ព័ត៌មានអន្ដរជាតិ
ឥណ្ឌា-ប៉ាគីស្ថាន ប្រើធម៌ក្តៅសងសឹកដាក់គ្នា ធ្វើឲ្យពិភពលោក ភ័យផ្ទុះសង្គ្រាមធំ
ពិភពលោកកំពុងព្រួយបារម្ភខ្លាំងអំពីការរីកធំនៃជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន ដែលសុទ្ធសឹងជាប្រទេសមានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការវាយប្រហារនៅតំបន់កាស្មៀរ សម្លាប់ទេសចរហិណ្ឌូ២៦នាក់។

ទីក្រុងញូវដែលីបានចោទទីក្រុងអ៊ីស្លាម៉ាបាដ ថាផ្តល់ការគាំទ្រដល់អំពើភេរវកម្មឆ្លងដែន ដូច្នេះក៏សម្រេចចាត់វិធានការមួយចំនួនទៅលើប៉ាគីស្ថាន។ យ៉ាងណា ប៉ាគីស្ថាន ក៏មិននៅស្ងៀមដែរ ពោលគឺបានប្រើធម៌ក្តៅសងសឹកទៅវិញធ្វើឲ្យស្ថានការណ៍ឡើងកម្តៅខ្លាំង ប្រៀបបាននឹងគ្រាប់បែកដែលរៀបនឹងផ្ទុះ។

វិធានការរបស់ឥណ្ឌា
• វិធានការការទូត៖ ឥណ្ឌាបានបណ្តេញអ្នកការទូតប៉ាគីស្ថាន ផ្អាកសេវាផ្តល់ទិដ្ឋាការសម្រាប់ជនជាតិប៉ាគីស្ថាន និងបិទច្រកព្រំដែន Attari-Wagah។
• ទណ្ឌកម្មសេដ្ឋកិច្ច៖ ឥណ្ឌា ដាក់បម្រាមនាំចូលទាំងអស់ពីប៉ាគីស្ថាន ហាមមិនឲ្យកប៉ាល់ដោតទង់ជាតិប៉ាគីស្ថានចូលកំពង់ផែរបស់ខ្លួន និងផ្អាកការដោះដូរសំបុត្រនិងប្រអប់ក្រដាសគ្រប់ប្រភេទពីប៉ាគីស្ថានទាំងតាមផ្លូវអាកាសនិងផ្លូវគោក។
• ផ្អាកសន្ធិសញ្ញាទឹក៖ ឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹក Indus ដែលជាកិច្ចព្រមព្រៀងចែកទឹកគ្នាដ៏សំខាន់ ហើយកត្តានេះនាំឲ្យមានការព្រួយបារម្ភថា ប្រទេសប៉ាគីស្ថាន អាចនឹងខ្វះទឹកប្រើប្រាស់។
• ការដាក់ពង្រាយផ្នែកយោធា៖ ឥណ្ឌាបានបង្កើនការត្រៀមលក្ខណៈយោធា ធ្វើសមយុទ្ធសន្តិសុខក្នុងរដ្ឋមួយចំនួន និងបង្កើនប្រតិបត្តិការប្រឆាំងក្រុមបះបោរនៅតំបន់កាស្មៀរ រួមទាំងការឃុំខ្លួនទ្រង់ទ្រាយធំ និងបំផ្លាញផ្ទះរបស់ក្រុមឧទ្ទាមដែលសង្ស័យផងដែរ។
វិធានការសងសឹកវិញរបស់ប៉ាគីស្ថាន
• ការសងសឹកផ្នែកការទូត៖ ប៉ាគីស្ថាន ក៏បណ្តេញអ្នកការទូតឥណ្ឌា និងផ្អាកទិដ្ឋាការសម្រាប់ជនជាតិឥណ្ឌា ដូចគ្នា ថែមទាំងបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ទៀតផង។
• ផ្អាកកិច្ចព្រមព្រៀង៖ ប៉ាគីស្ថាន បានផ្អាកកិច្ចព្រមព្រៀងស៊ីមឡាឆ្នាំ១៩៧២ ដែលសង្កត់ធ្ងន់លើដំណោះស្រាយជម្លោះដោយសន្តិវិធី ហើយព្រមានថា ការប៉ះពាល់ជាមួយសន្ធិសញ្ញាដែនទឹក Indus នឹងត្រូវបានចាត់ទុកជាទង្វើនៃសង្គ្រាម។
• សកម្មភាពយោធា៖ ប៉ាគីស្ថានបានធ្វើតេស្តមីស៊ីល រួមទាំងការបាញ់បង្ហោះកាំជ្រួច Fatah ចម្ងាយ ១២០គីឡូម៉ែត្រ និងបានបាញ់កាំភ្លើងឆ្លងដែនតាមខ្សែបន្ទាត់ត្រួតពិនិត្យផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញសភាពការណ៍កាន់តែមិនស្រួលនេះ មហាអំណាចពិភពលោក រួមទាំងសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានជំរុញឲ្យភាគីទាំងសងខាង ធ្វើយ៉ាងណា ត្រូវបន្ធូរបន្ថយភាពតានតឹង ខណៈអង្គការសហប្រជាជាតិ ជំរុញឲ្យភាគីទាំងពីរ អត់ធ្មត់ខ្លាំងបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខ UN អំពាវនាវឲ្យ ឥណ្ឌានិងប៉ាគីស្ថាន អត់ធ្មត់ខ្លាំងបំផុត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក