KPT+
ជួបគ្នាដំបូងៗ បុរសៗនិយមលួចពិនិត្យលើចំណុចទាំងប៉ុន្មាននេះ
ចំណាប់អារម្មណ៍ដំបូង នៅពេលដែលបុរសធ្វើការសម្រេចចិត្តតាមចែចង់មិត្តស្រីដែលពួកគេចង់ដឹងអំពីនាង ក្រៅពីរង្វង់មុខដ៏ទាក់ទាញមានទិដ្ឋភាពផ្សេងៗទៀតដែលពួកគេចង់ផ្តោតពិនិត្យបំផុត មុនបេះដូងសម្រេចថាលង់។
១. ស្នាមញញឹម
ស្នាមញញឹមធម្មជាតិ ភាពរួសរាយរាក់ទាក់នឹងទាក់ទាញបុរសយ៉ាងមានប្រសិទ្ធិភាពឱ្យភ័ន្តភាំងបានភ្លាមៗ។ កុំបញ្ចេញ ស្នាមញញឹមលាក់ពុត មាយា ឬបើកមាត់ធំទូលាយដូចកំពុងផ្សាយការទាក់ទាញភេទក្លាយជារឿងគួរឱ្យញញើតនឹងធ្វើឱ្យភ័យខ្លាច ដកខ្លួនយ៉ាងរហ័សតែប៉ុណ្ណោះ!
២. អាកប្បកិរិយា
មុខមាត់ស្អាតមិនត្រូវបានក្លាយជាអទិភាពទេ ប្រសិនបើអាកប្បកិរិយាខ្សោយ ហើយនៅពេលមនុស្ស ស្រីមានទំនុកចិត្ត ម្នាក់ចូលមកដល់ យើងនឹងត្រូវគេបំភ្លេចទៅម្ខាងហើយ។ ចូរមានចិត្តល្អ សុភាពរាបសា មានកាយវិកាធម្មជាតិ នឹងមានទំនុកចិត្ត អ។
៣. ការសម្អិតសម្អាង

ក្រចកកខ្វក់ សម្លៀកបំពាក់ប្រលាក់ទក់ទី មិនមែនជាអាវុធដែលទម្លុះបេះដូងបុរសនោះទេ។ ហោចណាស់គួរមាន សក់រៀបរយ ទន់រលាស់ ក្លិនស្រស់ស្រាយ នឹងទាក់ទាញចំណាប់អារម្មណ៍របស់បុរសយ៉ាងសម្បើម។
៤. កែវភ្នែក
បុរសម្នាក់ចាប់អារម្មណ៍នឹងអ្នក គេនឹងរកឱកាសទាក់ទងភ្នែកទាំងគេខ្លួនឯងក៏មិនដឹងខ្លួនដែរ។ ការសម្លឹងមើលនោះព្រោះគេ ចង់រកឱ្យឃើញ កម្រិតនៃពិន្ទុគេក្នុងបេះដូងអ្នកដែរទអត់ ព្រោះភ្នែកមិនចេះកុហកទេ។

៥. ការដើរ
កុំគ្រវែង គ្រវាត់ចង្កេះ នៅពេលឃើញវត្តមានប្រុសស្អាត ដំណើររាយមាយបែបនោះគ្មានតម្លៃទាក់បុរសទេ ។ ឥរិយាបថល្អនិងភាពវៃឆ្លាតបង្ហាញពីទំនុកចិត្ត…ពិតជាសិចស៊ីកម្រិតលេខមួយ។
៦. សំណើច
កុំសើចញិកញ៉ក់ដូច ឆ្មាធ្វើសំឡេង ត្បៀត ឬដូចកូនក្មេងសិស្សសាលា ប្រសិនបើអ្នកចង់ឱ្យបុរសទៅវិញនឹក ចូរនិយាយ សំឡេងពិតជាខ្លួនយើង ហើយក៏កុំរ៉ូមែនទិកក្លែងក្លាយដែរ។ ការសើចរីករាយនិងកក់ក្តៅពិតប្រាកដគឺជាអ្វីដែលបុរសពិបាកនឹងបំភ្លេចបានណាស់។
៧. ជើង

បុរសទាក់ចិត្តនឹងជើងវែងសិចស៊ី តែមិនមែនរូបកាត់តជើងដ៏វែង ឬ ស្បែកជើងកម្រាស់ម២តឹកទេ។ នេះបានបំផ្លាញរូបភាពថ្លៃថ្នូររបស់អ្នកក្នុងគំនិតគេ ។ ការតុបតែងហួសហេតុនោះ ធ្វើឱ្យអន្តរាយដល់សម្រស់របស់អ្នកបាន៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ មនុស្សស្រីម្នាក់ នៅនឹករលឹកសង្សារចាស់ឬអត់ មើលសញ្ញាទាំងនេះ
ចុចអាន៖ អ្វីដែលភរិយាគ្រប់គ្នាតែងត្រូវការ តែស្វាមីភ្លេចពីភាពសំខាន់ទាំងនោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


