Connect with us

សុខភាព

ហេតុអ្វី​បាន​ជា​នៅ​តែ​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម បើ​មិន​ញ៉ាំ​សាច់​ខ្លាញ់?

បានផុស

នៅ

មនុស្សជាច្រើនមិនបរិភោគសាច់ទេ ប៉ុន្តែខ្លាញ់ក្នុងឈាមនៅតែកើនឡើងជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។ ជាការពិត dyslipidemia នៅតែកើតមានចំពោះអ្នកដែលមានរបបអាហារបែបវិទ្យាសាស្ត្រ សូម្បីតែអ្នកបួសក៏ដោយ។

ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា dyslipidemia ឬ fatty blood ឬ hypercholesterolemia ។ ជំងឺនេះត្រូវបានកំណត់លក្ខណៈដោយការកើនឡើងនៃមាតិកាខ្លាញ់​ ដែលបង្កគ្រោះថ្នាក់និងការថយចុះនៃមាតិកាខ្លាញ់ការពារនៅក្នុងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លាញ់ក្នុងឈាមខ្ពស់គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងទម្លាប់នៃការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ សរីរាង្គសត្វ សាច់ក្រហម អាហាររហ័ស អាហារចៀន។ ដូច្នេះហើយ មនុស្សជាច្រើនមានការភ្ញាក់ព្រើតនៅពេលដែលពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជាតិខ្លាញ់ក្នុងឈាមខ្ពស់ បើទោះបីជាតែងតែប្រើប្រាស់ខ្លាញ់ដែលសន្សំសំចៃក៏ដោយ ។

តាមពិតទៅ ការបរិភោគសាច់ពិតជាមានទំនាក់ទំនងទៅនឹងជំងឺលើសជាតិខ្លាញ់ក្នុងឈាម។ ដោយសារតែបរិមាណកូលេស្តេរ៉ុល និងអាស៊ីតខ្លាញ់ឆ្អែតនៅក្នុងសាច់មានកម្រិតខ្ពស់ ការញ៉ាំអាហារទាំងនេះរយៈពេលយូរនឹងបង្កើនជាតិខ្លាញ់ក្នុងឈាមដោយធម្មជាតិ។

ទោះជាយ៉ាងណាក៏ដោយ ជាតិខ្លាញ់ក្នុងឈាមខ្ពស់មិនត្រឹមតែទាក់ទងនឹងរបបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលមកពីកត្តាជាច្រើនផ្សេងទៀតដូចជា ការចូលគេងយឺត ការងងុយដេក ការជក់បារី ការផឹកស្រា ការរស់នៅមិនទៀងទាត់ អស្ថិរភាពផ្លូវចិត្ត។ល។ កត្តា​ទាំងនេះ​អាច​នាំឲ្យមាន​ជំងឺ​លើស​ខ្លាញ់​ក្នុង​ឈាម​។

ប្រសិនបើអ្នកបដិសេធមិនបរិភោគសាច់ដោយងងឹតងងុល ថាមពលដែលរាងកាយត្រូវការចាំបាច់ត្រូវបានបំពេញបន្ថែមដោយការញ៉ាំអាហារផ្សេងទៀត។ នៅពេលដែលបរិមាណកាឡូរីសរុបលើសពីបទដ្ឋាន ខ្លាញ់ក្នុងឈាមក៏នឹងកើនឡើងផងដែរ។

លើសពីនេះ ការញ៉ាំបួសអាចនាំអោយមានកង្វះអាហារូបត្ថម្ភដូចជា កង្វះវីតាមីន B ដែលនាំអោយមានបញ្ហាមេតាបូលីសខ្លាញ់ដែលអាចនាំអោយមានជាតិខ្លាញ់ក្នុងឈាម។

ក្រៅ​ពី​របប​អាហារ​មិន​មាន​សុខភាព​ល្អ មាន​កត្តា​៥​យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់។

