Connect with us

KPT+

ដឹងប្រវត្តិតារាជើងចាស់ ឥណ្ឌា Shahrukh Khan រហស្សនាមស្ដេចឧស្សាហកម្មភាពយន្ត អាចនឹងភ្ញាក់ផ្អើល

បានផុស

នៅ

Shah Rukh Khan ជាតារាសម្តែងឥណ្ឌា ផលិតករភាពយន្ត និងបុគ្គលិកទូរទស្សន៍ ដែលធ្វើការនៅក្នុងខ្សែភាពយន្តហិណ្ឌូ។ ត្រូវបានគេស្គាល់នៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយថា ជា “Baadshah of Bollywood” (យោងទៅខ្សែភាពយន្តឆ្នាំ ១៩៩៩ របស់គាត់ Baadshah) “King of Bollywood” និង “King Khan” បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៨០ និងទទួលបានពានរង្វាន់ជាច្រើនរួមទាំងខ្សែភាពយន្តចំនួន ១៤ ។

រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានផ្តល់រង្វាន់ដល់គាត់នូវ Padma Shri ហើយរដ្ឋាភិបាលនៃប្រទេសបារាំង បានផ្តល់រង្វាន់ដល់គាត់នូវ Ordre des Arts et des Lettres និង Legion of Honour។ Khan មាន​អ្នក​គាំទ្រ​សំខាន់​នៅ​ អាស៊ី រួមទាំងជន​ភៀសខ្លួន​ឥណ្ឌា​ទូទាំង​ពិភពលោក។

បើនិយាយពីទំហំអ្នកទស្សនា និងប្រាក់ចំណូល គាត់ត្រូវបានគេពិពណ៌នាថា ជាតារាភាពយន្តដែលទទួលបានជោគជ័យបំផុតនៅក្នុងពិភពលោក។

នៅ ក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងបានដឹងអំពីជីវប្រវត្តិរបស់លោក Shahrukh Khan កាន់តែច្បាស់ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ័យកុមារភាព​

Shah Rukh Khan កើត​នៅ ថ្ងៃទី ០២-១១-១៩៦៥ គាត់ត្រូវ​បាន​គេ​ហៅ​ ថា​ SRK. Shah Rukh Khan គឺ​ជា​ស្ដេច​នៃ​ឧស្សាហកម្ម​ភាពយន្ត​ឥណ្ឌា។ Shah Rukh Khan ត្រូវ​បាន​ពិភព​លោក​ស្គាល់ ​ដោយ​សារ​តែ​ជំនាញ​សម្ដែង​ដ៏​ពិសេស និង​បុគ្គលិក​លក្ខណៈ​ដ៏​រួសរាយ ​សុភាព​របស់​គាត់។ SRK ធ្លាប់​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ ​នៅ ផ្ទះ​ជួល​ក្នុង​ទីក្រុង Delhi ដ៏ក្រីក្រមួយ។ នៅពេលមាន​​អាយុ​ជិត ១០ ឆ្នាំ​ គាត់​ចាប់ផ្ដើម​ការ​តស៊ូ​ និងចិញ្ចឹមគ្រួសារវិញម្ដង។

គ្រួសារ

ភរិយា Shahrukh Khan គឺនាង Gauri Chibber និងកូន ៣នាក់គឺ Aryan, Suhana និង AbRam គឺជាហេតុផល​នៅពីក្រោយភាពជោគជ័យ​របស់គាត់។ ពួកគេទាំងអស់គ្នា​បាន​គាំទ្រ​គាត់​យ៉ាង​ខ្លាំង ​ក្នុង​វិស័យ​ភាពយន្ត​នេះ។

ទំរាំក្លាយជាតារាល្បីមកដល់សព្វថ្ងៃនេះ ការធ្វើដំណើររបស់លោក​មានការលំបាកខ្លាំង។ បុរស​ដែល​បង្កើត​អ្វីៗ​គ្រប់យ៉ាង​ដោយ​ឯករាជ្យ​ពី​អ្នក​ដទៃ ​ដោយ​គ្មាន​ឪពុក​ក្នុង​ពិភពបូលីវូដ។ លើសពីនេះ រឿងមួយ​នៅ ​ក្នុងចិត្ត​គាត់​ គឺការភ័យខ្លាចនិងការខកចិត្ត។ តែយ៉ាងណា គាត់ក៏មិនបោះបង់ខ្លួនឯងចោល ឬ​សើច​ចំអក​ដាក់​ខ្លួន​គាត់​ឡើយ។

ផ្លូវ​ទៅ​ កាន់​កិត្តិនាម​និង​ការ​កសាង​កេរ្តិ៍ឈ្មោះ

SRK ចាត់​ទុកព្រឹត្តិការណ៍ Kolkata Knight Riders និង Ra-One ជាករណីនៃការខកចិត្ត ហើយគាត់ទទួលស្គាល់​ដោយ​រីករាយ និងទុកជាមេរៀនបង្រៀនគាត់ ឲ្យឆ្ពោះទៅ មុខ។ ក្មេង​ម្នាក់​មក​ពី​គ្រួសារ​វណ្ណៈ​អាវ​ស ​មិន​មាន​លុយ​គ្រប់​គ្រាន់ ​ដើម្បី​ទិញខោអាវល្អៗ ឬសម្ភារៈ​​យក​ទៅ​ថត​រូប​នោះ ​បាន​ឈាន​ទៅ​ រក​ការ​ក្លាយ​ជា “Lord Khan”(មនុស្សអស្ចា្យនៅ ឥណ្ឌា)។

