Connect with us

សុខភាព

ពាក់​ស្រោម​ដៃ​កៅស៊ូ​ចេញ​ទៅ​ក្រៅ ​អាច​ការពារ​ជំងឺកូវីដ-១៩ បាន​ទេ?

បានផុស

នៅ

វិធានការ​នៃ​ការ​ទប់​ស្កាត់​វីរុស​ COVID-19 ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខា​ភិ​បាល​តាម​ប្រទេស​នានា​ប្រកាស​ប្រាប់​ម្តង​ហើយ​ម្តង​ទៀត ដោយ​ឲ្យ​​សាធារណៈ​ជនពាក់​ម៉ាស និង​លាង​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ក្នុង​នោះ​ដែរ មាន​ចម្ងល់​មួយ​សួរ​ថា ពេល​ចេញ​ទៅ​ក្រៅ​ពាក់​ស្រោម​ដៃ​កៅស៊ូអាច​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ COVID-19 បានទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​នឹង​ចម្ងល់​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា ការ​ពាក់​ស្រោម​ដៃ​ចេញ​ទៅ​ក្រៅ​មិន​អាច​ការពារ​អ្នក​ពី​ការ​ឆ្លង​វីរុស COVID-19 បាន​ដូច​ដែល​យើង​គិត​ទេ។ មេរោគ​នៅ​តែ​អាច​តោង​ទៅ​លើ​ស្រោម​ដៃ​កៅស៊ូ​របស់​យើង​ ហើយ​ប្រសិន​បើ​យើងយក​វា​ទៅ​ប៉ះ​ផ្ទៃមុខ​ទៀត​នោះ​ វា​អាច​បណ្តាល​ឲ្យ​អ្នក​ឆ្លង​មេរោគ​បាន។ ដូចនេះ ការ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​ការពារ​អ្នក​ពី​វីរុស​ចម្លង COVID-19 មាន​ប្រសិទ្ធ​ភាព​ជាង​មធ្យោបាយ​ដទៃ។

ដូច​គ្នា​នេះ​ដែរ លោក​ជំទាវ ឱ វណ្ណ​ឌីន រដ្ឋ​លេខា​ធិ​ការ​ក្រសួង​សុខាភិបាល​ក៏ធ្លាប់បាន​ណែ​នាំ​ពី​វិធី​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​តម្រូវ​ឲ្យ​សាធារណៈ​ជន​លាង​សម្អាត​ដៃ​ឲ្យ​បាន​១នាទី​ជាមួយ​ទឹក​ និង​សាប៊ូ ហើយ​ដុស​សម្អាត​ឲ្យ​គ្រប់​សព្វគ្រប់​កន្លែង​ ជា​ពិសេស​ ចន្លោះ​ម្រាម​ដៃ ខ្នង​ដៃ និង​ក្រចក​ដៃ (ចំពោះ​ស្រ្តី)។​ រីឯ​ការ​លាង​សម្អាត​ដៃ​ដោយ​ប្រើ​អាល់កុល ត្រូវ​លាង​សម្អាត​ឲ្យ​បាន​គ្រប់​ចន្លោះ​ដែរ ប៉ុន្តែ​ក្នុង​រយៈ​ពេល​តែ​៣០វីនាទី​ប៉ុណ្ណោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់កូវីដ-១៩បានទេ

ចុចអាន៖ ៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម