សុខភាព
អស់ក្ដីបារម្ភ ចំពោះស្ត្រីមានផ្ទៃពោះ ដែលប្រឈមមុខនឹងការវះកាត់
យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា បច្ចុប្បន្ន ចំនួន នៃការសម្រាលកូនដោយការវះកាត់ បានកើនឡើងនៅលើពិភពលោកយើងនេះ។
នៅសហរដ្ឋអាមេរិក ចំនួន នៃការសម្រាលកូនដោយការវះកាត់មានពី ២០,៦% ទៅ៣១,១% នៅចន្លោះឆ្នាំ ១៩៩៦ – ២០០៦។ នៅប្រទេសអង់គ្លេស ចំនួន នៃការសម្រាលកូនដោយការវះកាត់មានចំនួន ៩% នាឆ្នាំ១៩៨០ ហើយចំនួននោះបានកើនឡើងដល់ ២៤,៨% នៅឆ្នាំ២០១០។ នៅប្រទេសបារាំង ចំនួន នៃការសម្រាលដោយការវះកាត់មានចំនួនពី ២០%-២១% នៅឆ្នាំ ២០០៣។
ចំណែកនៅប្រទេសកម្ពុជា ការសម្រាលដោយការវះកាត់ មានចំនួន ១០% នៅឆ្នាំ២០០៣ ហើយបានកើនឡើងដល់ ២៩% នៅឆ្នាំ២០១៣។ ការសម្រាលដោយការវះកាត់ ត្រូវបានអនុវត្តឡើង លុះត្រាតែការសម្រាលកូនបែបធម្មជាតិមិនអាចប្រព្រឹត្តទៅរួច។ រាល់ការសម្រាលដោយការវះកាត់ទាំងអស់ត្រូវសម្រេច និងវិនិច្ឆ័យដោយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី។ ការសម្រាលដោយការវះកាត់គឺជាប្រភេទ នៃការវះកាត់មួយ ដើម្បីយកកូនចេញ ដោយវះតាមពោះ និងវះលើស្បូន។

ក) កាតព្វកិច្ចចាំបាច់ ដែលគ្រប់ស្ត្រីមានផ្ទៃពោះត្រូវធ្វើគឺ ៖
– ការពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី ឲ្យបានទៀងទាត់ និងត្រឹមត្រូវទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។
– គ្រប់ស្ត្រីមានផ្ទៃពោះត្រូវជួបពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្ដំ នៅខែទី៨ នៃការពពោះ ឬមុននេះ តាមភាពចាំបាច់របស់ស្ត្រីមានផ្ទៃពោះ។
ខ) ហេតុអ្វីបានជាគ្រប់ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ?
– គោលបំណង ៖
• សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលសម្រាលតាមផ្លូវធម្មជាតិ និងប្រកបដោយគ្មានការឈឺចាប់ (epidural anesthesia)
• សម្រាប់ស្ត្រីមានផ្ទៃពោះដែលប្រឈមមុខ និងការវះកាត់ (សណ្តំដោយស្ពឹកមួយកំណាត់ក្រោម (Spinal anesthesia) ឬក៏សណ្តំដោយសន្លប់ទាំងស្រុង (General anesthesia)។
• ដើម្បីរៀបចំ និងត្រៀមខ្លួនជាស្រេចរបស់អ្នកជំងឺ ចំពោះផលវិបាក ដែលអាចកើតមានអំឡុងពេលនៃការវះកាត់(ផលវិបាកដែលទាក់ទងនឹងអ្នកជំងឺ ផលវិបាក ទាក់ទងនឹងការវះកាត់)។
– ការពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំគឺ ៖
• ពិនិត្យលើសុខភាព បេះដូង សួត ថ្លើម និងខួរក្បាល របស់អ្នកជំងឺមុនការវះកាត់។
• ពិនិត្យមើលបម្រែបម្រួល នៃលទ្ធផលឈាម។
• ពិនិត្យពីប្រវត្តិផ្សេងៗ ដែលជាប់ពាក់ព័ន្ធរវាងអ្នកជំងឺ និងការវះកាត់។

គ) បច្ចេកទេស នៃការសណ្តំចំពោះការវះកាត់យកកូនលើស្ត្រីមានផ្ទៃពោះ ៖
– ការសណ្តំដោយអេពីដៀរ៉ល (epidural anesthesia):
• សម្រាប់ការសម្រាលតាមធម្មជាតិដែលគ្មានការឈឺចាប់
• សម្រាប់ការសម្រាលដោយការវះកាត់
– ការសណ្តំដោយ ស្ពឹកពាក់កណ្តាលចុះក្រោម (Spinal anesthesia):
• សម្រាប់ការសម្រាលដោយការវះកាត់
– ការសណ្តំដោយសន្លប់ទាំងស្រុង (General anesthesia):
• សម្រាប់ការសម្រាលដោយការវះកាត់។
រាល់ការសម្រាលកូនដោយការវះកាត់ដែលប្រកបដោយស្តង់ដារ និងមានសុវត្ថិភាពខ្ពស់ គឺស្តែងចេញពីកិច្ចសហការគ្នាល្អ រវាងវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី និងវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ-ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ ព្រមទាំងមានការចូលរួមពី វេជ្ជបណ្ឌិតឯកទេសផ្នែកទារកផងដែរ៕
អត្ថបទ ៖ រស្មី
ចុចអាន៖បញ្ឈប់អាការៈឆ្អល់ពោះរ៉ាំរ៉ៃយ៉ាងប្រសើរ ចាប់ពីពេលនេះទៅ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