បុរស​ក្រីក្រ​រូបនេះ ជាមនុស្សមានភាពអំណត់ តស៊ូ និង​ប្រយុទ្ធគ្មានដែនកំណត់ពេញមួយជីវិត​របស់​គាត់។ គាត់បានដើរលើ​ផ្លូវ​មួយ​ដ៏​លំបាក និង​ព្យាយាម​ជួយ​ខ្លួនឯង រួមទាំង​ប្អូនស្រី​របស់​គាត់ ​ក្នុង​វ័យ​កុមារភាព​ជា​ពិសេស។

ភាពយន្ត​ល្បីៗ​ដែល​គាត់​សម្ដែង

ភាពយន្ត​ល្អ​បំផុត​មួយ​ចំនួន​ដូចជា៖ Dilwale Dulhania Le Jayenge, Chak De! India, My Name Is Khan, Swades: We, the People, Kal Ho Naa Ho, Kuch Kuch Hota Hai, Veer-Zaara, Dear Zindagi, Baazigar and Kabhi Khushi Kabhie Gham។

ភាគយន្តខាងលើនេះ សុទ្ធតែជាស្នាដៃដែលគាត់ខំសម្រិតសម្រាំង និងប្រឹងប្រែង មិនឲ្យទស្សនិកជនខកចិត្តនោះទេ។

ជោគជ័យលើអាជីព

ការ​លំបាក​ទាំង​អស់​ ដែល​គាត់​បាន​ជួប បាន​បន្ត​ជំរុញ​គាត់ ហើយ​សព្វ​ថ្ងៃ​នេះ ​គាត់​ក្លាយ​ជា​តារា​ល្បី​ប្រចាំ “Badshah of Bollywood”។ រឿង​ដែល​បុរស​ឥណ្ឌា​នេះ​បាន​ជួប​ មិន​មែន​ជា​រឿង​​សាមញ្ញ​នោះ​ទេ អ្វី​ដែល​ធ្វើ​​ឲ្យ​​គាត់​ក្លាយ​ជា​តារា​ល្បី​ទាំង​នៅ​ឥណ្ឌា​និង​ក្រៅ​ប្រទេស ​គឺ​ការ​ទទួល​ស្គាល់​ពី​ការ​ខក​ចិត្ត​របស់​ខ្លួនឯង​​ និង​ការ​ចង់​បោះ​ជំហាន​ទៅមុខ​មិន​ឈប់ឈរ។

Shah Rukh ជឿជាក់យ៉ាងមុតមាំថា ការខកចិត្ត គឺជាផ្នែកមួយនៃជីវិត គាត់ជឿជាក់ថា ​ផ្លូវ​ឆ្ពោះ​ទៅ​រកការ​រីកចំរើនពិតប្រាកដ​ មិនមែ​នជាការចង់បានដ៏ល្អឥតខ្ចោះ ​សម្រាប់ការរីកចម្រើននោះ​ទេ ទោះជាយ៉ាងណា​ក៏ដោយ ការភ័យខ្លាចនៃ​ការខកចិត្ត ហើយក្នុង​ករណី​ដែល​អ្នកស្អប់ និងភ័យខ្លាចចំពោះ​ការខកចិត្តរបស់អ្នក នឹង​មិន​ជោគជ័យឡើយ។ យើងស្វែងរក​សមិទ្ធិផល ហើយ​យើង​ត្រូវ​រស់នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​ផ្លែ​ផ្កា។

បុរស​សាមញ្ញ​រូប​នេះ​ ក៏​បាន​ប្រាប់​ទៀត​ថា ការ​ខកចិត្ត ការប្រយុទ្ធគ្នា ទុក្ខព្រួយ គឺជា​ដំណាក់កាល​នៃ​ជីវិត ហើយ​វា​គឺ​អំពី​ស្ថានភាព​ចិត្តរបស់អ្នក​ចំពោះ​ពួកគេ ហើយ​ការ​ជឿជាក់​នេះ​បាន​ជំរុញ ឲ្យ​គាត់​ឡើង​មក​ដល់​កន្លែង​នេះ។ ការ​ខកចិត្តគឺជា​អ្នកអប់រំ​ដ៏​វិសេស​វិសាល​ ចំពោះ​ឱកាស​ដែល​អ្នក​មិន​ដួល។ បើ​អ្នក​​​មិន​រៀន ហើយ​នៅ​ឱកាស​ដែល​អ្នក​មិន​បាន​រៀន អ្នក​នឹង​មិន​អភិវឌ្ឍ​ខ្លួន​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាប់ឆ្ងល់ដែរទេ? ហេតុអ្វី ប្រាសាទ ឬទីសក្ការៈបូជា ជប៉ុន តែងសាងសង់ជណ្ដើរឡើងចោតខ្ពស់ៗ

ចុចអាន៖បែងចែកឲ្យច្បាស់ រវាងបុគ្គលជោគជ័យ និង គ្រូជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម