សុខភាព
តើការងូតទឹកពេលព្រឹកឬយប់ មួយណាល្អសម្រាប់សុខភាព?
មនុស្សគ្រប់រូបមានទម្លាប់ងូតទឹកនៅពេលវេលាខុសៗគ្នានៃថ្ងៃនីមួយៗ។ ប៉ុន្តែតើអ្នកដឹងទេថា ពេលណាដែលល្អបំផុតក្នុងការងូតទឹកដើម្បីសុខភាព? ខាងក្រោមនេះគឺជាការពន្យល់របស់លោកវេជ្ជបណ្ឌិតជាច្រើនទាក់ទិននឹងការងូតទឹក។
ការងូតទឹកគឺជាសកម្មភាពដែលយើងធ្វើជារៀងរាល់ថ្ងៃ ដោយជួយយើងកម្ចាត់បាក់តេរី ភាពកខ្វក់ ញើស និងកោសិកាស្បែកដែលងាប់ចេញពីរាងកាយ។ យ៉ាងណាមិញ មនុស្សជាច្រើននៅតែងឿងឆ្ងល់ថា តើការងូតទឹកពេលព្រឹក ឬពេលយប់ល្អចំពោះសុខភាពរបស់ពួកគេឬយ៉ាងណា?
គ្រូពេទ្យជំនាញខាងសើស្បែក Alok Vij ធ្វើការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cleveland Clinic សហរដ្ឋអាមេរិក បាននិយាយថា ការងូតទឹកពេលព្រឹក និងការងូតទឹកពេលល្ងាច សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពរៀងៗខ្លួន។

អត្ថប្រយោជន៍នៃការងូតទឹកពេលព្រឹក
១ ជួយអ្នកឲ្យស្វាងស្មារតី
ការងូតទឹកនៅពេលព្រឹកជួយឲ្យរាងកាយភ្ញាក់ឡើង និងជួយឲ្យមនុស្សមានអារម្មណ៍ប្រុងប្រយ័ត្ន។ អ្នកជំនាញ Vij បាននិយាយថា “ខ្ញុំងូតទឹកនៅពេលព្រឹកដើម្បីឲ្យរាងកាយមានការប្រុងប្រយ័ត្ន និងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងរាងកាយស្អាត។ នេះជួយឲ្យខ្ញុំមានអារម្មណ៍សុខស្រួល និងធូរស្រាលជាងមុន”។
២ កម្ចាត់ជាតិខាញ់ចេញពីសក់
ស្បែកក្បាលរបស់យើងអាចបញ្ចេញជាតិប្រេងបន្ទាប់ពីធ្វើការ និងរស់នៅមួយថ្ងៃ។ វេជ្ជបណ្ឌិត Vij ពន្យល់ថា “នៅពេលអ្នកគេង ស្បែកក្បាលរបស់អ្នកប៉ះនឹងខ្នើយ ប្រេង និងសម្ពាធនៃការដេកដែលអាចធ្វើឲ្យសក់របស់អ្នកមានជាតិខាញ់ និងពិបាកក្នុងការធ្វើរចនាប័ទ្ម។ ដូច្នេះការងូត និងកក់សក់នៅពេលព្រឹក នឹងជួយអ្នកកម្ចាត់ជាតិខ្លាញ់ចេញពីសក់របស់ពួកគេ ជួយសម្អាតស្បែកក្បាល និងធ្វើឲ្យសក់ទន់រលោង។
អត្ថប្រយោជន៍នៃការងូតទឹកពេលយប់
១ មានប្រយោជន៍សម្រាប់ការគេង
វេជ្ជបណ្ឌិត Jason Singh ដែលធ្វើការនៅចក្រភពអង់គ្លេសពន្យល់ថា ការងូតទឹកក្តៅប្រហែល ៤០-៤២អង្សាសេ នឹងជួយជំរុញការបញ្ចេញអរម៉ូន Melatonin ដែលជាអរម៉ូនដែលជួយគ្រប់គ្រងនាឡិកាជីវសាស្រ្ត និងការគេង។ នេះជួយឲ្យអ្នកមានគុណភាពដំណេកកាន់តែប្រសើរ។
២ កាត់បន្ថយការឈឺចាប់សាច់ដុំ និងរមួលក្រពើ
