Connect with us

សុខភាព

កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល

បានផុស

នៅ

ដុំ​សាច់​ខួរ​ក្បាល អាច​និយាយ​បាន​ថា ជា​ជំងឺ​ដែល​គ្នា​យើង​ឮហើយ ភ័យ​ព្រួយខ្លាំង ព្រោះ​វា​អាច​វិវត្ត​ជា​ដុំ​សាច់​កាច គំរាម​កំហែង​ជីវិត​យើង​។ ដុំ​សាច់​នេះ​កើត​ឡើង​ពី​ស្រោម​ខួរក្បាល​របស់​យើង ហើយ​គេ​សង្កេត​ឃើញ​ថា​កើត​លើ​ស្រ្តី​ច្រើន​ជាង​បុរស និង​មាន​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​យើង​មិន​ចាប់​អារម្មណ៍ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគ​សញ្ញា​ជំងឺ​ដុំ​សាច់​ខួរក្បាល

ការ​រីក​លូតលាស់​របស់​ដុំ​សាច់​មាន​សភាព​យឺត​យ៉ាវ ដូច្នេះ​រោគសញ្ញា​ក៏​អាស្រ័យ​ទៅ​តាម​ទំហំ និង​ទី​កន្លែង​ដុំ​សាច់​ដែរ ហើយ​រោគ​សញ្ញា​ដែល​ជួប​ប្រទះ​ញឹកញាប់​ដូចជា៖

  • ឈឺក្បាល
  • ប្រកាច់
  • មើល​ពុំ​ច្បាស់ ព្រិលភ្នែកៗ
  • ភាព​ខ្សោយ​អវយវៈ
  • ប្រសិន​បើ​ដុំ​សាច់​នោះ​ធំ​ខ្លាំង​អាច​បណ្ដាល​អោយ​សន្លប់​បាត់ស្មារតី។

ទន្ទឹម​នឹង​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​​ជំងឺ​មហារីក ឲ្យដឹងថា ត្បិត​តែ​រក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា មាន​ហ្សែន​ខ្លះ​អាច​ប្រែ​ប្រួល​កើត​ទៅ​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ហើយ​ហ្សែន​ទាំង​អស់​នោះ​កំពុង​ត្រូវ​បាន​សិក្សា​បន្ថែម​ទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។

លោកវេជ្ជបណ្ឌិតថា ​អាច​កើត​ឡើង​បាន​មនុស្ស​គ្រប់​វ័យ មិន​ថា​តែ​មនុស្ស​ចាស់​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ដុំ​សាច់​ខួរ​ក្បាល​នេះ​ដែរ។ ហេតុ​នេះ យើង​គួរ​តែ​តាម​ដាន និង​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទាំង​ចាស់ ទាំង​ក្មេង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម