សុខភាព
បញ្ឈប់អាការៈឆ្អល់ពោះរ៉ាំរ៉ៃយ៉ាងប្រសើរ ចាប់ពីពេលនេះទៅ
អាការៈឆ្អល់ពោះ តែងតែងកើតឡើងញឹកញាប់ចំពោះនរណាដែលមិនសូវយកចិត្តទុកដាក់សុខភាព ក៏ដូចជាការទួលទានប្រចាំថ្ងៃ។ ជួនកាលថែមដល់កូរពោះគ្រូកៗកណ្ដាលចំណោមទាំងមិនបានឃ្លានផង។
បើដូច្នេះ តើគួរធ្វើយ៉ាងណាដើម្បីបង្កា និងបញ្ឈប់អាការៈទាំងនេះ?
១. ធ្វើចលនាក្រោយពីញ៉ាំអាហាររួច

មិនចាំបាច់ដើរយូរ គ្រាន់តែកុំសម្រាកនៅមួយកន្លែង ក្រោយពេលអ្នកញ៉ាំអាហាររួច ជាការប្រសើរបំផុត។ ចលនាត្រឹមតែ ១៥ នាទី អាចជួយរំលាយអាហារបានយ៉ាងល្អ។ ការដើរបន្ទាប់ពីទទួលទានមានប្រសិទ្ធភាពច្រើន ព្រោះវាធ្វើឲ្យអាហារទៅដល់ក្រពះលឿន និងកិនឆាប់ម៉ដ្ឋ។ ប៉ុន្តែកុំធ្វើចលនាធ្ងន់ៗ ឬខ្លាំងពេក ព្រោះអាចបណ្តាលឲ្យចង្អោរអាហារមកវិញ។
២. ផឹកទឹកឲ្យបានច្រើន

ទឹកនឹងជួយដល់ដំណើរការរំលាយអាហារ ដូច្នេះគួរផឹកមុនទទួលទានអាហារ ៣០ នាទី ឬក្រោយពេលអាហារ១ម៉ោង។ យ៉ាងណាមិញមិនចាំបាច់ផឹកច្រើនក្នុងពេលតែមួយទេ ព្រោះពោះដែលពេញទៅដោយទឹកនឹងធ្វើឲ្យមានសំឡេងកូរឮៗផងដែរ។
៣. សាកល្បងប្រើតែរុក្ខជាតិ

តែរុក្ខជាតិដែលផលិតចេញពីខ្ញី ស្លឹកម្ទេស និងជីអង្គាមជាដើម អាចជួយដល់ការរំលាយអាហារនិងពោះវៀនធំ។ ចំពោះដើម Chamomile ជួយបំបាត់ការរមួល ចំណែកខ្ញីកាត់បន្ថយអាការៈហើមពោះ រីឯស្លឹកម្ទេសអាចជួយបំបាត់អាការៈបញ្ហាក្រពះមួយចំនួន។ ដោយឡែកខ្ទឹមស អាចជួយបង្កាការរលាកក្រពះបានល្អបំផុត។ ទទួលទានទឹកតែរុក្ខជាតិមួយកែវក្រោយញ៉ាំអាហារពេលល្ងាចជួយសម្រួលប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។
៤. ញ៉ាំយឺតៗនិងទំពារឲ្យបានហ្មត់ល្អ

ជាដំបូងត្រូវយកចិត្តទុកដាក់ចំពោះទម្លាប់នាំការញ៉ាំប្រចាំថ្ងៃ ព្រោះកាលណាទំពារលឿនពេកមិនមែនជារឿងល្អឡើយ។ អាហារមិនម៉ដ្ឋច្រើនពេក បណ្តាលឲ្យមានសំឡេងរំខាននៅក្នុងក្រពះ។ ដូច្នេះព្យាយាមទំពារយឺតៗ និងឲ្យបានល្អិត ដើម្បីប្រាកដថា បំណែកអាហារមិនធំពេកនិងមិនពិបាករំលាយ។
៥. ព្យាយាមហាត់ប្រាណ

ការអង្គុយច្រើននៅពេលថ្ងៃដោយសារតែការងារ ឬការសិក្សា បង្កបញ្ហាដល់ក្រពះ ដែលរួមទាំងឆ្អល់ សម្លេងកូរពោះខ្លាំងៗ និងបញ្ហាដទៃទៀត ។ ហេតុនេះព្យាយាមបន្ថែមសកម្មភាពមួយចំនួនទៅក្នុងទម្លាប់ប្រចាំថ្ងៃដូចជា លំហាត់ប្រាណងាយៗ ការដើរ ការរត់ ហាត់យូហ្គា ឬចលនារាងកាយដទៃទៀតដោយធ្វើយ៉ាងណា កុំទុកខ្លួនឲ្យទំនេរពេក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ទម្លាប់ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ
ចុចអាន៖ញ៉ាំទឹកដូងតែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


