សុខភាព
អូមីក្រុងថ្មី ២ប្រភេទដែល កម្ពុជា ទើបរកឃើញ មានសមត្ថភាពឆ្លងលឿន
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការរកឃើញវត្តមាន វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ប្រភេទថ្មី BA.4 និងBA.5 ដែលមានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស។

យោងតាមអ្នកជំនាញបរទេស BA.4 និង BA.5 ហាក់ដូចជាឆ្លងរីករាលដាលលឿនជាង វីរុសកូវីដបំប្លែងខ្លួនផ្សេងៗទៀតទាំងអស់ រួមទាំងអូមីក្រុង BA.2 ផងដែរ។
ទិន្នន័យ CDC របស់សហរដ្ឋអាមេរិកបានបង្ហាញថា BA.4 និង BA.5 ឥឡូវនេះគឺជាប្រភេទវីរុសលេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ពោលគឺរួមចំណែក ៥២% នៃការឆ្លងកូវីដថ្មី។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអឺរ៉ុប (ECDC) ប៉ាន់ប្រមាណថា BA.4 និង BA.5 ឆ្លងខ្លាំងជាងវីរុសមុនៗ ព្រោះវាមានសមត្ថភាពចៀសផុតពីភាពស៊ាំធម្មជាតិពីការឆ្លងមុន និងការការពារពីវ៉ាក់សាំង។

នៅក្នុងលិខិតមួយទៅកាន់ទស្សនាវដ្តី New England Journal of Medicine (NEJM), ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard បានយល់ស្របចំពោះការលើកឡើងនេះ។
វេជ្ជបណ្ឌិត Rob Rohatsch ប្រធានផ្នែកវេជ្ជសាស្រ្តប្រចាំគេហំទ័ពរ Solv បាននិយាយថា “វាមើលទៅដូចជា BA.4 និង BA.5 ឆ្លងសូម្បីតែមនុស្សមានភាពស៊ាំទៅនឹងវីរុសកូវីដផ្សេងទៀតរួចហើយក៏ដោយ។ ហើយវាជាហេតុផល សម្រាប់ការកើនឡើងនៃករណីឆ្លងកូវីដថ្មី នៅជុំវិញពិភពលោក”។

យោងតាម ECDC, ទិន្នន័យមន្ទីរពិសោធន៍បឋមបង្ហាញថា បម្រែបម្រួលនៅក្នុងវីរុសអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ធ្វើឲ្យពួកវាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីវីរុសកូវីដទម្រង់ដើម និងសូម្បីតែអូមីក្រុង BA.1 និង BA.2 ក៏ដោយ។ នេះប្រហែលជាមូលហេតុ ដែលវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងជាមួយនឹងវីរុសកូវីដទម្រង់មុនៗ គ្មានប្រសិទ្ធភាពប្រឆាំងពូជថ្មីនេះទេ។
ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វ៉ាក់សាំងដូសជំរុញ ក៏មិនមានប្រសិទ្ធភាពប្រឆាំងការឆ្លង BA.4 និង BA.5 ដែរ ប៉ុន្តែវ៉ាក់សាំងនៅតែអាចការពារពីការធ្លាក់ខ្លួនឈឺធ្ងន់ និងការស្លាប់បាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Solv Health
ចុចអាន៖ ស្ងាត់ៗ ប្រទេសអាស៊ីអាគ្នេយ៍ រកឃើញ អូមីក្រុង ពូជថ្មី ២ប្រភេទ ឆ្លងកាន់តែខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


