Connect with us

ព័ត៌មានជាតិ

សារ​បន្ទាន់​មុននេះ មាន​​អ្នក​ឆ្លង ៤៩ នាក់ទៀត សូម​ឪពុកម្តាយ​កុំ​ឲ្យ​កូន​ចៅ​ចេញ​ពី​ផ្ទះ បើ​មិន​ចាំបាច់

បានផុស

នៅ

សម្តេច​តេជោ​ហ៊ុន សែន បាន​ចេញ​សារ​បន្ទាន់​​មុន​នេះ​បន្តិចពី​ការរកឃើញ​ករណី​ឆ្លង​ដល់ ៤៩ នាក់​នៅ​ថ្ងៃ​នេះ។ សម្តេច​បាន​ផ្ញើសារ​អំពាវនាវ​និង​បទ​បញ្ជា​ដល់​ស្ថាប័ន​រដ្ឋាភិបាល សូម​ផ្អាកការងារ​​បណ្ដោះ​អាសន្ន​យ៉ាង​តិច ០៧ ថ្ងៃ និង​តម្រូវមាន​មនុស្ស​តិចតួច​បំផុត​ប្រចាំការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ បាន​បង្ហើប​ការ​ឆ្លង​ដ៏ធ្ងន់ធ្ងរនេះ​បាន​រាលដាល​ដល់ជួរ​​​មន្រ្តី​នគរបាល សិល្បៈករ​សិល្បការិនីមួយ​ចំនួន។

ក្រសួងស្ថាប័ន​រដ្ឋទាំងអស់ ត្រូវ​បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សតិចតួចបំផុតនៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ផ្នែក​ឯកជន​ត្រូវ​កាត់​បន្ថយ​បុគ្គលិក ឫផ្លាស់ប្តូរ​វេន​គ្នា ដើម្បី​បញ្ចៀស​ការ​កកកុញ។ ការ​កាត់​បន្ថយ​នេះ លើក​លែង​កង​កម្លាំង ក្រុម​គ្រូពេទ្យ ត្រូវ​បន្ត​សកម្មភាព​ការងារ​ជា​ធម្មតា។

សម្តេច​តេជោ​ក៏ស្នើ​​ឲ្យ​ឪពុក​ម្តាយ សូម​កុំ​ឲ្យ​កូន​ចៅ​ចេញ​ក្រៅ​ផ្ទះ មនុស្ស​ចាស់ មនុស្ស​ពេញ​វ័យ បើ​មិន​មាន​ការ​ចាំបាច់​ សូម​កុំ​ចេញ​ក្រៅ​ផ្ទះ ឬត្រូវ​ពាក់​ម៉ាស​ចាំបាច់​បំផុត ដើម្បី​ការ​ពារ​បុគ្គលម្នាក់ៗ និង​គ្រួសារ​ និង​សង្គម​ជាតិ។ សម្តេចតេជោ ក៏អំពាវនា​វឲ្យ​ផ្អាក​ការ​ជួបជុំ និង​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដើម្បី​បញ្ចៀសស្ថានភាព​​ធ្ងន់ធ្ងរ​ពិបាកស្មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៤ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៥ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៧ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម