KPT+
សហគ្រិនស្ត្រីវ័យក្មេង៥រូបដ៏លេចធ្លោក្នុងវិស័យជំនួញថៃ
ថ្ងៃនេះ KPT plus សូមបង្ហាញមុខសហគ្រិនស្ត្រីវ័យក្មេង ៥ រូបក្នុងវិស័យជំនួញ ដែលកំពុងល្បីល្បាញក្នុងប្រទេសថៃ!
អ្នកស្រី Yuwadee Chirathivat

អ្នកស្រី Yuwadee Chirathivat ជានាយិកាក្រុមហ៊ុនលក់រាយដ៏ធំ Central Department Store Co. , Ltd នៅក្នុងប្រទេស និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំនួន ២៩ ផ្សេងទៀតដែរ។ ជោគជ័យលើឆាកអន្ដរជាតិចុងក្រោយនេះជាការបើកហាងលក់ផលិតផលដ៏លេចធ្លោឈ្មោះ La Rinascente នាឆ្នាំ ២០១៧ ស្ថិតនៅកណ្តាលទីក្រុងរ៉ូម។ សហគ្រិនរូបនេះក៏ជាបុគ្គលម្នាក់ក្នុងចំណោមស្ត្រីមានឥទ្ធិពលនៅអាស៊ីដែលចុះផ្សាយដោយទស្សនាវដ្ដី Forbes ។
អ្នកស្រី Chadatip Chutrakul

ជាម្ចាស់និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនលក់រាយ Siam Piwat អ្នកស្រី Chutrakul ដឹកនាំការគ្រប់គ្រងនិងប្រតិបត្តិការទីតាំងពាណិជ្ជកម្មល្បីល្បាញបំផុតនៅទីក្រុងបាងកក។ ក្រោមការដឹកនាំរបស់អ្នកស្រី Siam Piwat បានផ្តោតលើការបណ្តាក់ទុនលើការច្នៃប្រឌិត ដែលបានធ្វើឱ្យក្រុមហ៊ុនមានការទទួលស្គាល់ជាអន្តរជាតិនិងក្នុងតំបន់។
ចាប់តាំងពីអ្នកស្រីកាន់តំណែងនាឆ្នាំ ២០០៩ មក Siam Piwat រីកចម្រើនយ៉ាងឆាប់រហ័សដោយបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០ នៅទូទាំងប្រទេស ក្នុងនោះមានផ្សារទំនើបធំៗមានដូចជា Siam Paragon មជ្ឈមណ្ឌលទំនិញ Siam Center ផ្សារទំនើប Siam Discovery និងផ្សារទំនើប IconSiam ។
អ្នកស្រី Nualphan Lamsam

អ្នកស្រី Nualphan Lamsam ជាប្រធាននិងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Muang Thai Life Assurance ក៏ដូចជាប្រធានក្លឹបបាល់ទាត់ និងជាអតីតអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិនារីថៃផងដែរ។
អ្នកស្រីវេជ្ជបណ្ឌិត Nalinee Paiboon

អ្នកស្រី Nalinee Paiboon ប្រធាននិងជានាយិកាគ្រប់គ្រងក្រុមហ៊ុនផលិត និងនាំចេញផលិតផលឈានមុខគេរបស់ប្រទេសថៃ Giffarine Skyline Unity។ អ្នកស្រីវេជ្ជបណ្ឌិត បានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ ១៩៩៦ រហូតមកដល់សព្វថ្ងៃវាជាប្រភពចំណូលសម្រាប់មនុស្សរាប់សែននាក់ផងដែរ។ Giffarine ជាក្រុមហ៊ុនផលិតគ្រឿងសំអាងនិងអាហារបំប៉នជាង ២០០០ មុខ និងកំពុងរីកសាយទៅក្រៅប្រទេសថែមទៀត។
អ្នកស្រី Oraphan Vacharaphol

អ្នកស្រី Oraphan Vacharaphol អតីតជាតារាភាពយន្ត បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន Polyplus Entertainment ដែលជាក្រុមហ៊ុនផលិតកម្មវិធីទូរទស្សន៍ដែលបានបន្តរីកចម្រើនជាច្រើនឆ្នាំមកហើយ។ ទោះបីជាមានបញ្ហាប្រឈមនឹងអស្ថិរភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរនានានៅក្នុងឧស្សាហកម្មទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយក៏ដោយ អ្នកស្រី Vacharaphol នៅតែអាចឈរជាស្ត្រីជំនួញដ៏ជោគជ័យ រីឯ Polyplus នៅតែបន្តរឹងមាំមកទល់បច្ចុប្បន្ន៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ thailandtatler
ចុចអាន៖សួយសារអាករអ្វីដែលព្រះមហាក្សត្រី ELIZABETH មានសិទ្ធទទួលយកពីប្រទេសផ្សេង?
ចុចអាន៖សិក្សាអំពីព្រះនាង NOOR ដែលនិរទេសចេញពីអ៊ីរ៉ង់ តែបេះដូងឲ្យតម្លៃជាតិជានិច្ច

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន