កីឡា
ល្ងាចនេះ ក្រុមបាល់ទះកម្ពុជា នាំពានជើងឯកអាស៊ាន SEA V. Cup មកដល់កម្ពុជា
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងវិលត្រឡប់មកដល់មាតុភូមិវិញវេលាម៉ោងប្រហែលជា ៥ ល្ងាច ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ ២០២៦នេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការចូលរួមប្រកួតកីឡាបាល់ទះពានរង្វាន់អាស៊ានកម្រិតទី១ SEA Volleyball Cup ឆ្នាំ ២០២៦។

ការវិលត្រឡប់មកដល់ប្រទេសកំណើតលើកនេះពោរពេញដោយមោទនភាពជាតិសម្រាប់ក្រុមជម្រើសជាតិ អ្នកគាំទ្រ និងប្រជាជនកម្ពុជា ដោយសារនាំពានរង្វាន់មកជាមួយ។ ក្រុមបាល់ទះកម្ពុជា បានឈ្នះជើងឯក SEA V. Cup ជើងទី១ បន្ទាប់ពីបានយកឈ្នះ ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-២ នៅប្រទេសហ្វីលីពីន ដើម្បីបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឈ្នះជើងឯកពានរង្វាន់កម្រិតទី១ប្រចាំតំបន់អាស៊ាននេះ។
ជាមួយគ្នានេះ ក្រុមបាល់ទះកម្ពុជាក៏បានយកឈ្នះ លើក្រុមជម្រើសជាតិ សៀម ដោយលទ្ធផល ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះហ្វីលីពីន នៅវគ្គសន្សំពិន្ទុក្នុងពូលសម្រាប់ជើងទី១។

ចំពោះការប្រកួតជើងទី២ ក្រុមកម្ពុជា បានធ្វើដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ដែលបញ្ចប់ដោយចំណាត់ថ្នាក់លេខ ៤ បន្ទាប់ពីឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-០ នៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែចាញ់ ឥណ្ឌូណេស៊ី ៣-០ នៅវគ្គសន្សំពិន្ទុក្នុងពូល ហើយចាញ់ សៀម ដោយលទ្ធផល ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់ ឥណ្ឌូណេស៊ី ៣-១ នៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣។

ក្រុមបាល់ទះកម្ពុជា ទើបតែទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់ SEA V. Cup កាលពីឆ្នាំ ២០២៥ ដែលបញ្ចប់ដោយលទ្ធផលចាញ់ទាំង ៨ ប្រកួត ប៉ុន្តែបានបង្កើតការភ្ញាក់ផ្អើលសម្រាប់ការចូលរួមប្រកួតលើកទី២ នៅឆ្នាំ ២០២៦ ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយបានឈ្នះជើងឯកថែមទៀត។

ប្រវត្តិសាស្ត្រពានរង្វាន់ SEA V. Cup ឆ្នាំ ២០២៦ ត្រូវបានកែប្រែ បន្ទាប់ពីក្រុមដែលឈ្នះជើងឯកសុទ្ធតែក្រុមថ្មី។ ក្រុមកម្ពុជា បានឈ្នះ ជើងឯក នៅជើងទី១ ហើយ វៀតណាម បានឈ្នះជើងឯក នៅជើងទី២ ដែលម្ចាស់ជើងឯកទាំងពីរនេះសុទ្ធតែឈ្នះលើកដំបូងដូចគ្នា។ ចំណែក ឥណ្ឌូណេស៊ី និង សៀម ដែលបានឈ្នះជើងឯកច្រើនលើកគិតចាប់តាំងពីឆ្នាំ ២០២៣ មកគឺបានត្រឹមលេខ ២ ប៉ុណ្ណោះ៕

អត្ថបទ៖ វិរបុត្រ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


