ាំរ៉ៃ​នេះ​។​ល​។​

​គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ​

​ការ​រាគ​រ៉ាំរ៉ៃ យើង​អាច​ធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​៖

– ការសាកសួរ​ដោយ​លំអិត​អំពី​ប្រវត្តិ​ជំងឺ និង​រោគសញ្ញា​ផ្សេងៗ​ដែល​អម​ជាមួយ​ជំងឺ​

– ការពិនិត្យ​ឈាម និង​លាមក​

– ការពិនិត្យ​អេកូ​ពោះ ឬក៏​ការ​ថត​ស្គេ​ន​ពោះ (CT-Scan)

– ការ​បណ្ដុះ​មេរោគ​ក្នុង​លាមក (coproculture)

– ការ​ឆ្លុះ​សុង​មើល​ពោះវៀនធំ និង​ការវិភាគ​កោសិកា​របស់​ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជា​វិធី​តែមួយ​គាត់​សម្រាប់​ធ្វើ​រោគ​វិនិឆ្ឆ័យ​បាន​យ៉ាង​ល្អប្រសើរ ចំពោះ​ករណី​រាគ​រ៉ាំរ៉ៃ​នេះ​។​

​ឃ​) ការព្យាបាល

​ចូល​ចងចាំ​ដែរ​ថា ការ​រាករូស​រ៉ាំរ៉ៃ​នេះ​វា​មិន​មែន​ជា​ជំងឺ​នោះ​ទេ វា​គឺជា​រោគសញ្ញា​ដែល​បង្កឡើង​ដោយ​ជំងឺ និង​មូលហេតុ​ដូចដែល​បាន​ជម្រាប​ជូន​ពី​ខាងលើ​។ ដូច្នេះ​ហើយ​ចំពោះ​ការ​ព្យាបាល គឺ​តម្រូវ​ឲ្យ​យើង​ដឹង​មូលហេតុ​ពិតប្រាកដ​ថា​មកពី​អ្វី ហើយ​ការ​ព្យាបាល​ឲ្យ​ចំ​មូលហេតុ​ទាំងនោះ​ហើយ ទើប​ជាការ​ព្យាបាល​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​

“​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ដូច​ការ​រៀបរាប់​ខាងលើ គួរ​គប្បី​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស និង​ជំនាញ​ផ្នែក ថ្លើម​-​ក្រពះ​-​ពោះវៀន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើ​ម្បី​ទទួលបាន​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ទទួល​នូវ​សេវា​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​”៕

​អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ពី​គ្រោះថ្នាក់​ប៉ះទង្គិច​ក្បាល​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម