ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មច្រានចោលព័ត៌មានប្រតិដ្ឋជុំវិញការផ្លាស់ប្ដូរបទពិសោធការងារជាមួយប្រទេសផ្សេង
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានច្រានចោលការចោទប្រកាន់មកលើស្ថាប័នខ្លួនថា បានទៅជជែកជាមួយអាជ្ញាធរជំនាញវៀតណាម ដើម្បីសិក្សាលទ្ធភាពបន្ថែមក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនជាតិវៀតណាមនៅកម្ពុជា។

មន្ត្រីអតីតបក្សប្រឆាំង ដែលកំពុងរត់ចោលស្រុក លោក អ៊ុំ សំអាន សរសេរចោទប្រកាន់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទៅជួបពិភាក្សាការងារជាមួយមន្ត្រីសមត្ថកិច្ចនគរបាលប្រទេសវៀតណាម ក្នុងគោលបំណងដើម្បីសិក្សាបន្ថែមពីការផលិត និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបុគ្គលនេះចោទថា ការសិក្សាបន្ថែមនេះដើម្បីងាយស្រួលក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនជាតិវៀតណាមនៅកម្ពុជា។

ឆ្លើយតបនឹងចោទប្រកាន់បែបនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នេះជាការប្រតិដ្ឋព័ត៌មាន ដើម្បីតែអុចអាល និងលាបពណ៌ ក្នុងចេតនាបម្រើនយោបាយរបស់ខ្លួន ដោយពុំបានគិតអំពីភាពត្រឹមត្រូវ និងមូលដ្ឋានព័ត៌មានឱ្យបានពេញលេញ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកថា នេះជាអំពើស្មោគគ្រោក គ្មានវិជ្ជាជីវ: គ្មានមនសិការចំពោះជាតិ និងប្រជាពលរដ្ឋ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាអង្គភាពជំនាញក្នុងការគ្រប់គ្រងទិន្នន័យអត្តសញ្ញាណបុគ្គល និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធគណៈប្រតិភូជួបពិភាក្សាការងារជាមួយភាគីវៀតណាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសរំលេចឱ្យដឹងដែរថា ជាការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងការស្វែងយល់ដកបទពិសោធន៍របស់ស្ថាប័នជំនាញជាមួយបណ្ដាប្រទេសជាមិត្តប៉ុណ្ណោះ មិនមែនតែប្រទេសវៀតណាមនោះឡើយ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អះអាងថា កន្លងមក គឺដើម្បីពង្រឹងការគ្រប់គ្រង និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ថ្នាក់ដឹកនាំ និងក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទៅចូលរួមក្នុងកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា ដកបទពិសោធន៍នៅតាមបណ្តាប្រទេសជាច្រើន ដូចជាប្រទេសសឹង្ហបុរី ថៃ ចិន វៀតណាម អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី រវ៉ាន់ដា ឥណ្ឌា កូរ៉េខាងត្បូង ជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


