ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវ៖ ថ្នាំអាស្ពីរីនកម្រិតទាប អាចកាត់បន្ថយហានិភ័យ មិនឱ្យអ្នកជំងឺកូវីដឈឺធ្ងន់ឬស្លាប់បាន
ការស្រាវជ្រាវថ្មីមួយបង្ហាញថា ការប្រើថ្នាំអាស្ពីរីនអាចបន្ថយហានិភ័យនៃអ្នកជំងឺ COVID-19 មិនឱ្យធ្លាក់ខ្លួនកាន់តែធ្ងន់ធ្ងរឬស្លាប់បាន។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ថ្នាំគ្រាប់ក្នុងកម្រិតទាបប្រចាំថ្ងៃអាចជួយកាត់បន្ថយអត្រាប្រើបំពង់អុកស៊ីហ្សែន ឬចៀសបានការចូលក្នុងបន្ទប់ ICU រហូតដល់ជាង ៤០ ភាគរយ។

លើសពីនេះទៅទៀតវាកាត់បន្ថយហានិភ័យនៃការស្លាប់ពីការឆ្លងបានជិតពាក់កណ្តាល បើប្រៀបធៀបនឹងមនុស្សដែលមិនបានប្រើថ្នាំ។
ក្រុមដែលដឹកនាំដោយសាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington) សហរដ្ឋអាមេរិក និយាយថា ការស្រាវជ្រាវបង្ហាញថា ថ្នាំអាស្ពីរីនអាចជាការព្យាបាលលឿន ងាយស្រួល និងថោកជាងថ្នាំដទៃទៀត។
ដោយឡែក លោកវេជ្ជបណ្ឌិត Jonathan Chow មានប្រសាសន៍ថា “មូលហេតុដែលយើងចាប់ផ្តើមប្រើថ្នាំអាស្ពីរីនជាមួយអ្នកជំងឺកូវីដ-១៩ ដោយសារតែអ្នកជំងឺភាគច្រើននឹងចាប់ផ្តើមមានផលវិបាកនៃការថប់ដង្ហើមនៅរដូវក្ដៅ”។

ស្របពេលគ្នាដែរ ក្រុមអ្នកជំនាញជឿជាក់ថា សមត្ថភាពរបស់ថ្នាំអាស្ពីរីនក្នុងការការពារការកកឈាមអាចមានអត្ថប្រយោជន៍ចំពោះអ្នកជំងឺកូវីដ។
ការស្រាវជ្រាវដែលចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Anesthesia & Analgesia បានធ្វើឡើងចំពោះអ្នកជំងឺ COVID-19 ចំនួន ៤១២ នាក់ដែលចូលមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកចន្លោះខែមីនា ២០២០ និងខែកក្កដា ឆ្នាំ ២០២០។ ក្នុងនោះអ្នកជំងឺ ៣១៤ នាក់ (៧៦,៣%) មិនបានទទួលថ្នាំអាស្ពីរីន រីឯអ្នកជំងឺ ៩៨ នាក់ (២៣,៧ ) ទៀតដែលនៅសល់ បានទទួលថ្នាំក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីចូលសម្រាកព្យាបាល។

លទ្ធផលបានបង្ហាញថា អ្នកជំងឺដែលលេបថ្នាំអាស្ពីរីនមិនសូវត្រូវការខ្យល់អុកស៊ីហ្សែនមាន ៤៤% ហើយ ៤៣% មិនមានហានិភ័យត្រូវចូលក្នុងបន្ទប់ ICU ទេ។
លើសពីនេះទៅទៀត អ្នកដែលត្រូវបានគេផ្តល់ថ្នាំមាន ៤៧% ហាក់ដូចជាមិនស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យឡើយ។
អ្នកនិពន្ធបានសរុបថា “ការប្រើប្រាស់ថ្នាំអាស្ពីរីនអាចធ្វើឱ្យអ្នកជំងឺទទួលបានលទ្ធផលប្រសើរឡើងពេលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ” ។
ទន្ទឹមនឹងនេះ ការសិក្សាមួយទៀតបានរកឃើញថា ថ្នាំអាស្ពីរីនមួយគ្រាប់ក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ បានដល់ ២៩ ភាគរយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ការស្រាវជ្រាវថ្មីបង្ហាញថា អ្នកជំងឺកូវីដ-១៩បានបាត់បង់សមត្ថភាពស្តាប់សំឡេង
ចុចអាន៖ ការស្រាវជ្រាវថ្មី៖ អ្នកគេងមិនសូវលក់ពេលយប់ ឬឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងជំងឺកូវីដ១៩
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


