Connect with us

KPT+

ឈ្មោះ​ព្រះចន្ទ​ពេញ​បូណ៌មី​តាម​ខែ​នីមួយៗ​​ ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​បាន​ដឹង

បានផុស

នៅ

ខ្មែរយើងមិនសូវបានដឹងពីឈ្មោះពិតរបស់ព្រះចន្ទពេញវង់តាមខែនីមួយៗប៉ុន្មានទេ ដោយ​ភាគច្រើន​និយមហៅ ព្រះចន្ទ​ពេញបូណ៌មី ឬ​ព្រះ​ខែ​ខ្នើត​ជាដើម។

យ៉ាងណាមិញ ពួកកុលសម្ព័ន្ធដើមអាមេរិកាំង និងប៉ែកខាងអឺរ៉ុប បាន​តាមដាន​រដូវកាល​នីមួយៗក្នុងមួយឆ្នាំៗ ហើយ​ឲ្យឈ្មោះ​ប្លែកៗគ្នា​ដល់​ព្រះចន្ទ​ពេញវង់​តាម​ខែ​របស់​វា​ខុសពី​យើង​ធ្លាប់ប្រើ។

ខាងក្រោមនេះជាឈ្មោះព្រះចន្ទពេញវង់ទាំង ១២ ខែ៖

ព្រះចន្ទឆ្កែ​ចចក (Full Wolf Moon) – កើតឡើងក្នុងខែមករា ដែល​កំណើតរបស់វា​កើតចំ​ពេល​មាន​ពពក​ក្រាស់ មេឃត្រជាក់ខ្លាំង នាពាក់កណ្តាលរដូវត្រជាក់ ស្របពេល​ដែលឆ្កែចចក​លូទ្រហឹង​ពេញព្រៃ។ ឈ្មោះនេះក៏ត្រូវគេហៅផ្សេងទៀតដូចជា ព្រះចន្ទពេញវង់ខែ​មករា (January’s full Moon) ឬ ជួនកាល​គេ​ហៅ ព្រះចន្ទ​ចាស់ ឬព្រះចន្ទ​ព្រិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះចន្ទព្រិលធ្លាក់ (Full Snow Moon) – កើតឡើងក្​នុងខែកុម្ភៈ រាប់ចាប់ពី​មាន​ព្រិល​ធ្លាក់​ខ្លាំងមក។ ជា​ធម្មតា កុលសម្ព័ន្ធ​នៅ​ភាគខាងជើង​និង​ខាងកើតហៅវាថា ព្រះចន្ទ​ពេញវង់​នៃ​ខែ​កុម្ភៈ ឬ​ព្រះចន្ទពេញវង់នារដូវព្រិល ។ រីឯកុលសម្ព័ន្ធខ្លះហៅព្រះចន្ទនេះថា ជាព្រះចន្ទពេញវង់​នៃ​ភាព​អត់ឃ្លាន ព្រោះលក្ខខណ្ឌអាកាសធាតុត្រជាក់​នៅ​ក្នុង​តំបន់​ផ្សេងៗ​នៃ​រដូវនេះ ធ្វើ​ឲ្យ​ពួកគេ​ពិបាកបរបាញ់​និង​រកអាហារ។

ព្រះចន្ទកំណើតដង្កូវ​ (Full Worm Moon) – កើតឡើងក្នុងខែមីនា នៅពេល​ដែល​សីតុណ្ហភាពចាប់ផ្តើមក្តៅ ហើយពពួក​ដង្កូវកើតឡើង​ព្រមជាមួយពពួក​សត្វស្លាប​មួយ​ចំនួនដែរ។ កុលសម្ព័ន្ធ​ភាគ​ខាងជើង​ឲ្យ​ឈ្មោះព្រះចន្ទនេះថា ព្រះចន្ទពេញវង់នៃសត្វក្អែក ព្រោះ​ជា​ពេល​ដែល​សត្វក្អែកចូលមកបញ្ចប់រដូវរងារ។ គេអាច​ហៅម្យ៉ាងទៀតថា ព្រះចន្ទ​ពេញវង់​ក្រៀម​ ព្រោះ​ព្រិល​ប្រែ​ជា​រលាយ​ពេលថ្ងៃ និង​កក​នៅ​ពេលយប់ និង​វាក៏ជាពេល​ព្រះចន្ទ​ពេញ​វង់​ចុងក្រោយ​នារដូវត្រជាក់​ផងដែរ។

ព្រះចន្ទ​ពណ៌ផ្កាឈូក (Full Pink Moon) – កើតឡើងក្នុងខែមេសា ដោយ​ឈ្មោះនេះបានមកពីប្រទាលស្លែពណ៌ផ្កាឈូកម្យ៉ាងដែលបានរីកដំបូងគេនានិទាឃរដូវ។ ឈ្មោះផ្សេងទៀតនៃព្រះចន្ទនេះរួមមាន Full Sprouting Grass Moon ឬ Egg Moon ឬ Full Fish Moon ពីព្រោះរដូវនេះ​ជា​ពេលវេលា​ដែល​ត្រីពង។

ព្រះចន្ទ​រដូវផ្កា(Full Flower Moon) – កើតឡើង​ក្នុងខែ​ឧសភា ដែលជា​ពេល​មាន​ផ្ការីក​ស្គុះស្គាយ​នៅគ្រប់ស្ទើរគ្រប់តំបន់​ទូទាំង​ពិភពលោក។ ឈ្មោះ​ផ្សេង​ទៀត​របស់​ព្រះចន្ទ​នេះ​មាន​ដូចជា ព្រះចន្ទ Corn Planting ឬ ព្រះចន្ទ​ទឹកដោះគោ (Milk Moon) ។

