KPT+
រឿងដែលបុរសៗយកចិត្តទុកដាក់ ប៉ុន្តែនារីមិនដឹងខ្លួនថាសំណាង
នៅក្នុងទំនាក់ទំនងស្នេហា ជួនកាលមនុស្សទុកចិត្តគ្នាពេករហូតដល់ចូលចិត្តបង្ហាញភាពព្រងើយដែលធ្វើឱ្យម្ខាងទៀតច្រលំថា មិនមានការយល់ដឹងទុក្ខធុរៈចំពោះគ្នា។ ជាលទ្ធផលកង្វះការយកចិត្តទុកដាក់ចំពោះដៃគូត្រង់ៗ ធ្វើឱ្យម្នាក់ៗគិតផ្ទុយលើចំណងជីវិតគូនេះ។
ខាងក្រោម ជាឧទាហរណ៍មួយចំនួនដែលបុរសតែងកត់សម្គាល់អំពីស្ត្រី ប៉ុន្តែនាងបែរជាមិនចាប់អារម្មណ៍៖
១. ការហូបចុករបស់នាង
នាងញ៉ាំអ្វីគ្រប់យ៉ាងទាំងអស់មិនមែនតាមឃ្លាន តាមរបបអាហារដែលបានកំណត់ទុកទេ ប៉ុន្តែញ៉ាំច្រើនទៅតាមអារម្មណ៍ហើយខាងបុរសឬដៃគូ ពូកែកត់សម្គាល់រឿងនេះ។ មិនជាបញ្ហានោះទេ គាត់នៅតែស្រឡាញ់យើង។ មិនចាំបាច់មានអារម្មណ៍ថា មានកំហុសក្នុងការញ៉ាំច្រើនឡើយ នេះគ្រាន់តែជារឿងដែលបុរសកត់សម្គាល់ថា មនុស្សស្រីខុសពីខ្លួនគេ គេហូបតែអ្វីដែលគេឃ្លាន ។
២. នាងតុបតែងខ្លួនប៉ុន្មានដង ហើយយូរៗ?
យើងប្រហែលជាគិតថា នេះជាទម្លាប់ធម្មតា ប៉ុន្តែបុរសនៅតែកត់សម្គាល់ហើយលបហួសចិត្ត។ តែបុរសជាច្រើនបានស្របបំណងនេះ តែងតែទិញគ្រឿងតុបតែងមកផ្គាប់ ព្រោះគេដឹងថា វាជាសុភមង្គលរបស់នាង ទោះគេចូលចិត្តឃើញនាងស្អាតធម្មជាតិក្តី។
៣. ពណ៌សម្លៀកបំពាក់
ជម្រើសពណ៌សម្លៀកបំពាក់ដែលយើងស្លៀកជាប់ខ្លួន គឺរឿងដែលបុរសកត់សម្គាល់ដូចគ្នា។ ព្រោះថាជម្រើសពណ៌ដែលនារីចូលចិត្ត គឺជាការឆ្លុះបញ្ចាំងពីអារម្មណ៍ខាងក្នុងរបស់នាង។ គេខ្លាចនាងត្រូវអ្នកផងរិះគន់ នឹងខ្លាចនាងមិនស្អាត។
៤. ស្នាមញញឹមគួរឲ្យស្រឡាញ់របស់នាង
តិចអត់ដឹងថាស្នាមញញឹមរបស់ស្រីៗអាចមានឥទ្ធិពលចំពោះបុរសខ្លាំងជាងអ្វីទៅទៀត។ ពេលជួបគ្នា បុរសចូលចិត្តនារីដែលញញឹមស្រស់មកកាន់គេដំបូង។
៥. ប្រតិកម្មលើផ្ទៃមុខ
នាងប្រហែលមិនកត់សម្គាល់ថា តើមុខរបស់ខ្លួនមានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពណាមួយទេ ប៉ុន្តែបុរសតែងលួចសង្កេតមើលលក្ខណៈទាំងនោះ។ គាត់ដឹងភ្លាមៗ នៅពេលណាដែលនាងកំពុងមានអារម្មណ៍រំខាន ឬឆាប់ខឹងរឿងណាមួយ។
៦. រឿងដែលធ្វើឲ្យនាងព្រួយបារម្ភ
គាត់មិនដែលចង់ឲ្យនាងព្រួយបារម្ភអំពីអ្វីទាំងអស់ គាត់តែងតែខិតខំប្រឹងប្រែងការពារនាងជានិច្ច។ គាត់ព្យាយាមធ្វើឲ្យនាងមានសុវត្ថិភាព និងមិនឲ្យនាងស្គាល់អារម្មណ៍នៃការឈឺចាប់ទាំងនោះ។
គាត់ដឹងថា នាងសប្បាយចិត្ត នោះគាត់ក៏មានសុភមង្គលដែរ។ នោះហើយជាមូលហេតុដែលគាត់តែងតែកត់សម្គាល់ នូវអ្វីដែលនាំមកនូវសេចក្ដីរីករាយដល់ជីវិតនាង។ គាត់ចង់នាំមកនូវភាពរីករាយដល់នាងរាល់ថ្ងៃ នៅពេលដែលអ្នកទាំងពីរនៅជាមួយគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ relrules
ចុចអាន៖ ជួបគ្នាដំបូងៗ បុរសៗនិយមលួចពិនិត្យលើចំណុចទាំងប៉ុន្មាននេះ
ចុចអាន៖ មូលហេតុអ្វីបានជាមនុស្សប្រុសខ្លះមិនហ៊ានទាក់ទងជាមួយស្រីស្អាត?
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)