KPT+
រឿងសំខាន់ៗ ៧ យ៉ាងក្នុងជីវិតដែលគួរតែរក្សាភាពឯកជនជានិច្ច
ពេលខ្លះមនុស្សគ្រប់គ្នាបង្ហាញរាល់ចំណុចលម្អិតនៃជីវិតរបស់ពួកគេ ដល់អ្នកជុំវិញខ្លួន ឬបណ្ដាញសង្គម ជាដើម ហើយភាពឯកជនទាំងនោះ អាចប្រែជាជាងាយរងគ្រោះ។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ៧ យ៉ាងក្នុងជីវិត ដែលយើងត្រូវរក្សាភាពឯកជនជាប់ជានិច្ច៖
១. ការផ្លាស់ប្ដូរសកម្មភាពឬផែនការ
ក្នុងពេលដែលយើងចែករំលែកផែនការនិងក្ដីសុបិនជាមួយអ្នកផ្សេងទៀត យើងត្រូវដឹងថាមិនមែនគ្រប់គ្នាសមនឹងទទួលបាន ឬដឹងលឺពីសកម្មភាពបន្ទាប់របស់យើងទេ។
ការចែករំលែកគោលដៅពិសេសជាមួយមនុស្សដែលយើងមិនសូវស្គាល់ វានឹងធ្វើឲ្យយើងងាយរងគ្រោះចំពោះមនុស្សដែលមានចេតនាមិនល្អ។
២. ទំនាក់ទំនងស្នេហា

ទំនាក់ទំនងរបស់យើងគួរតែស្ថិតនៅរវាងយើងនិងដៃគូបានហើយ។ គ្មានអ្នកណាផ្សេងទៀតត្រូវដឹងពីបញ្ហាស្នេហារបស់យើងទេ។ អាថ៌កំបាំងនិងការសន្ទនា ភាពជិតស្និទ្ធ មិនគួរបង្ហាញខាងក្រៅ ឬក្នុងបណ្ដាញសង្គមឡើយ។ នៅពេលព័ត៌មានលម្អិតទាំងនេះស្ថិតនៅរវាងអ្នកទាំងពីរ នោះស្នេហានៃតម្លៃកាន់តែយូរអង្វែង។
ប៉ុន្តែនៅពេលដែលយើងអនុញ្ញាតឲ្យខ្លួនឯង ចែកចាយព័ត៌មានផ្ទាល់ខ្លួនជាមួយមនុស្សដែលមិនគួរទុកចិត្តលើបណ្ដាញសង្គម និងអ្នកជុំវិញខ្លួន នោះភាពស្និទ្ធស្នាលនឹងក្លាយជាអាសាបង់។
៣. ស្ថានភាពហិរញ្ញវត្ថុ
ប្រាក់ដែលយើងរកបានឬប្រាក់សន្សំ និងសមតុល្យក្នុងគណនីធនាគារ គឺជាព័ត៌មានឯកជន ដែលមានតែយើងប៉ុណ្ណោះដែលគួរដឹង។ ទោះបីជារកលុយបានច្រើនប៉ុនណា យើងមិនគួរអួតឬចែករំលែកជាមួយអ្នកដទៃឡើយ។
ពិភពលោកសព្វថ្ងៃនេះពោរពេញទៅដោយការច្រណែន ភាពអាត្មានិយម និងភាពសាហាវឃោរឃៅ។ ហើយយើងមិនបានដឹងថា អ្នកណាចូលមករកយើងដើម្បីទាញយកប្រយោជន៍ពីយើងឡើយ។
៤. ទឹកចិត្តសប្បុរស
មនុស្សដែលមានចិត្តបរិសុទ្ធ មិនចាំបាច់ទទួលបានការសរសើរពីអ្នកដទៃ ចំពោះអំពើសប្បុរសរបស់ពួកគេឡើយ។ ដូចគ្នានេះដែរ យើងគ្រាន់តែធ្វើអំពើល្អចេញពីចិត្ត ដើម្បីទទួលបានក្ដីស្រឡាញ់និងអំណរមកវិញ។
សូមចងចាំថា កើតមកជាមនុស្ស កុំប្រឹងធ្វើល្អព្រោះតែចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃ តែត្រូវធ្វើចេញពីចិត្តខ្លួនឯងមកដែរ។
៥. ចំណុចខ្សោយ

ការបង្ហាញខ្លួនទៅមនុស្សដែលមិនសក្ដិសម អាចមានគ្រោះថ្នាក់។ បើពួកគេបានដឹងពីការភ័យខ្លាចនិងភាពខ្សោយរបស់យើង ពួកគេមិនស្ទាក់ស្ទើរក្នុងការប្រើវាទាញយកប្រយោជន៍ពីយើងឡើយ។ ហើយយើងមិនអាចការពារខ្លួនបានទេ ព្រោះពួកគេដឹងពីកូនសោសំងាត់របស់យើងហើយ។
មិនមែនមនុស្សគ្រប់គ្នាចង់ឃើញយើងលូតលាស់ទេ មនុស្សខ្លះចង់បំបាក់ស្មារតីរបស់យើង ហើយការដឹងពីចំណុចខ្សោយរបស់យើង អាចជួយពួកគេឲ្យទទួលជោគជ័យដោយមិនបាច់ប្រឹង។
៦. អាថ៌កំបាំង
មនុស្សដែលធ្វើមិត្តនៅថ្ងៃនេះ អាចប្រែទៅជាសត្រូវនៅថ្ងៃស្អែក។ នោះហើយជាមូលហេតុដែលត្រូវប្រយ័ត្នប្រយែងបំផុត ក្នុងការប្រាប់អាថ៌កំបាំងដល់អ្នកណា។ កុំធ្វើឲ្យខ្លួនឯងប្រែក្លាយជាមនុស្សដែលមិនអាចបិទមាត់បាន។
៧. គ្រួសារ

ដូចគ្នានឹងទំនាក់ទំនងស្នេហាដែរ បញ្ហាគ្រួសារក៏គួរតែស្ថិតនៅតែរវាងយើងនិងគ្រួសារ។ ការចែករំលែកជាមួយនរណាម្នាក់ដែលមិនអាចទុកចិត្ត មិនត្រឹមតែបង្ហាញពីការមិនទទួលខុសត្រូវចំពោះគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការមិនគោរពគ្រួសាររបស់យើងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖iheartintelligence
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