ការងូតទឹកក្តៅឧណ្ហៗនៅពេលល្ងាច អាចជួយកាត់បន្ថយការឈឺចាប់ និងភាពតានតឹងសាច់ដុំ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ការងូតទឹកក្តៅនៅពេលល្ងាច ក៏អាចការពារការរមួលក្រពើនៅពេលយប់ផងដែរ។
៣ កាត់បន្ថយហានិភ័យនៃជំងឺស្បែក
ការងូតទឹកមុនចូលគេង នឹងជួយកម្ចាត់បាក់តេរី និងមេរោគដែលមាននៅលើរាងកាយ និងសក់ រក្សាស្បែកស្អាត និងត្រជាក់។ ស្បែកបង្កើតឡើងវិញនៅពេលយើងគេង ដូច្នេះការងូតទឹកនៅពេលយប់ជួយឲ្យស្បែកស្អាត មានប្រយោជន៍សម្រាប់ដំណើរការបង្កើតកោសិកាស្បែកថ្មី ការពារមុន ឬជំងឺស្បែកផ្សេងៗ។
៤ ការពារអាឡ័កស៊ី
ការងូតទឹកពេលល្ងាចជួយកម្ចាត់អាឡ័កស៊ី ដូចជាលំអង និងធូលីដែលជាប់ស្បែក និងសំលៀកបំពាក់ បន្ទាប់ពីធ្វើការនៅខាងក្រៅមួយថ្ងៃ ដោយហេតុនេះជួយកាត់បន្ថយហានិភ័យនៃអាឡ័កស៊ី។
ងូតទឹកពេលព្រឹក ឬពេលយប់ មានប្រយោជន៍ជាង?
ការងូតទឹកពេលព្រឹក និងការងូតទឹកនៅពេលល្ងាចនាំមកនូវអត្ថប្រយោជន៍មួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសរវាង ពេលព្រឹក និងពេលល្ងាចក៏អាស្រ័យលើតម្រូវការផ្ទាល់ខ្លួន និងគោលដៅសុខភាពរបស់មនុស្សម្នាក់ៗផងដែរ។
ប្រសិនបើអ្នកចង់ចាប់ផ្តើមថ្ងៃរបស់អ្នកពោរពេញដោយថាមពល និងស្មារតីស្រស់ស្រាយ ការងូតទឹកពេលព្រឹកអាចជាជម្រើសដ៏ត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកចង់សម្រាកលំហែកាយបន្ទាប់ពីពេញមួយថ្ងៃ ហើយចង់បានដំណេកល្អនោះ សូមជ្រើសរើសការងូតទឹកពេលយប់។
លោកវេជ្ជបណ្ឌិត Vij ក៏បានកត់សម្គាល់ ៣ចំណុចទៀតថា ពេលងូតទឹក មិនថាពេលព្រឹក ឬពេលយប់ មនុស្សគួរងូតទឹកត្រឹមតែ ៥-១០ នាទីប៉ុណ្ណោះ ចៀសវាងការត្រាំក្រោមម៉ាស៊ីនយូរពេក ជាពិសេសអាកាសធាតុត្រជាក់ អាចធ្វើឲ្យផ្តាសាយ ប៉ះពាល់ដល់សុខភាព។
អ្នកជំនាញរូបនេះបានបន្ថែមថា មនុស្សក៏គួរប្រើទឹកក្តៅជំនួសទឹកក្តៅឬត្រជាក់ដែរ។ ជាចុងក្រោយ នៅពេលងូតទឹក អ្នកអាចប្រើជែលផ្កាឈូកទន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការលាងសម្អាតរាងកាយបានយ៉ាងល្អប្រសើរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បិទគម្របបង្គន់ពេលចុចទឹក មិនបានបញ្ឈប់ការរីករាលដាលមេរោគឡើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


