KPT+
អាថ៌កំបាំងរបស់លោក Elon musk ក្នុងការដឹកនាំក្រុមដើម្បីផ្លាស់ប្ដូរ
ក្នុងនាមជាសហស្ថាបនិកនៃក្រុមហ៊ុន PayPal និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla លោក Elon Musk បានទទួលជោគជ័យ ដោយមិននឹកស្មានដល់ នូវប្រតិបត្តិការផ្ទេរសាច់ប្រាក់តាមអ៊ីនធឺណិត ។
អាថ៌កំបាំងរបស់លោកចំពោះភាពជោគជ័យ គឺលោកមិនដឹកនាំក្រុម ដូចជាអ្នកដឹកនាំធម្មតាទេ។ លោកគឺជាមេដឹកនាំផ្លាស់ប្ដូរក្រុមម្នាក់ខុសពីគេ!
តើលោកមានគន្លឹះអ្វី ដើម្បីក្លាយជាអ្នកដឹកនាំដែលអាចផ្លាស់ប្ដូរក្រុមបានល្អម្នាក់៖
១. មានចក្ខុវិស័យផ្ដោតលើអ្វីមួយពិសេស
តើអ្នកឃើញដំណោះស្រាយចំពោះបញ្ហាទេ? វិស័យសង្គមមួយដែលត្រូវបានកែលម្អឬយ៉ាងណា? ប្រព័ន្ធដែលហួសសម័យនៅកន្លែងធ្វើការរបស់អ្នក ដែលត្រូវការការផ្លាស់ប្ដូរ?
សង្កេតពីអ្វីដែលខ្វះខាតនៅក្នុងពិភពលោក និងចង់ធ្វើឲ្យវាលេចជារូបរាងឬប្រសើរឡើងមក។
២. ប្រមូលផ្ដុំក្រុមមនុស្សដែលមានគំនិតដូចគ្នា
ប្រមូលក្រុមឬកុលសម្ព័ន្ធនៃបុគ្គលដែលមានគំនិតដូចគ្នា។ ប្រសិនបើតម្លៃនិងគោលដៅ របស់អ្នកខុសគ្នាខ្លាំងពេក ជំហានខាងក្រោមនឹងមិនដំណើរការទេ ទោះបីអ្នកខំប្រឹងយ៉ាងណាក៏ដោយ។
ដើម្បីធ្វើដូចនេះ ដាក់ខ្លួនអ្នកនៅទីនោះ ចូលរួមជាមួយសហគមន៍និងសន្និសីទដែលទាក់ទងនឹងអ្វីដែលអ្នកយកចិត្តទុកដាក់។ ចងចាំថា បណ្ដាញនិងជួបមនុស្សដែលអាចចែករំលែក មហិច្ឆតារបស់អ្នកបាន។
៣. ដំណោះស្រាយជាមួយសមាជិកក្រុម
បំផុសដំណោះស្រាយផ្សេងៗគ្នា ដែលអាចកើតមានចំពោះបញ្ហាជាមួយក្រុមរបស់អ្នក។ កុំគ្រាន់តែប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ ដោយមិនពិភាក្សាជាមួយពួកគេជាមុន។ វាយតម្លៃថ្លៃដើមនិងអត្ថប្រយោជន៍នៃដំណោះស្រាយសក្ដានុពល និងរាយគុណសម្បត្តិនិងគុណវិបត្តិរបស់ពួកគេចូលផងដែរ។
៤. សរសេរផែនការសកម្មភាពជាក់ស្ដែង
សរសេរនូវអ្វីដែលចាំបាច់ ឧបករណ៍ ថវិកា ពេលវេលា ដើម្បីបង្កើតដំណោះស្រាយល្អបំផុត។ បំបែកកិច្ចការធំៗ ទៅជារបស់តូចៗ ធ្វើឲ្យប្រាកដថា កិច្ចការនីមួយៗអាចចេញជាសកម្មភាពបានទាំងអស់។
៥. ធ្វើឲ្យគោលដៅក្លាយជាបេសកកម្ម
ធ្វើឲ្យគោលដៅរបស់អ្នកមានមហិច្ឆតា និងអាចសម្រេចបាន ត្រូវចែករំលែកបេសកកម្មរបស់អ្នកជាមួយក្រុមអ្នក និងតម្រឹមការខិតខំរបស់មនុស្សគ្រប់គ្នាជាមួយគោលដៅចុងក្រោយ។ ទោះយ៉ាងណាគោលដៅច្បាស់លាស់ ក៏អាចជំរុញដល់ក្រុមផងដែរ។
៦. ចងចាំក្រុមរបស់អ្នកជានិច្ច
ធ្វើជាអ្នកលើកទឹកចិត្ត និងធ្វើការជាមួយក្រុមរបស់អ្នក ឆ្ពោះទៅរកគោលដៅទាំងអស់គ្នា។ និយាយជាមួយក្រុម និងស្ដាប់ការព្រួយបារម្ភរបស់ពួកគេ។ អ្នកដឹកនាំល្អបំផុត ជំរុញការលូតលាស់ឯករាជ្យនិងភាពច្នៃប្រឌិតក្នុងក្រុម។
៧. អបអរសាទរជ័យជម្នះហើយរៀនពីការបរាជ័យ
អបអរសាទរការឈ្នះតូចៗ មិនថាវាតូចប៉ុនណាក៏ដោយ កុំទុកវាចោលឲ្យសោះ។ យករាល់កំហុសដែលបានប្រព្រឹត្ត ធ្វើជាឱកាសដើម្បីរៀន។ រកមូលហេតុនៃកំហុស រៀនពីវាហើយដោះស្រាយវាម្ដងហើយម្ដងទៀតទាល់តែចេញជាលិទ្ធផល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវ ចម្លែក ៧ យ៉ាងពីក្រោយជោគជ័យនៃមហាសេដ្ឋី ELON MUSK
ចុចអាន៖អាថ៌កំបាំងពីរ ធ្វើឲ្យមហាសេដ្ឋី Elon Musk ក្លាយជាមនុស្សឈ្លាសវៃក្នុងវិស័័យជំនួញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


