KPT+
ពេលកូនខ្ចី ស្លៀកពាក់ឃ្លុំជិតៗ អាចជួយអីបាន ខ្លះ?
បើសង្កេតទៅ យើងនៅឃើញមានទម្លាប់ស្ត្រីសម្រាលកូនរួចស្លៀកពាក់ជិតៗ ពាក់មួកបាំងត្រចៀក និងពាក់ស្រោមជើង។ កាលដែលធ្វើបែបនេះ តាមចាស់ៗថា ខ្លួនប្រាណមានកម្ដៅ មិនប៉ះខ្យល់ និងជួយឲ្យសរសៃឆាប់រឹងមាំឡើងវិញ តែបើតាមពេទ្យវិញបានឲ្យដឹងថា ការអនុវត្តបែបនោះគ្មានបានផលអ្វីទេ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា កាលពីជំនាន់មុនចាស់ៗ សម្រាលកូននៅក្នុងព្រៃ មានខ្យល់ មានភ្លៀង មិនមែននៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ ដូចនេះហើយអាកាសធាតុប្រាកដជាត្រជាក់ប៉ះដល់រាងកាយជាមិនខាន ហើយយើងអ្នកធម្មតាក៏រងាដូចគ្នានឹង។
ចំពោះស្រីៗសម្រាលកូនរួច ពេលជួបបញ្ហាលក្ខខណ្ឌបែបនោះ ប្រាកដជាត្រូវការខោអាវក្រាសៗមកស្លៀកពាក់ហើយ។ ងាកមកសម័យឥឡូវវិញ មិនសូវមានអ្នកធ្វើបែបនោះទៀតទេ ព្រោះស្ត្រីបានសម្រាលនៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ។ ចំណែកផលដែលទទួលបានពីការស្លៀកពាក់ជិតឈឹងទាំងនោះគឺគ្មានទេ ព្រោះស្ត្រីសម្រាលកូនរួចអាចស្លៀកពាក់បានជាធម្មតា ធ្វើយ៉ាងណាឲ្យតែយើងស្រណុកខ្លួនឯងទៅ។

នៅមួយចំណុចទៀតដែលម៉ាក់ៗច្រើននៅជឿតាមចាស់បុរាណ គឺស្រីៗខ្លះពេលកូនខ្ចីមិនហ៊ានបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ឡើយ ព្រោះខ្លាចត្រជាក់ ហើយសរសៃសសូងមិនរឹងមាំឡើងវិញ ធ្វើឲ្យទាស់សរសៃ។ តែនោះក៏ជាការយល់ខុសវិញទេ ព្រោះពេលអាការៈក្ដៅពេក អាចឲ្យម៉ាក់ៗជួបបញ្ហាសុខភាពផ្សេង ដូចជាថប់ដង្ហើម ក្ដៅស្អុះ និងមានបញ្ហាស្បែកវិញ ព្រោះក្ដៅផង ញើសក៏ហូរ បូករួមនឹងសម្លៀកបំពាក់ក្រាស់ៗទៀត ធ្វើឲ្យរោលរមាស់ជាដើម៕
ចុចអាន៖
ចុចអាន៖
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


