សុខភាព
តើគួររួមភេទញឹកញាប់ប៉ុនណា ទើបឆាប់មានផ្ទៃពោះ?
ដៃគូ ឬប្ដីប្រពន្ធដែលគិតចង់ ឬព្យាយាមយកកូន តើត្រូវរួមភេទញឹកញាប់ប៉ុនណាទើបអាចសម្រេចបំណងបាន? ដើម្បីឲ្យយើងអាចមានផ្ទៃពោះបាន យើងពិតជាដឹងហើយថាភាគីទាំងពីរគួរតែមានសុខភាពល្អ ដើម្បីកុំឲ្យមានបញ្ហាដល់កូន និងម្ដាយពេលមានផ្ទៃពោះ។

យ៉ាងណា ពេលនេះយើងនិយាយពីដៃគូដែលមានសុខភាពល្អ មានមេជីវិតឈ្មោលល្អ អាចបង្កកំណើតបាន តើគួររួមភេទញឹកញាប់ប៉ុនណាទើបអាចមានផ្ទៃពោះ?
តាមការណែនាំ ដើម្បីអាចមានផ្ទៃពោះបានភាគីទាំងពីរគួររួមភេទយ៉ាងតិចណាស់ពីរទៅបីដងក្នុងមួយសប្ដាហ៍។ បើដៃគូខាងប្រុសមានគុណភាពមេជីវិតឈ្មោលល្អ ការរួមភេទកាន់តែញឹកញាប់កាន់តែបង្កើតឱកាសមានផ្ទៃពោះ។
ការរួមភេទត្រូវធ្វើឡើងភ្លាមៗក្រោយភាគីខាងស្រីអស់ឈាមរដូវ ព្រោះថាក្នុងរយៈពេលនេះ អាចជួយធានាបានថាជាពេលល្អបំផុតសម្រាប់ការបង្កកំណើត។

ក្រៅពីការរួមភេទបានទៀងទាត់ គ្នាយើងចង់បានកូនក៏ត្រូវថែរក្សាទម្ងន់ខ្លួនឲ្យបានល្អដែរ។ ចំពោះមនុស្សស្រីដែលធាត់ពេក ឬស្គមពេកក៏ប្រឈមនឹងបញ្ហាធ្លាក់មេជិវិតញីផងដែរ។
ចំពោះគ្នាយើងដែលចង់បានកូនច្រើនឆ្នាំហើយនៅមិនទាន់បាន គួរតែពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ មូលហេតុ ដែលបណ្តាលឲ្យស្លាប់ភ្លាមៗ ចំពោះមនុស្សពេញវ័យ!
សូមចុចអាន៖ អ្វីទៅជាជំងឺសើស្បែក “កមរមាស់ ឬអាត់”
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


