Connect with us

KPT+

១០ ​កន្លែង​ទិញ​អីវ៉ាន់ថោកៗ​នៅ​​បាងកក​ ជា​ទីប្រាថ្នារបស់អ្នកចូលចិត្ត Shopping

បានផុស

នៅ

​ហាង​ទំនិញ​ថោក​ៗ​នៅ​ទីក្រុង​បាងកក​ ​អាច​មាន​ទាំង​ផ្សារ​ទំនើប​និង​ផ្សារ​ធម្មតា។ ​ហាងទំនិញទាំងនេះធ្វើឲ្យ​អ្នក​ចូល​ចិត្ត​ទិញ​ឥវ៉ាន់​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​មាន​ចំនួនហាង​រហូត​ទៅដល់​៨០០ហាង​ទំនិញឯណោះ​។

១. ផ្សារទំនើប PLATINUM FASHION Mall​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាងទំនិញនេះសម្បូរទៅដោយសម្លៀកបំពាក់ គ្រឿងអលង្ការ ស្បែកសម្រាប់សុភាព​នារីដែលចូលចិត្តដើរ​ទិញ​ទំនិញ ជាពិសេសមានតម្លៃសមរម្យ។ សម្រាប់អ្នកដែលចង់ទិញទំនិញទាំងនេះយកទៅលក់បន្ត គេលក់ជាតម្លៃ​ដុំឲ្យទៀតផង។

២. ផ្សារ CHATUCHAK WEEKEND Market

ជា​ដែល​ធំជាងគេ​លើពិភព​លោក​ ដែលមានហាងទំនិញរហូតដល់ ៨០០០ហាង។ ផ្សារនេះសម្បូរ​ទៅដោយ​ផលិត​ផលធ្វើដោយដៃស្អាតៗ ​និង​មាន​លក់ចំណី​អាហារ​ជាច្រើនប្រភេទច្រើនរសជាតិ ឃើញ​ហើយ​មិន​ស្រក់​ទឹក​មាត់​មិន​បាន​ ជា​ពិសេស​តម្លៃ​សមរម្យ​។

៣. ​ផ្សាររាត្រី ​Talad ​Rot ​Fai ​Srinakarin ​Night ​Market

​ជាឋានសួគ៌សម្រាប់អ្នកចូលចិត្ត Shopping នាពេលរាត្រី។ ទីនេះជាផ្សារដែលលក់ផលិតផលចម្រុះ មាន​វត្ថុជា​ច្រើន ព្រមទាំងកន្លែងញ៉ាំ​អាហារ បារ វត្ថុ​អនុស្សាវរីយ៍ និងឥវ៉ាន់ជាច្រើនប្រភេទទៀត។

៤. ផ្សារទំនើប Pan Tip Plaza

​ផ្សារនេះសម្បូរទៅដោយផលិផលអេឡិចត្រូនិច ដែលកន្លែង​ដ៏ពេញនិយម​សម្រាប់អ្នកចូល​ចិត្តផលិ​ផល​បច្ចេក​វិទ្យា​ថ្មី​ដូចជា កាំមេរ៉ា ទូរសព្ទ កុំព្យូទ័រ។ល។

៥. ផ្សារ Pratunam Market

ចូល​ចិត្ត Shopping? តម្លៃធូថ្លៃ? ផ្សារ Pratunam ជាជម្រើសសម្រាប់អ្នកទិញទំនិញថ្មីៗ ជាពិសេស​អ្នកលក់​អនឡាញ។

៦.​ មជ្ឈមណ្ឌល MBK Center (Ma Boon Khrong Center)

