Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​រលាក​ស្រោមពោះ​ដោយសារ​ការ​ធ្លាយ​ក្រពះ​!

បានផុស

នៅ

​ជំងឺ​រលាក​ស្រោមពោះ​ដោយសារ​ការ​ធ្លាយ​ក្រពះ គឺជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ​បំផុត ដែល​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​ធ្វើការ​ព្យាបាល​មិនទាន់​ពេលវេលា និង​តាម​ក្បួនខ្នាត​បច្ចេកទេស​ត្រឹមត្រូវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​មូលហេតុ​អ្វីខ្លះ​ ដែល​បណ្តាល​ឲ្យ​មានការ​ធ្លាយ​ក្រពះ​?

​មូលហេតុ​សំខាន់ៗ​ ដែល​បណ្តាល​ឲ្យ​មានការ​ធ្លាយ​ក្រពះ​មាន​ដូចជា

– ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ ឬ​ដំបៅ​ក្រពះ​

– ជំងឺ​ដុំ​មហារីក​ក្រពះ ដែល​មិន​ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​

– ការប្រើប្រាស់​ថ្នាំ​ឈឺ​សន្លាក់​មួយ​ចំនួន ​ដោយ​មិន​គោរព​តាម​វេជ្ជបញ្ជា​ដូចជា ពពួក AINS ឬ Glucocorticoides ឬ​ថ្នាំបុរាណ​ខ្មែរ​មួយ​ចំនួន​ ដែល​មាន​លាយ​ពពួក​ថ្នាំ​ខាង​លើនេះ​។​

​ខ​) រោគសញ្ញា​

​ចំពោះ​រោគសញ្ញា​គ្លីនិក​ គឺ​ពិបាក​ក្នុង​ការ​សន្និដ្ឋាន​ឲ្យ​ពិត​ប្រាកដ​ថា អ្នកជំងឺ​មាន​ជំងឺ​រលាក​ស្រោមពោះ​ដោយសារ​ការ​ធ្លាយ​ក្រពះ​ណាស់ ប៉ុន្តែ​អ្នកជំងឺ​អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ដែល​អាច​ឲ្យ​យើង​គិត​ទៅ​រក​ដូច​ជា​

– អ្នកជំងឺ​មាន​ប្រវត្តិ​រលាក​ក្រពះ​រ៉ាំរ៉ៃ ឬ​ដំបៅ​ក្រពះ ជាមួយ​ការប្រើប្រាស់​ថ្នាំ​មិន​គោរព​វេជ្ជបញ្ជា​មួយ​ចំនួន​

– អ្នកជំងឺ​មាន​សភាព​បាត់បង់​ជាតិ​ទឹក​ខ្លាំង ក្អួត ត្អើក អត់​ដើរខ្យល់ ឬ​មិនអាច​បត់ជើងធំ​បាន ពេលខ្លះ​អាច​រាគ​ក៏​មាន​

– ក្តៅខ្លួន​

– អ្នកជំងឺ​មាន​សភាព​ឈឺពោះ​ខ្លាំង​

– បាត់បង់​ចលនា​ពោះ​ដែល​ពិបាក​ក្នុង​ការដកដង្ហើម​

– ពោះ​មាន​សភា​ពរឹង​ដូច​ឈើ​

​ក្នុង​ករណី​នេះ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​រឹតតែ​ច្បាស់ គឺ​យើង​អាច​ស្នើសុំ​រូបភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន​ដូចជា អេកូ​សាស្ត្រ (Échographie abdominale) ឬ​ថត​ពោះ (ASP= Abdomen Sans Préparation)​។ ដូច​ច្នេះ​មានតែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ទេ​ ទើប​អាច​ធ្វើ​រោគវិនិច្ឆ័យ​នេះ​បាន​។​

​គ​) តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​ នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​រលាក​ស្រោមពោះ​ដោយសារ​ការ​ធ្លាយ​ក្រពះ​?

​ គឺ​មានតែ​ការវះកាត់​ទេ ទើប​អាច​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជាសះស្បើយ​បាន ដូច​ច្នេះ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​ទាន់​ពេល​វេលា​។​

​បញ្ជាក់​៖ គ្មាន​ថ្នាំពេទ្យ​ឬ​ថ្នាំ​បុរាណ​ខ្មែរ​ណាមួយ​អាច​ព្យាបាល​ជំងឺ​នេះ​ ឲ្យ​ជា​ក្រៅ​អំពី​ការវះកាត់​ទេ​។​

“​សូម​មេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​និង​ធ្វើការ​វះកាត់​ឲ្យ​ទាន់​ពេល​វេលា និង​ជៀសវាង​ការប្រើប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្វែងយល់​ពី​ការ​ព្យាបាល​ស្បូនស្រុត (Uterine Prolapse) ដោយ​មិន​កាត់​ស្បូន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម