ព័ត៌មានជាតិ
ផ្សារ និងរោងចក្រ នៅដំណើរការធម្មតា តែត្រូវប្រុងប្រយ័ត្ន
សម្តេចតេជោ បានថ្លែងសារបន្ទាន់កាលពីម្សិលមិញថា សម្រាប់ទីផ្សារនិងរោងចក្រមិនប្រកាសបិទនោះទេ ព្រោះមិនទាន់ មានហានិភ័យ តែសុំឲ្យបង្កើនការប្រុងប្រយ័ត្នការពារនៅតាមបណ្ដារោងចក្រ ត្រូវការវាស់កំដៅអាកុលលាងដៃនិងការតាមដានសុខភាពរបស់កម្មករជាប្រចាំ។

នៅតាមទីផ្សារត្រូវតែយកចិត្តទុកដាក់ពិនិត្យទៅលើស្ថានភាពកំពុងកើត ទាំងទៅលើអ្នកទៅលក់ និងអ្នកដែលចូលទិញក្នុងផ្សារ។
សម្តេចបន្តថា គិតត្រឹមម៉ោងប៉ុណ្ណេះមាន៤៩នាក់ដែលឆ្លងកូវីដ១៩ អាចនៅមានអ្នកឆ្លងច្រើននាក់ទៀតដោយសារតែម៉ាស៊ីននៅវិទ្យាស្ថានប៉ាស្ទ័រកំពុងតែដំណើរការ ម៉ាស៊ីននៅវិទ្យាស្ថានសុខភាពសាធារណៈក៏កំពុងដំណើរការ។ ដូច្នេះសភាពការណ៍នេះចាត់ទុកភាពធ្ងន់ធ្ងរមួយ។
សម្តេចបានផ្ញើសារអំពាវនាវនិងបទបញ្ជាដល់ស្ថាប័នរដ្ឋាភិបាល សូមផ្អាកការងារបណ្ដោះអាសន្នយ៉ាងតិច ០៧ ថ្ងៃ និងតម្រូវមានមនុស្សតិចតួចបំផុតប្រចាំការ ដោយសារជំងឺនេះបានរាលដាលដល់ជួរមន្រ្តីនគរបាល សិល្បៈករសិល្បការិនីមួយចំនួន។
សម្តេចថ្លែងជុំវិញការបិទខេត្តព្រៃវែង ដោយសារមានពាក់ព័ន្ធគ្រូពេទ្យព្យាបាលជំងឺម្នាក់ ដោយសុំឲ្យអភិបាលខេត្តព្រៃវែងពិនិត្យអំពីស្ថានភាពនៅតំបន់កើតហេតុ តើគប្បីត្រូវបិទសាលារៀននៅក្នុងតំបន់នោះឬទេ ឬត្រូវបិទយ៉ាងណានៅក្នុងតំបន់នោះ។
ដោយសារស្ថានភាពមិនអាចប្រមាថបាន សម្តេចក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ បង្កើនស្មារតីប្រយ័ត្នជាប់ជានិច្ចទោះបី ជំងឺនេះកើតហើយវាមិនទាន់ស្លាប់ភ្លាមៗប៉ុន្តែក្នុងករណីដែលវាកើតហើយនោះ យើងមិនដឹងថាតើវាបំផ្លាញយើងដល់កម្រិតណានោះទេ ។ ការពារកុំឲ្យកើតជំងឺ គឺជារឿងល្អបំផុត៕
អត្ថបទ៖ ណារី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


