ព័ត៌មានអន្ដរជាតិ
អេស៉្បាញ ត្រៀមបញ្ជូនគ្រាប់មីស៊ីលឲ្យទៅអ៊ុយក្រែន តែក្នុងចំនួនតិចតួច
ក្រោយមានការដាក់សម្ពាធពីសម្ព័ន្ធមិត្តនៃសហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) រដ្ឋាភិបាលប្រទេសអេស្ប៉ាញបានសម្រេចចិត្តនឹងបញ្ជូនជំនួយជាគ្រាប់មីស៊ីល Patriot ឲ្យទៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស៉្បាញ El Pais កាលពីថ្ងៃទី២៦ ខែមេសា។

ក្រោយមានការវាយប្រហារដែនអាកាសរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ថ្នាក់ដឹកនាំ EU បានប្រឹងជំរុញឲ្យបណ្ដាប្រទេសជាសមាជិកបញ្ជូនប្រព័ន្ធការពារបន្ថែមទៀតទៅកាន់ទីក្រុងកៀវ ជាពិសេសនោះគឺប្រទេសក្រិក និងអេស្ប៉ាញ ដែលសម្បូរសព្វាវុធយោធាការពារបែបនេះ។
ក្រិក បានបដិសេធនឹងបំណងរបស់ EU ដោយថា ខ្លួននឹងមិនបញ្ជូនប្រព័ន្ធការពារអាកាសទៅអ៊ុយក្រែននោះឡើយ ក្រោមហេតុផលថាប្រព័ន្ធការពារពិតជាសំខាន់ណាស់សម្រាប់ក្រិកទុកការពារប្រទេសខ្លួនផ្ទាល់។ ដោយឡែកអេស៉្បាញវិញបានយល់ព្រម តែបញ្ជូនត្រឹមជាគ្រាប់មីស៊ីលបាញ់ការពារ (Patriot) ប៉ុណ្ណោះ តែមិនមែនជាប្រព័ន្ធបាញ់ការពារដែនអាកាសនោះទេ ដោយសារតែប្រទេសនេះមានត្រឹមតែប្រព័ន្ធការពារចំនួន ៣គ្រឿង ដែលទិញបានពីអាល្លឺម៉ង់ នៅអំឡុងឆ្នាំ២០០៤ និងឆ្នាំ២០១៤កន្លងទៅ។

តាមសម្រង់សម្ដីមន្ត្រីមួយរូបមកកាន់សារព័ត៌មាន El Pais បានឲ្យដឹងថា គ្រាប់មីស៊ីលដែលអេស៉្បាញជួយអ៊ុយក្រែន នឹងមិនមានចំនួនច្រើនជាដុំកំភួនឡើយ ត្បិតអីនៅអេស៊្បាញផ្ទាល់មានតែគ្រាប់មីស៊ីល Patriot ប្រហែលតែ ៥០គ្រាប់ ហើយណាមួយគ្រាប់ទាំងនោះមានតម្លៃថ្លៃៗខ្លាំងណាស់។
គួររំឭកថា កាលពីដើមខែមេសា ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy បានស្នើឲ្យសមាជិកអង្គការណាតូ ជួយបញ្ជូនជំនួយជាប្រព័ន្ធការពារអាកាសយ៉ាងហោចណាស់ ៧គ្រឿង ដែលមានម៉ាក Patriots ឬក៏ទំនើបជាងនេះក៏បាន។ ឆ្លើយតបនឹងការស្នើសុំនេះ ប្រទេសអាល្លឺម៉ង់បានសន្យានឹងផ្ដល់ប្រព័ន្ធការពារ Patriot មួយគ្រឿងឲ្យអ៊ុយក្រែន ហើយក៏បានអំពាវនាវឲ្យបណ្ដាសមាជិកផ្សេងនាំគ្នាជួយចំនួន ៦គ្រឿងទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


