សុខភាព
ជម្រកតង់សុខភាព និងរថយន្តគិលានសង្រ្គោះ ត្រូវបានដាក់ពង្រាយនៅតាមទីតាំងជាច្រើន
ក្រសួងសុខាភិបាល ត្រៀមលក្ខណៈរួចជាស្រេច រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
ក្នុងករណីពលរដ្ឋដែលមានអាការៈមិនស្រួលខ្លួនអាចស្វែងរកជម្រកសុខភាពនៅទីតាំងរួមមាន ជម្រកតង់នៅកោះនរា ស្តង់ស្តូបកម្ពុជាវៀតណាម ស្តង់នៅមុខនាយកដ្ឋានអង្គរក្ស ស្តង់ទល់មុខគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ស្តង់ខាងត្បូង និងខាងជើងវេទិកាកិត្តិយស ស្តង់មុខវត្តឧត្តណ្ណាលោម ស្តង់ស្ពាន់អាកាសឬស្សីកែវ ស្តង់នៅ OCIC ស្តង់ និងរថយន្តគ្លីនិកចល័ត ប្រចាំការនៅច្រមុះជ្រូកសុខាភិបាល និងស្តង់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា រួមជាមួយថ្នាក់ដឹកនាំសុខាភិបាល កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងជម្រកតង់ការពារសុខភាពក្រុមគ្រូពេទ្យយាមប្រចាំការ និងរថយន្តគិលានសង្រ្គោះ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីចូលរួមការពារសុខភាពដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសចុះពិនិត្យនោះដែរ រដ្ឋមន្រ្តីក៏បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យរៀបចំសម្ភារៈបរិក្ខារពេទ្យ ឱសថសាវ័ន្ត និងប្រអប់សង្រ្គោះបឋមឱ្យបានត្រឹមត្រូវ ជាពិសេសក្រុមគ្រូពេទ្យចល័ត ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការការពារសុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលដើរកម្សាន្ត។
លោកក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលប្រចាំការនៅតាមជម្រកតង់នីមួយៗ សូមពិនិត្យនូវឱសថ ដែលត្រៀមបម្រុង ដែលត្រូវប្រាកដថាមានគ្រប់ចំនួនកំណត់ ឬត្រូវរៀបចំឱ្យបានលើសផែនការដែលបានគ្រោងទុក ចៀសវាងក្នុងករណីផ្គត់ផ្គង់ឱសថមិនគ្រប់គ្រាន់។

លោករដ្ឋមន្រ្តី បានណែនាំដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ និងការជួយគ្រប់ទម្រង់ គ្រប់ទ្រង់ទ្រាយ ក៏ត្រៀមក្នុងការកើតមានឡើងហានិភ័យផ្សេងៗ ជាយថាហេតុណាមួយ។

ក្នុងនាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានណែនាំឱ្យអាជីវករដែលកំពុងរៀបចំលក់ដូរ សូមប្រកាន់ភ្ជាប់អនាម័យ តិចអំបិល តិចស្ក តិចខ្លាញ់ ដើម្បីចូលរួមលើកម្ពស់សុខភាពប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាភ្ញៀវអន្តរជាតិ នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល រៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន៦០៧នាក់/ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាលចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះចំនួន ២២គ្រឿង បន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