​សម្រាប់​អ្នកចូលចិត្ត​ទូរសព្ទស៊េរីថ្មី​ និង​គ្រឿង​បន្លាស់របស់​ទូរសព្ទ ​ស្រោមទូរសព្ទស្អាត​និងគ្រឿង ​accessories ​ផ្សេងៗ ទៅ MBK Center ជា​កន្លែង​ដែល​ល្អ​សម្រាប់​ពួកគាត់​។ ​ជា​ពិសេស​សម្រាប់​ម៉ូត​សម្លៀក​បំពាក់​ម៉ាក​ថ្លៃ​ល្បីៗនិង​ស្អាតៗ ​ព្រមទាំង​មាន​គុណភាព​ ព្រម​ទាំង​ធូថ្លៃ ចាប់ពី២៥​ដុល្លារឡើងទៅដល់​៥០​ដុល្លារ​ យើង​អាច​ទិញ​បាន​ដូចជា​កាបូប​យួរ​ដៃ​Chanel​មួយ​បាន។

៧.  ផ្សារទំនើប Union Mall

​ក្នុង​ចំណោម​ហាង​លក់រាយ​ចំនួន ១០០០ ​ហាង​របស់ផ្សារទំនើបនេះ​មានហាង​លក់ទំនិញ​ជាច្រើនដែល​ដាក់​លក់​សំលៀក​បំពាក់​ប្លែកៗ​និង​ទាន់​សម័យ​ដោយ​អ្នក​រចនាក្នុងស្រុកវ័យក្មេង។ អ្នកនឹង​មិនអាចរក​ឃើញរបស់​ដូចគ្នានៅកន្លែងផ្សេងទេ ហើយ​សម្រាប់​អ្នកចូលចិត្ត​ទំនិញកូរ៉េ ជប៉ុន ផ្សារនេះជាជម្រើសដ៏ល្អ។

៨. ផ្សារ VICTORY MONUMENT Market

គុយទាវ​ទូកល្បី​ជាម្ហូបប្រចាំនោះទីនោះបន្ទាប់ពីអ្នកទិញទំនិញដើរទិញឥវ៉ាន់ហត់​។ មានគុយទាវ​ទូក​តាម​បណ្តោយប្រឡាយដែលមានតូបលក់ផ្សេងៗគ្នាជាច្រើន។ ពួកគេទាំងអស់​បម្រើអាហារ​ឆ្ងាញ់​នេះនៅ​ក្នុងចាន​តូចៗ​ក្នុងតម្លៃប្រហែល ១០ បាត។​

៩.  ផ្សារទំនើប Centralwoorld Bangkok

ជា​ផ្សារ​ធំជាង​គេនៅ​ប្រទេស​ថៃ ​ដែលមាន​ផាសុខភាព ​ជាពិសេស​ងាយស្រួលរក​ទំនិញដែល​យើងចង់បាន ព្រោះ​រាល់ទំនិញ​ដូចគ្នាពួកគេ​ដាក់តែមួយជាន់តែ​ប៉ុណ្ណោះ​ ​ដូច្នេះ​វាពិតជាមានភាពងាយស្រួល​។

១០. Terminal 21 Bangkok

​ការដើរទិញ​ឥវ៉ាន់​ជាមួយ​ប្រធានបទ​ទីក្រុងផ្សេងៗ​គ្នានៅលើពិភពលោក​ ធ្វើ​ឲ្យអ្នកដែល​ទៅទិញ​ឥវ៉ាន់​នៅ​ទីនោះ​​មាន​អារម្មណ៍​ថាដូច​ជាកំពុង​តែដើរនោះ​ផ្សារទំនើបនៅ​ឯក្រៅ​ប្រទេស​។​ ​ហាង​សម្លៀលបំពាក់​ដែល​មាន​គុណ​ភាព​ដែលផ្តោតលើម៉ាកផលិតផលក្នុងស្រុកនិងក្រៅស្រុក។ ហាងអាហារ​ផ្សេងៗជាច្រើន​ដែលធ្វើឲ្យ​យើង​មាន​ភាពងាយស្រួលក្នុងការជ្រើសរើស៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ ហេតុផលធំៗដែលគួរ​នៅផ្ទះថ្ងៃអាទិត្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៨ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម