សុខភាព
វេជ្ជបណ្ឌិតអាមេរិក ណែនាំភេសជ្ជៈ៣ប្រភេទ ជួយថ្លើមនិងប្រព័ន្ធរំលាយអាហារ
អ្នកជំនាញខាងវេជ្ជសាស្រ្ដណែនាំភេសជ្ជៈ ៣ មុខ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាអាចជួយកែលម្អសុខភាពថ្លើម និងប្រព័ន្ធរំលាយអាហារឲ្យកាន់តែប្រសើរឡើងជាងមុន។
វេជ្ជបណ្ឌិត Joseph Sahab គ្រូពេទ្យឯកទេសជំងឺក្រពះ និងពោះវៀននៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានបង្ហោះឃ្លិបនេះនៅលើ TikTok thestomachdoc ដើម្បីចែករំលែកភេសជ្ជៈវេទមន្ត ចំនួន ៣ ល្អសម្រាប់ថ្លើម និងប្រព័ន្ធរំលាយអាហារ ហើយទាំងនេះគឺជាភេសជ្ជៈដែលយើងគ្រប់គ្នាធ្លាប់ស្គាល់និងធ្លាប់ទទួលទានពីមុនមក។

១ កាហ្វេខ្មៅ
កាហ្វេជាភេសជ្ជៈមួយប្រភេទដែលមានអត្ថប្រយោជន៍ចំពោះថ្លើម។ ការសិក្សាបានរកឃើញថា អ្នកដែលផឹកកាហ្វេជាប្រចាំ មានការថយចុះហានិភ័យនៃជំងឺមហារីកថ្លើម។ នៅក្នុងការសិក្សាមួយទៀត អ្នកផឹកកាហ្វេ ៤ ពែងក្នុងមួយថ្ងៃ មានហានិភ័យនៃជំងឺក្រិនថ្លើម ៨០% ទាបជាងអ្នកដទៃ។
លើសពីនេះ កាហ្វេមានសារធាតុជាច្រើនដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះ នេះអាចជាហេតុផលដែលការផឹកកាហ្វេជួយការពារជំងឺមហារីកថ្លើម និងជំងឺថ្លើមផងដែរ។ នេះក៏ព្រោះតែថ្លើមជាសរីរាង្គដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារធាតុអុកស៊ីតកម្ម។ ដូច្នេះអាចបណ្តាលឱ្យមានជំងឺថ្លើម។ វេជ្ជបណ្ឌិតពន្យល់ថា “វាអាចជួយគ្រប់គ្រងជំងឺខ្លាញ់រុំថ្លើម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម។ កាហ្វេខ្មៅមានជាតិអាស៊ីតតិចហើយវាជាជម្រើសល្អសម្រាប់អ្នកដែលមានជំងឺច្រាលអាស៊ីត។
២ តែបៃតង
បើអ្នកមិនចូលចិត្តរសជាតិកាហ្វេខ្មៅ ឬចង់ទទួលទានជាតិកាហ្វេអ៊ីនតិច តែបៃតងក៏ជាជម្រើសដ៏ល្អផងដែរ។ លទ្ធផលនៃការសិក្សាជាច្រើនបង្ហាញថា ប៉ូលីហ្វេណុល និងសមាសធាតុជីវសកម្មផ្សេងទៀត។ រកឃើញនៅក្នុងតែបៃតង អាចជួយការពារប្រភេទមហារីកមួយចំនួនដូចជា មហារីកសុដន់ មហារីកពោះវៀនធំ មហារីកថ្លើម មហារីកអូវែ និងមហារីកក្រពេញប្រូស្តាត រួមទាំងមហារីកមាត់ និងស្បែក។ តែបៃតងមានផ្ទុកសារធាតុ catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ វាមានប្រយោជន៍ទាំងពោះវៀននិងថ្លើម ដែលផ្ទុកជាតិកាហ្វេអ៊ីន ប៉ុន្តែតិចជាងកាហ្វេខ្មៅ។
៣ Smoothies
ប្រសិនបើអ្នកចង់បានភេសជ្ជៈដែលមិនមានជាតិកាហ្វេអ៊ីន។ គ្រូពេទ្យបានណែនាំឲ្យលាយផ្លែឈើ និងបន្លែដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ នេះរាប់បញ្ចូលទាំងផ្លែឈើដូចជាផ្លែប៊ឺរី ប៊្លូបឺរី រ៉ាបប៊ឺរី ស្ត្របឺរី ឬផ្លែទទឹម ផ្លែឆឺរី ផ្លែស្វាយ ផ្លែល្ហុងជាដើម។
ផ្លែប៊ឺរីគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមមាន anthocyanin, អាស៊ីត ellagic និង resveratrol ។ សមាសធាតុរុក្ខជាតិទាំងនេះជួយការពារកោសិការបស់រាងកាយ និងកាត់បន្ថយហានិភ័យនៃជំងឺ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៊ឺរី ជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម។
ចំណែកឯបន្លែក៏អាចត្រូវបានបន្ថែមទៅ smoothies អ្នកអាចលាយផ្លែឈើជាមួយរបស់ផ្សេងទៀតដូចជា beetroot ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ខាត់ណា ស្ពៃខ្មៅ ប្រូខូលី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសអាមេរិកវ័យ ៧០ ឆ្នាំ បង្កើតកំណត់ត្រាពិភពលោកដោយការបរិភោគប៊ឺហ្គឺច្រើនបំផុតលើលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