ព្រះចន្ទស្ត្រប៊ឺរី(Full Strawberry Moon) – កើតឡើងក្នុងខែមិថុនា ដែល​ឈ្មោះនេះ​បាន​មក​ពី​កុលសម្ព័ន្ធអាល់ហ្គូគីន Algonquin។ ដោយសាររៀងរាលឆ្នាំខែនេះ ជារដូវ​ប្រមូល​ផលផ្លែស្ត្របឺរី ទើប​គេហៅឈ្មោះវាថា ព្រះចន្ទ​ស្ត្រប៊ឺរី ។  ប៉ុន្តែ​នៅក្នុងទ្វីបអឺរ៉ុបគេហៅវាថា ព្រះចន្ទ​ផ្កាកុលាប។

ព្រះចន្ទសត្វប្រើស (The Full Buck Moon )- កើតឡើងក្នុងខែកក្កដា ដែល​ជា​ខែ​សម្រាប់​អ្នក​បរបាញ់​បុរាណ​ប្រមាញ់​ពពួក​សត្វក្តាន់ ប្រើស​ ឈ្លូស និងរមាំងដើម្បីយកស្នែង រោម និង​ស្បែក​របស់វា។ ជារឿយៗ​វា​ត្រូវ​បានគេហៅ ព្រះចន្ទរន្ទះ ច្រើនជាង ព្រោះក្នុង​អំឡុងខែនេះ​មាន​ព្យុះ​ផ្គររន្ទះ​កើតឡើង​ញឹកញាប់​បំផុត។ រីឯឈ្មោះមួយទៀតសម្រាប់​ព្រះចន្ទ​មួយ​នេះ គឺ​ព្រះចន្ទ Hay។

ព្រះចន្ទត្រី Sturgeon(Full Sturgeon Moon) – កើតឡើងក្នុងខែសីហា រាប់តាំង​ពី​កុលសម្ព័ន្ធ​បុរាណ​ធ្វើ​នេសាទចាប់បានត្រី Sturgeon ជាត្រីធំមួយនៃបឹង Great Lakes និង​ត្រីដទៃ​ទៀត​ដែល​ត្រូវ​ចាប់​បាន​ច្រើន​បំផុតនៅក្នុងខែនេះ។ កុលសម្ព័ន្ធ​មួយ​ចំនួន​បាន​ឲ្យ​ឈ្មោះ​ថា ព្រះចន្ទ​ពេញ​វង់​ក្រហម ពីព្រោះ​នៅពេលដែលព្រះចន្ទរះឡើង វាលេចចេញជាពណ៌​ក្រហមតាមរយៈអ័ព្ទ។ ក្រៅពីនោះ​គេហៅវាថា ព្រះចន្ទ Green Corn ឬ ព្រះចន្ទ Grain ។

ព្រះចន្ទផ្លែពោត(Full Corn Moon or Full Harvest Moon) – កើតឡើងក្នុងខែកញ្ញា ជាឈ្មោះដែលបានសន្មតដោយជនជាតិដើមអាមេរិកាំង ពីព្រោះ​វាសម្គាល់នូវ​រដូវប្រមូល​ផលពោត។ ជាញឹកញាប់​ព្រះចន្ទ​ពេញវង់ខែកញ្ញា ជាព្រះចន្ទដែលកើតឡើងនៅជិតរដូវស្លឹកឈើជ្រុះ។

ព្រះចន្ទ​ប្រមូល​ផល(Full Hunter’s Moon or Full Harvest Moon) – កើតឡើងក្នុងខែតុលា ដែល​ត្រូវ​បាន​គេ​ហៅឈ្មោះផ្សេងៗដូចជា ព្រះចន្ទនៃការប្រមាញ់ ឬព្រះចន្ទឈាម ឬព្រះចន្ទ​ពណ៌​លោហិត។ កាលពីមុនជនជាតិដើមអាមេរិក បានដាក់ឈ្មោះព្រះចន្ទ​ដ៏ភ្លឺថ្លានេះដោយ​ហេតុផលថា ក្រោយ​ប្រមូល​ផល​សត្វព្រៃ​ចេញ​មក​រកអាហារស៊ី និងរកទុកសម្រាប់រដូវរងារ។

ព្រះចន្ទសត្វ Beaver (Full Beaver Moon ) – កើតឡើងក្នុងខែវិច្ឆិកា ដែលជាពេលវេលា​សម្រាប់​អ្នក​តម្បាញ​ដាក់អន្ទាក់ចាប់​សត្វចតុប្បាទម្យ៉ាងឈ្មោះ beaver  ដើម្បី​យករោម​របស់វា​មកត្បាញ​សម្លៀកបំពាក់​សម្រាប់​ត្រៀម​ក្នុងរដូវរងារ។ ពេលខ្លះ​ព្រះចន្ទនេះក៏ត្រូវបានគេហៅថា ព្រះចន្ទ  Frosty។

ព្រះចន្ទត្រជាក់ ឬព្រះចន្ទយប់យូរ(The Full Cold Moon or the Full Long Night’s Moon) – កើតឡើងក្នុងខែធ្នូ ដែលឈ្មោះនេះ កើតឡើង​ដោយសារ​ខែធ្នូជា​ខែរងារ​និង​ត្រជាក់​ខ្លាំង​ជាង​គេ ហើយ​ក៏មានពេល​យប់វែងបំផុតនិង​ងងឹត​បំផុត​ផង​ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖  farmersalmanac

ចុចអាន៖ម៉េចបាន iPhone មិនពេញនិយមសោះនៅឥណ្ឌា?

ចុចអាន៖ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម