KPT+
៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ
បង្គន់សាធារណៈ ជាកន្លែងល្អបំផុតសម្រាប់ប្រមូលផ្ដុំមេរោគ ប្រសិនប្រើដោយមិនប្រយ័ត្ន។ បន្ថែមពីលើការជ្រើសរើសបន្ទប់ទឹកស្អាត ការសម្អាតដៃញឹកញាប់ ដើម្បីកាត់បន្ថយការប្រមូលមេរោគ អ្នកក៏ត្រូវប្រយ័ត្នកុំឲ្យឆ្លងមេរោគពីខ្លួនឯងទៅអ្នកដទៃផងដែរ។
និយតករ និងការពារការឆ្លងមេរោគ នាយកដ្ឋានអភិវឌ្ឍន៍គុណភាព មកពីមន្ទីរពេទ្យ Siriraj បានណែនាំពីរបៀបប្រើប្រាស់បង្គន់សាធារណៈ ដើម្បីសុវត្ថិភាពពីមេរោគដូចខាងក្រោម៖
១ ជ្រើសរើសបន្ទប់ទឹកដែលមានមនុស្សតិច។ វាអាចជាតំបន់ដែលកម្រមានមនុស្សប្រើប្រាស់ ឬបន្ទប់ចុងក្រោយ នៅគែមខាងក្នុង។
២ កុំប៉ះជាមួយវត្ថុក្នុងបន្ទប់ទឹកដោយផ្ទាល់ ឧទាហរណ៍ទ្វា ឬអ្វីៗផ្សេងទៀត ហោចណាស់ត្រូវប្រើក្រដាសទ្រាប់ ឬបាញ់អាកុល មុនចាប់កាន់ចានបង្គន់មុនពេលប្រើ។

៣ សម្អាតចានបង្គន់មុនពេលអង្គុយ ជាមួយកន្សែងសើមដែលគ្មានមេរោគ ឬថ្នាំសម្លាប់មេរោគនៅបន្ទប់ទឹកសាធារណៈមួយចំនួនដែលមាន ឬអាចបាញ់អាល់កុល។ មួយទៀតប្រសិនបើគ្មានអ្វីសោះ ត្រូវប្រើក្រដាសទ្រាប់លើចានបង្គន់ កុំអង្គុយពេលចានបង្គន់កំពុងសើម ព្រោះអាចមានហានិភ័យនៃការឆ្លងមេរោគ។
៤ កុំអង្គុយដោយដាក់ជើងលើចានបង្គន់ ទោះបីជាខ្លាចប៉ះពាល់នឹងមេរោគក៏ដោយ ប៉ុន្តែហានិភ័យនៃការបាក់ចានបង្គន់ អាចបង្កឲ្យមានរបួស ឬអាចប្រថុយនឹងការរអិលធ្លាក់ចុះមក។

៥ កាត់បន្ថយពេលវេលានៅក្នុងបន្ទប់ទឹក កុំអង្គុយយូរ ព្រោះមេរោគផ្សេងៗមិនថាជំងឺកូវីដ១៩ អាចតោងជាប់សំលៀកបំពាក់យើងមកមកបាន។
៦ កុំប្រើទូរស័ព្ទដៃឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ពេលកំពុងប្រើបន្ទប់ទឹកសាធារណៈ។ ប្រការនេះគឺដើម្បីការពារហានិភ័យដែលយើងប្រើដៃរបស់យើងប៉ះវត្ថុនៅក្នុងបន្ទប់ទឹក ហើយយកទៅប៉ះអេក្រង់ទូរស័ព្ទ។
៧ បន្ទាប់ពីប្រើប្រាស់រួច ត្រូវបិទគម្របបង្គន់នៅពេលយើងកាច់ទឹកសម្អាត ដើម្បីការពារមេរោគកុំឲ្យរីករាលដាលចេញពីបង្គន់ទៅចម្លងអ្នកដទៃ រួមទាំងយើងផងដែរ។

៨ លាងដៃរបស់អ្នករាល់ពេលអ្នកបញ្ចប់កិច្ចការ។ ព្រោះយើងអាចមានមេរោគនៅលើដៃ ពីកន្លែងណាមួយនៅក្នុងបន្ទប់ទឹក។ គួរលាងដៃជាមួយសាប៊ូឲ្យបានស្អាត ហើយជូតឲ្យស្ងួតជាមួយក្រដាស បើគ្មានសាប៊ូនៅក្នុងបន្ទប់ទឹក អ្នកអាចលាងដៃច្រើនដងជាមួយទឹកធម្មតាឬអ្នកអាចប្រើជែល ហើយបាញ់អាល់កុលដែលយកតាមខ្លួនបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ខ្លះៗ ការពារមិនឲ្យងាយឈឺ ដោយមេរោគនៅបន្ទប់ទឹក
ចុចអាន៖វិធីប្រើប្រាស់ទុយោបាញ់ក្នុងបន្ទប់ទឹក ចៀសវាងនាំឆ្លងកូវីដ ១៩
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


