ព័ត៌មានជាតិ
ករណីដំំបូង ជនបរទេសរស់នៅប្រទេសកម្ពុជា បានស្លាប់ដោយសារជំងឺកូវីដ
ក្រសួងសុខាភិបាលប្រកាសករណីស្លាប់ពីរនាក់ទៀត ដោយសារជំងឺកូវីដ ១៩ នៅព្រឹកថ្ងៃ ២៥ មីនា ២០២១។ អ្នកស្លាប់ទាំងពីរនាក់មានខ្មែរ ០១ នាក់ និងចិន ០១ នាក់។
ករណីស្លាប់ជនជាតិចិន ជាករណីដំបូងសម្រាប់ជនបរទេសដែលរស់នៅប្រទេសកម្ពុជា ដែលបានឆ្លងកូវីដ ១៩ រហូតត្រូវបាត់បង់ជីវិត។
បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលអ្នកជំងឺជាបរទេសឈ្មោះ Wu Jiannan ភេទប្រុស ជនជាតិចិន មានអាយុ៤៣ឆ្នាំ ជក់បារី ជា បុគ្គលិក casino ស្រុកកោះធំ ខេត្តកណ្ដាល។ បុរសនេះបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ និងបានបញ្ជូនពីមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទិ១៨ ខែមីនា ឆ្នា២០២១។
លោកស្រីបានបញ្ជាក់ថា យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង៧ និង៤៥នាទីព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវីដ-១៩។
គិតមកដល់ពេលនេះ មានអ្នកជំងឺកូវីដ ០៧ នាក់បានបាត់បង់ជីវិត ក្នុងនោះមានខ្មែរ ០៦ នាក់ និងចិន ០១ នាក់៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


