ព័ត៌មានអន្ដរជាតិ
ស្លាប់១៤នាក់នៅឥណ្ឌា ព្រោះភ្លៀងធ្លាក់ខ្លាំង
យ៉ាងហោចណាស់មនុស្ស ១៤នាក់បានបាត់បង់ជីវិតនៅក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា ដោយសារតែភ្លៀង និងខ្យល់ព្យុះបក់បោកខ្លាំង គិតចាប់តាំងថ្ងៃចន្ទទី៥ឧសភាឆ្នាំ២០២៥។

នាយកដ្ឋានឧតុនិយមឥណ្ឌា នៅថ្ងៃអង្គារនេះបានព្យាករថានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាមួយនឹងផ្លេកបន្ទោរ និងខ្យល់បក់ខ្លាំងក្នុងល្បឿន ៥០ទៅ៦០គីឡូម៉ែត្រក្នុងមួយម៉ោងនៅទូទាំងរដ្ឋ Gujarat សម្រាប់រយៈពេលពីរបីថ្ងៃខាងមុខទៀត។
យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់រដ្ឋ (SEOC) អ្នកស្លាប់មានលំនៅដ្ឋានក្នុងទីក្រុងផ្សេងៗគ្នា ដូចជា Kheda, Vadodara, Ahmedabad, Dahod, Aravalli និង Anand ហើយមូលហេតុនៃការស្លាប់រួមមាន ការដួលរលំដើមឈើ បាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឆ្លងចរន្តអគ្គិសនី រន្ទះបាញ់ និងបាក់ស្រុតសំណង់។
បន្ថែមពីលើការស្លាប់ និងរបួស គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនអស់រាប់សិបខ្នងផងដែរ នៅទីក្រុង Dahod។
នាយកដ្ឋានឧតុនិយមឥណ្ឌា បានណែនាំអ្នកស្រុកឲ្យរក្សាការប្រុងប្រយ័ត្ន និងធ្វើការត្រៀមខ្លួនជាចាំបាច់ ខណៈដែលលក្ខខណ្ឌអាកាសធាតុអាក្រក់នឹងអាចបន្តកើតមាននាប៉ុន្មានថ្ងៃខាងមុខទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


