Connect with us

KPT+

ជ្រញ់អាចប្រើបានយូរប៉ុនណា? ពេលណាគួរដូរចេញ?

បានផុស

នៅ

ជ្រញ់ជាសម្ភារចាំបាច់នៅក្នុងផ្ទះបាយ ​ដែលយើងត្រូវប្រើរាល់ថ្ងៃដើម្បីកាប់​សាច់ ហាន់សាច់ ឬបន្លែ ពេលរៀបចំចម្អិនអាហារ ប៉ុន្តែជ្រញ់ដែលមានអាយុកាលយូរអាចជាប្រភពចម្លងមេរោគចូល​អាហារ​ ​ធ្វើឱ្យយើងមាន​បញ្ហាសុខភាព។ តើពេលណាយើងគួរប្តូរជ្រញ់ថ្មី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអ្នកជំនាញបានឱ្យដឹងថា យើងគួរផ្លាស់ប្តូរជ្រញ់នៅពេល៖

១. ជ្រញ់មានស្នាមឆ្កូតច្រើន

ជ្រញ់ដែលមានស្នាមឆ្កូតច្រើន ជាពិសេសស្នាមឆ្កូតដែលជ្រៅ​ធ្វើឱ្យយើងមានការពិបាកក្នុង​ការលាង​សម្អាតឱ្យបានស្អាតល្អ ហើយស្នាមឆ្កូតទាំងនោះអាចផ្ទុកសំណើម។ មេរោគអាចសំងំ​នៅក្នុង​ចន្លោះ​ស្នាមឆ្កូតទាំងនោះ ហើយរីកដុះដាល់អាចចម្លងមេរោគចូលអាហាររបស់យើង។

២. ជ្រញ់មានក្លិនមិនល្អ

ប្រសិនបើជ្រញ់យើងមានក្លិនមិនល្អ ទោះបីជាយើងលាងសម្អាតហើយក៏នៅតែមានក្លិន មានន័យថា​ជ្រញ់​ផ្ទុកទៅដោយមេរោគហើយ។

៣. ជ្រញ់មានអាយុកាល ១ ឆ្នាំ

អ្នកជំនាញណែនាំឱ្យប្តូរជ្រញ់ថ្មី ១ឆ្នាំម្តង ប៉ុន្តែយើងអាចប្តូរជ្រញ់ញឹកញាប់​តាមការប្រើប្រាស់តិច ឬ​ច្រើន តាមប្រភេទជ្រញ់ តាមសភាពស្នាមឆ្កូត ក្លិន និងទ្រង់ទ្រាយរបស់ជ្រញ់។៤. ជ្រញ់ពិបាកក្នុងការលាងសម្អាត

ពេលលាងជ្រញ់ យើងត្រូវប្រើកម្លាំងខ្លាំង និងត្រូវប្រើពេលយូរទើបអាចសម្អាតជ្រុញបាន ហើយ​ជួនកាល​មិនអាចសម្អាតស្អាតល្អទៀតដោយសារនៅសល់ស្នាមប្រឡាក់។ កត្តាទាំងនេះ​អាច​បណ្តាល​​មកពីជ្រញ់មានស្នាមឆ្កូតច្រើនដែលជាកន្លែងផ្ទុកទៅដោយមេរោគ។

ការថែទាំ អាចថែរក្សាជ្រញ់ (ជ្រញ់ឈើ) ឱ្យនៅល្អបានយូរ។ យើងអាចថែទាំជ្រញ់រៀងរាល់ ២ ទៅ ៤ ខែម្តងដោយ៖

  • លាងសម្អាតជ្រញ់ឱ្យបានស្អាតល្អ រួចហាលថ្ងៃឱ្យស្ងួត
  • លាបទឹកខ្មេះ ឬទឹកក្រូចឆ្មារលើជ្រញ់ រោយអំបិលពីលើជ្រញ់ ដុសជ្រញ់ឱ្យសព្វ ទុកចោល ២០ នាទី លាងសម្អាត រួចហាលថ្ងៃឱ្យស្ងួត
  • ចាក់ប្រេងចម្រាញ់ពីគ្រាប់ទំពាំងបាយជូរ ឬគ្រាប់អាល់ម៉ុនពីរបីតំណក់​លើជ្រញ់ រួចលាបឱ្យសព្វលើជ្រញ់

ការលាងជ្រញ់បន្ទាប់ពីប្រើរួចក៏ជួយឱ្យជ្រញ់ប្រើបានយូរដែរ ដូច្នេះយើងគួរសម្អាតជ្រញ់ភ្លាម បន្ទាប់​ពីប្រើរួចជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗ រួច​ហាល​ថ្ងៃឱ្យស្ងួតដើម្បីកម្ចាត់មេរោគពីលើជ្រញ់ រួច​ដាក់​ជ្រញ់​បញ្ឈរនៅកន្លែង​​ស្ងួតល្អ និងមានខ្យល់ចេញចូល​ដើម្បីការពារ​ជ្រញ់ពីការឡើងសំណើម​​ដែល​ធ្វើ​ឱ្យកកើតមេរោគ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖នៅសុខៗម៉េចរមាស់ពេញខ្លួន? ដោះស្រាយបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម