KPT+
ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកគឺជាគន្លឹះនៃភាពជោគជ័យ?
ក្រោកម៉ោង ៥ ព្រឹក គឺជារឿងមួយដែលពិបាកសម្រាប់អ្នកដែលមិនដែលក្រោកសោះ។ ប៉ុន្តែអាចជាការល្អប្រសើរ ប្រសិនបើយើងគ្រប់គ្នាចាប់ផ្ដើមបង្កើតទម្លាប់ក្រោកនៅវេលាទាបភ្លឺ។
ក្រោកទាបភ្លឺជាគន្លឹះនៃជីវិតជោគជ័យផ្ទាល់ខ្លួន និងគុណប្រយោជន៍នៃការកំណត់សំឡេងរោទ៍ដោយខ្លួនឯង៖
១. មានថាមពលច្រើន
ទោះបីជាមានអារម្មណ៍រវើរវាយបន្តិច ប៉ុន្តែបើយើងក្រោកពីព្រលឹមគឺជាពេលព្រឹកដែលបន្ថែមថាមពលបម្រុងខ្ពស់បំផុតសម្រាប់រាងកាយ។ ភ្ញាក់ពីគេងនៅម៉ោង ៥ ព្រឹក នឹងផ្ដល់ឲ្យយើងនូវពេលវេលាល្អពីរបីម៉ោងមុន ហើយអាចត្រៀមការងារ ដើម្បីប្រើប្រាស់លើគម្រោងផ្ទាល់ខ្លួនរបស់យើងនាពេលបន្តិចទៀត។ យើងក៏អាចធ្វើលំហាត់ប្រាណពេលព្រឹក ខ្លីៗ ដើម្បីជំនួយដល់សុខភាព។

២. សន្តិភាពនិងស្ងប់ស្ងាត់
មិនមានមនុស្សច្រើនទេក្រោកនៅម៉ោង ៥ ព្រឹក ដូច្នេះយើងនឹងមានភាពងាយស្រួលក្នុងការទទួលបានពេលវេលាស្ងប់ស្ងាត់ផ្ទាល់ខ្លួន ដោយគ្មានអ្នកណាមករំខាន ។ ប្រើពេលវេលាប្រកបដោយសន្តិភាពនេះ ដើម្បីប្រមូលគំនិតរបស់យើងសម្រាប់ថ្ងៃខាងមុខ ហើយរីករាយនឹងគ្រាដែលមនុស្សភាគច្រើនមិនបានឃើញ ដូចជាការមើលព្រះអាទិត្យរះ ជាដើម។
៣. មិនដែលយឺតពេលវេលា
ធ្វើអ្វីមួយទាំងតក់ក្រហល់ គឺមិនមែនជារឿងល្អឡើយ។ ចាប់ផ្ដើមទម្លាប់ខ្លួនភ្ញាក់ម៉ោង ៥ ទាបភ្លឺ ធ្វើចិត្តឲ្យរីករាយ ហាត់ប្រាណងូតទឹក សម្រួលចរន្តឈាម។ យើងក៏អាចទទួលទានអាហារពេលព្រឹកបានល្អ បូករួមទាំងការអានព័ត៌មានថ្មីៗផងដែរ។

៤. ជីវិតនឹងកាន់តែរីករាយ
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Toronto បានរកឃើញថា អ្នកដែលក្រោកពីព្រលឹមគឺមានសុខភាពល្អ ថែមទាំងរីករាយជាងអ្នកដែលនៅគេងយូរស្ពឹកស្រពន់។ ទស្សនាវដ្ដី Emotion បានសិក្សាថា ភ្ញាក់ពីព្រលឹមគឺដូចជានាឡិកាជីវសាស្ត្ររបស់យើង ត្រូវបានកំណត់ជាកាលវិភាគដែលមានប្រយោជន៍ក្នុងជីវិតរបស់ពួកគេ។
អ្នកដែលទទួលជោគជ័យគឺជាមនុស្សដែលភ្ញាក់ពីព្រលឹមរៀងរាល់ព្រឹក ដើម្បីឈោងចាប់អារម្មណ៍ដែលរីករាយត្រៀមសម្រាប់ការងារ។
ដើម្បីបង្ហាញជាភស្តុតាងរបស់មនុស្សជោគជ័យ ដែលភ្ញាក់ម៉ោងទៀបភ្លឺនេះ គឺមានលោកស្រី Margaret Thatcher និងលោក Napoleonលោក Richard Branson លោក Tim Cook និងលោក Jack Dorsey សុទ្ធតែជាបុគ្គលល្បីល្បាញពីសម័យមុន ហើយត្រូវបានគេដឹងថា ជាអ្នកក្រោកពីព្រលឹមទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ឡើងភ្នំលេងចុងសប្ដាហ៍ កុំភ្លេចគន្លឹះ ៥ យ៉ាងពីអ្នកមានពិសោធន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