១ ការ​ឆ្លង​មេរោគ ការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងការឆ្លងមេរោគ និងបាក់តេរី និងជាតិខ្លាញ់ក្នុងឈាមខ្ពស់។ ឧទាហរណ៍ ការឆ្លងបាក់តេរី Helicobacter pylori និងវីរុស Herpes អាចបង្កើនកម្រិតកូឡេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុល “អាក្រក់” – LDL ។ លើសពីនេះទៀតការបង្កើនកូលេស្តេរ៉ុល “ល្អ” – HDL មិនមានប្រយោជន៍ទាំងស្រុងចំពោះរាងកាយទេ។ កូលេស្តេរ៉ុល HDL មានឥទ្ធិពលក្នុងការដឹកជញ្ជូនកូឡេស្តេរ៉ុលលើសពីជាលិកា សរីរាង្គ និងសរសៃឈាមទៅកាន់ថ្លើមសម្រាប់ដំណើរការ។ ដូច្នេះ កម្រិត​កូឡេស្តេរ៉ុល HDL ខ្ពស់​ត្រូវ​បាន​គេ​គិត​ថា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅប្រទេសដាណឺម៉ាក បានបង្ហាញថា កូលេស្តេរ៉ុល HDL ខ្ពស់អាចបង្កើនហានិភ័យនៃជំងឺឆ្លង។

២ មានជំងឺក្រពះពោះវៀន នៅពេលដែលពោះវៀនត្រូវបានបំផ្លាញ បាក់តេរីដែលមាននៅក្នុងពោះវៀននឹងផលិតសារធាតុ endotoxin ។ ពីទីនោះវាបណ្តាលឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនិងបង្កើនកូលេស្តេរ៉ុលអាក្រក់។

៣ មាន hyperthyroidism

អរម៉ូនទីរ៉ូអ៊ីតប៉ះពាល់ដល់ការរំលាយអាហារជាតិខ្លាញ់។ ការសិក្សាបង្ហាញថាអ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីតមានកម្រិតកូឡេស្តេរ៉ុលសរុប និង អាក្រក់ ខ្ពស់។

៤ ពុល

ការ​បំពុល​ដោយ​ជាតិពុល​អាច​នាំ​ឲ្យមាន​ការ​កើនឡើង​នៃ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ពុល​ជាតិ​បារត​អាច​នាំ​ឲ្យមាន​កូឡេស្តេរ៉ុល​កើនឡើង។ ការសិក្សាលើទន្សាយបានបង្ហាញថា ទន្សាយដែលចាក់ថ្នាំ bisphenol A បានបង្កើនជាតិខ្លាញ់ក្នុងឈាម និងជំងឺបេះដូង។ បន្ថែមពីលើសារធាតុទាំងនេះ សារធាតុគីមីផ្សេងទៀតដូចជាថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីដែលធ្វើត្រាប់តាមអរម៉ូនអ៊ឹស្ត្រូសែន ក៏អាចបណ្តាលឲ្យមានបញ្ហាស្រដៀងនឹងជាតិខ្លាញ់ក្នុងឈាមផងដែរ។

៥ ភាពតានតឹង

វិទ្យាសាស្រ្តបានបង្ហាញថាអ្នកដែលមានជំងឺ Cushing ដែលជាស្ថានភាពដែលរាងកាយផលិតអរម៉ូនស្ត្រេស cortisol ច្រើនពេក។ ជារឿយៗមានការកើនឡើងជាតិខ្លាញ់ក្នុងឈាម នៅពេលដែលរាងកាយមានភាពតានតឹង កម្រិត cortisol ក៏កើនឡើងផងដែរ ហើយនឹងមានឥទ្ធិពលដូចគ្នាទៅលើខ្លាញ់ក្នុងឈាម។

ដើម្បីបង្ការ និងព្យាបាលជំងឺលើសជាតិខ្លាញ់ក្នុងឈាម អាហាររូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់។ គោលដៅនៃរបបអាហារគឺដើម្បីកាត់បន្ថយបញ្ហានៃការរំលាយអាហារ lipid កាត់បន្ថយ triglycerides ក្នុងឈាម កូលេស្តេរ៉ុលអាក្រក់ និងបង្កើនកូលេស្តេរ៉ុលល្អ។

ដូច្នេះអ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ត្រូវរក្សារបបអាហារដែលកាត់បន្ថយជាតិខ្លាញ់ឆ្អែត ខ្លាញ់ trans អាស៊ីតខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុល និងបង្កើនអាស៊ីតខ្លាញ់មិនឆ្អែតពីប្រេងបន្លែ និងខ្លាញ់ត្រី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្វើយ៉ាងម៉េចទើបដឹងថា យើងហូប​អំបិល​ច្រើន​ពេក​​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម