សុខភាព
សូមមេត្តាកុំមើលរំលងការរាករូសរ៉ាំរ៉ៃ វាអាចជាផលរំខាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
ការរាករ៉ាំរ៉ៃ ជាបញ្ហាមួយដែលក្រុមវេជ្ជបណ្ឌិតយើងតែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាករ៉ាំរ៉ៃនេះ គឺជាការរាកដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ។

ក) មូលហេតុ
កត្តាបង្កឲ្យមានការរាគរ៉ាំរ៉ៃ គឺមានច្រើន ហើយពេលខ្លះ គឺតម្រូវឲ្យមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្ត្រលក្ខណៈឯកទេសផងដែរដូចជាៈ
– ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ
– ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង (colite inflamatoire)
– ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux)
– មានដុំសាច់ដុះ នៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ)
– ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie)
– ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះ គឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ
– ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។)
– វាក៏អាចបណ្តាលមកពីការពិសាឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។)

ខ) រោគសញ្ញា
រោគសញ្ញា ដែលអាចមានអមមកជាមួយការរាករូសរ៉ាំរ៉ៃមានៈ
– ក្តៅខ្លួន រងារញាក់
– ឈឺចុកចាប់ក្នុងពោះ
– លាមកមានលាយឈាម សំបោរ ឬខ្ទុះ
– ស្រកទម្ងន់លឿន និងខុសពីធម្មតា

– អស់កម្លាំង ល្ហិតល្ហៃ
– ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម
– មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ
– ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាករូសរ៉ាំរ៉ៃនេះ។ល។
គ) ការធ្វើរោគវិនិច្ឆ័យ
ការរាគរ៉ាំរ៉ៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ
– ការសាកសួរដោយលំអិតអំពីប្រវត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ
– ការពិនិត្យឈាម និងលាមក
– ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan)

– ការបណ្ដុះមេរោគក្នុងលាមក (coproculture)
– ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សម្រាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរ៉ៃនេះ។

ឃ) ការព្យាបាល
ចូលចងចាំដែរថា ការរាករូសរ៉ាំរ៉ៃនេះវាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាល គឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។

អ្នកជំងឺ ដែលមានរោគសញ្ញាដូចការរៀបរាប់ខាងលើ គួរគប្បីជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហានិភ័យលើស្ដ្រីគ្រប់រូប គួរយល់ដឹង នៃការសម្រាលកូនដោយវះកាត់
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


